Chelsea ​ចាញ់ម្ចាស់ផ្ទះ​ Watford​ ស្ពឹកមុខ ​៤-១​ យប់មិញ! – Kalib9 កីឡា | Kalib9
kalib9

Chelsea ​ចាញ់ម្ចាស់ផ្ទះ​ Watford​ ស្ពឹកមុខ ​៤-១​ យប់មិញ!

(ក្រុងឡុងដ៍)៖ ក្រុមដែលនៅសល់សមាជិកតែ ១០នាក់ ក្រោយពីពិន័យកាតក្រហមកីឡាករ Bakayoko នៅនាទីទី៣០ (កាតលឿង២ដង) បានធ្វើឲ្យក្រុមការពារតំណែងជើងឯកតោខៀវ Chelsea ចាញ់ម្ចាស់ផ្ទះ Watford រហូតដល់ទៅ ៤-១ បញ្ចប់សប្តាហ៍ទី២៦ នៃ Premier League យប់មិញនេះ។

 

 

Watford បានដាក់សម្ពាធយ៉ាងខ្លាំងទៅក្រុមរបស់លោក Antonio Conte ដែលនៅសល់សមាជិកតែ១០នាក់ និងត្រឹមតែ៦នាទីប៉ុណ្ណោះរកបាន ៣គ្រាប់ផ្ទួនគិតចាប់ពីនាទីទី៨៤ នាទីទី៨៩ និងនាទីទី៩០+១ ក្រោយពេលនាំមុខ ១គ្រាប់មុនតាំងពីនាទីទី៤២ ពីការទាត់បាល់ប៉េណាល់ទីបានសម្រេចដោយកីឡាករ Deeney និង Eden Hazard រកបាន ១គ្រាប់ប៉ុណ្ណោះនៅនាទីទី៨២។

 

នេះជាការរកបានជ័យជម្នះមកវិញ និងលើកទី១ផងដែរក្នុងចំណោម១២ប្រកួតចុងក្រោយនេះនៅ Premier League រដូវកាលឆ្នាំ២០១៧-២០១៨ នេះ ជាមួយនឹងការខ្ចីជើងកីឡាករ Gerard Deuloeu មកពីក្លឹប FC Barcelona នៃប្រទេសអេស្ប៉ាញផងដែរ។

 

តែយ៉ាងណាមិញ សម្រាប់កីឡាករសមាជិកថ្មី Olivier Giroud ដែលទើបទិញបានពីក្លឹបកាំភ្លើងធំ Arsenal ដែលត្រូវ ដាក់ចូលលេងក្នុងវគ្គទី២នោះ ក៏មិនអាចជួយអ្វី Chelsea បានដែរ ស្របពេលមិត្តរួមក្រុម Eden Hazard ស៊ុតចម្ងាយ ២៥yards ចូលទីយ៉ាងស្អាត។

 

៣ពិន្ទុបន្ថែមនេះ បានជួយឲ្យ Watford ឡើងទៅឈរនៅលេខរៀងទី១១ បណ្តោះអាសន្ន មាន៣០ពិន្ទុនៅក្រៅតំបន់ កាត់ចោល តែ៦ពិន្ទុប៉ុណ្ណោះ គ្រាដែល Chelsea បន្តឈរនៅលេខរៀងទី៤ដដែល ដោយមាន ៥០ពិន្ទុ ហើយប្រសិន បើឈ្នះយប់មិញ អាចនឹងឡើងទៅទីតាំងលេខ៣ ដែលក្រុមហង្សក្រហម Liverpool កំពុងតែតាំងនៅដោយមាន ៥១ពិន្ទុ៕