កម្របានឃើញណាស់! ផ្កាទាំង១០ប្រភេទនេះ ចំណាយពេលរាប់សិបឆ្នាំទើបបានរីក!!! – Kalib9 ប្លែកៗ | Kalib9
kalib9

កម្របានឃើញណាស់! ផ្កាទាំង១០ប្រភេទនេះ ចំណាយពេលរាប់សិបឆ្នាំទើបបានរីក!!!

ផ្កាជាច្រើនរីកនិងបង្ហាញសម្រស់រៀងរាល់ឆ្នាំ និងរាល់រដូវ ខណៈដែលផ្កាមួយចំនួនទៀតមិនងាយនឹងចេញផ្កា ព្រមទាំងរីកបង្ហាញសម្រស់នោះទេ។ ជាក់ស្តែង ផ្កាទាំង១០ខាងក្រោមនេះត្រូវចំណាយពេលរាប់សិបឆ្នាំទើបចេញផ្កានិងរីក ដែលនេះជារឿងកម្រមួយហើយទាក់ទាញមនុស្សជាច្រើនឱ្យចង់ឃើញវា។ តើជាផ្កាអ្វីខ្លះ?

 

10. ផ្កា Queen of Andes (Andean queen)

 

 

វាជាផ្កាប្លែកខុសគេមួយ ដែលរីកក្នុងទម្រង់ពិសេសប្លែកមួយក្នុងរយៈពេលច្រើនសប្តាហ៍មុនពេលដែលវាងាប់។ ការចេញផ្កានិងរីករបស់ផ្កានេះគឺមានតែម្តងនៅក្នុងមួយជីវិតរបស់វាដែលមានរយៈពេលចន្លោះពី៨០ឆ្នាំទៅ១០០ឆ្នាំ។ ផ្កានេះមានកម្ពស់១២ម៉ែត្រ ស្ថិតនៅតំបន់ភ្នំប្រទេសពេរ៉ូ និងប្រទេសបូលីវី។ ដោយសារតែវាផ្កានេះមានចំនួនតិចតួច ដូចនេះវាស្ថិតក្នុងគ្រោះថ្នាក់ដែលអាចនឹងផុតពូជ។

 

 

 

9. ផ្កា Corpse Flower ឬឈ្មោះម្យ៉ាងទៀត Amorphophallus titanum

 

 

ផ្កានេះអាចចំណាយពេលដល់ទៅ៧ឆ្នាំទើបចេញផ្ការីក ហើយមួយចំនួនទៀតរីកតែម្តងប៉ុណ្ណោះក្នុងរយៈពេលពីរបីទសវត្ស។ គេរកឃើញវានៅស៊ូម៉ាត្រាក្នុងឆ្នាំ១៨៧៨ ហើយវាដុះតែនៅក្នុងតំបន់ត្រូពិចទ្វីបអាស៊ីប៉ុណ្ណោះ។

 

 

8. ផ្កា Night blooming cereus

 

 

វាសំដៅលើផ្កាជាច្រើនប្រភេទដែលស្ថិតក្នុងអម្បូរ cactus ហើយឈ្មោះរបស់វាគឺ “Ceroid cacti”។ ផ្កានេះរីកនៅបន្ទាប់ពីពេល៤ឬ៥ឆ្នាំ ហើយចាប់ផ្តើមដោយផ្កាពីរប៉ុណ្ណោះ។ ចំនួននៃផ្ការីកមានការកើនឡើងតាមពេលវេលា និងតាមការរីកលូតលាស់របស់ដើមផ្កានេះ។

 

 

7. រុក្ខជាតិផ្កា  Sheep-Eating Plant

 

 

វាជារុក្ខជាតិដែលពិបាកលូតលាស់ ហើយចំណាយពេល១៥ទៅ២៩ឆ្នាំ ទើបចេញផ្ការីក។ វាមានឈ្មោះបែបនេះដោយសារតែវាអាចសម្លាប់សត្វបាន ដោយវាអាចទាក់រុំព័ទ្ធសត្វចៀម ឬសត្វផ្សេងទៀតដែលធ្វើឱ្យសត្វនោះអត់ឃ្លានរហូតដល់ស្លាប់។

 

 

6. ផ្កា  Narrow-leafed Campion

 

 

ផ្កានេះរីកនៅរដូវក្តៅ ប៉ុន្តែមានផ្កាប្រភេទនេះមួយចំនួនត្រូវចំណាយពេលរហូតដល់ទៅ៣០,០០០ឆ្នាំទើបរីក ដោយសារអ្នកជីវវិទ្យាបានរកឃើញផ្កាប្រភេទនេះមានចំនួនមានអាយុកាលតាំងពី Ice Age តែត្រូវជាប់នៅខាងក្នុងគ្រាប់មិនអាចរីកចេញមកក្រៅ។

 

 

5. ផ្កា​ Kurinji plant

 

 

ផ្កានេះដុះនៅតំបន់ដែលមានរយៈកម្ពស់ខ្ពស់ដូចជា Nilgiri Hills។ ផ្កានេះរីកនៅរាល់ពេល១២ឆ្នាំម្តង ហើយវាមាន៥០ប្រភេទ។

 

 

4. ផ្កា  Agave Americana

 

 

វាជារុក្ខជាតិដែលមានរូបរាងធំ និងអស្ចារ្យ ដោយអាចមានកម្ពស់រហូតដល់៨ម៉ែត្រ ហើយចំណែកផ្កាពណ៌លឿងរបស់វាវិញត្រូវចំណាយពេលប្រហែល១០ឆ្នាំទើបរីក។

 

 

3. រុក្ខជាតិ Melocanna baccifera

 

 

វាជាឫស្សីដែលប្លែកខុសគេ ដោយវាផលិតផ្លែធំៗ ហើយផ្ការបស់វារីកម្តងក្នុងរយៈពេល៤៥ទៅ៥០ឆ្នាំ នៅតំបន់ភាគឥសានប្រទេសឥណ្ឌា។ វាមានកម្ពស់ដល់ទៅ១០ទៅ២៥ម៉ែត្រ ហើយមានដើមកំណើតនៅប្រទេសបង់ក្លាដេស នេប៉ាល់ មីយ៉ាន់ម៉ា ឥណ្ឌា និងប្រទេសថៃ។​ ផ្ការបស់វារីកតែម្តងហើយបន្ទាប់មកងាប់។

 

2. ផ្កា Giant Himalayan lily

 

 

វាជាផ្កាដ៏ពិសេសមួយស្ថិតក្នុងអម្បូរផ្កាLily ដោយវាចេញផ្ការីកក្នុងរដូវក្តៅបន្ទាប់ពីរយៈពេល៥ទៅ៧ឆ្នាំ ហើយបន្ទាប់មកងាប់។​ វាមានដើមកំណើតនៅ  Hoopa, California, San Leandro, East Haddam, Connecticut, Fort Lauderdale Florida និងប្រទេសជប៉ុន។

 

 

1. រុក្ខជាតិផ្កា Talipot palm

 

 

វាមានដើមកំណើតនៅភាគខាងកើត និងខាងត្បូងប្រទេសឥណ្ឌានិងប្រទេសស្រីលង្ការ។ វាក៏ត្រូវបានដាំនៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា ចិន ថៃ និងកោះAndaman ផងដែរ។ វារស់នៅរហូតដល់ ៦០ទៅ៧៥ឆ្នាំ មុនពេលដែលវាចេញផ្លែ និងផ្កា ហើយងាប់ទៅវិញ។ វាមានទំហំធំ និងកម្ពស់ខ្ពស់ដល់២៥ម៉ែត្រ។ គួរបញ្ជាក់ថា វាផ្កាតែម្តងប៉ុណ្ណោះ ហើយចំណែកផ្លែវិញត្រូវចំណាយពេលប្រហែល១ឆ្នាំទើបទុំ។

 

 

 

 

ប្រភព៖ Topteny