ចេះតែគេងមិនលក់ ហើយសុខភាពចេះតែទ្រុឌទ្រោម! អ្នកអាចសាកល្បង កែទម្លាប់មិនដឹងខ្លួនទាំងនេះចេញ – Kalib9 ចែកចាយ ប្លែកៗ | Kalib9
kalib9

ចេះតែគេងមិនលក់ ហើយសុខភាពចេះតែទ្រុឌទ្រោម! អ្នកអាចសាកល្បង កែទម្លាប់មិនដឹងខ្លួនទាំងនេះចេញ

ការគេងអាចប៉ះពាល់ដល់អារម្មណ៍ និងអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្លូវចិត្ត។ មិនត្រឹមតែប៉ុណ្ណោះការគេងមិនបានគ្រប់គ្រាន់អាចបង្កើតហានិភ័យនៃជំងឺមួយចំនួនដូចជាដាច់សរសៃឈាមខួរក្បាល រោគសញ្ញានៃជំងឺហឺត ប្រព័ន្ធភាពស៊ាំខ្សោយ ឬងាយទទួលរងជំងឺ ការរលាក ភាពធាត់ ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺបេះដូងផងដែរ។

 

១/ កម្រិតសីតុណ្ហភាពក្នុងបន្ទប់

សីតុណ្ហភាពនៃបន្ទប់ដេកគឺជាកត្តាមួយដែលផ្តល់ផលរំខានដល់ដំណេករបស់អ្នកដូចជាសីតុណ្ហភាពក្នុងបន្ទប់ក្តៅពេក ឬត្រជាក់ពេក។

 

២/ ការប្រើប្រាស់ពូកមិនបានត្រឹមត្រូវ

• អ្នកមិនត្រូវជ្រើសរើសពូកដែលទន់ពេក ឬរឹងពេកនោះទេ ព្រោះកាលណាពូករឹងពេកវាធ្វើឲ្យអ្នកឈឺចាប់រាងកាយ ចំណែកពូកដែលទន់ពេកវាធ្វើឲ្យអ្នកពិបាកនៅក្នុងការគេងផងដែរ។

• អ្នកគួរសម្អាតកន្លែងគេង ឬកម្រាលពូកឲ្យបានទៀងទាត់ និងត្រូវធ្វើការផ្លាស់ប្តូរពូករបស់អ្នករៀងរាល់ ១០ឆ្នាំម្តង។

 

 

៣/ ការជក់បារី

ប្រសិនបើអ្នកមានទម្លាប់ជក់បារីមុនពេលចូលគេងនោះវានឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លំាងដល់ការគេងរបស់អ្នក ពីព្រោះជាតិនីកូទីនក្នុងបារីមិនត្រឹមតែនាំឲ្យកើតមានជំងឺធ្លាក់ទឹកចិត្តនោះទេ ប៉ុន្តែវាក៏អាចជាភ្នាក់ងាររំញោចផងដែលធ្វើឱ្យអ្នកពិបាកនៅក្នុងការគេងទៀតផង។

 

៤/ លេងទូរស័ព្ទនៅពេលគេង

កាលណាអ្នកកំពុងផ្តោតអារម្មណ៍ជាមួយនឹងទូរស័ព្ទដៃនោះវាធ្វើឲ្យមានរំញោចសកម្មភាពខួរក្បាលដែលអាចរារាំងដល់ការគេងរបស់អ្នក។ ម្យ៉ាងវិញទៀតពន្លឺដែលបញ្ចេញមកពីទូរស័ព្ទវាធ្វើឲ្យមានផលប៉ះពាល់ដល់រាងកាយ ហើយរំញោចការផលិតអ័រម៉ូនដែលបង្កើនភាពប្រុងប្រយ័ត្ន ឬនាំឲ្យប៉ះពាល់ដល់ដំណេកនេះឯង។

 

៥/ ការសម្អាតផ្ទៃមុខដោយប្រើទឹកត្រជាក់

នៅពេលណាដែលអ្នកលាងសម្អាតមុខជាមួយនឹងទឹកត្រជាក់ នោះវានឹងធ្វើឲ្យរាងកាយរបស់អ្នករំញោចដែលនាំឲ្យមានផលរំខាននៅដល់ដំណេក។ ដូច្នេះការប្រើប្រាស់ទឹកក្តៅឧណ្ហៗគឺជាជម្រើសដល់ល្អរបស់អ្នក។

 

៦/ ផឹកការហ្វេនៅពេលយប់ជ្រៅ

ចូរកុំទទួលទានការហ្វេនៅក្រោយពេលអ្នកទទួលទានអាហារពេលល្ងាចរួច ពីព្រោះវានាំឲ្យអ្នកគេងមិនបានគ្រប់គ្រាន់។ មិនត្រឹមតែប៉ុណ្ណោះជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេវាបានធ្វើការជាភ្នាក់ងាររំញោចមួយដែលធ្វើឲ្យមានការរំខានដល់ដំណេក។

 

 

៧/ ការគេងជាមួយសត្វចិញ្ចឹម

ការទម្លាប់យកសត្វចិញ្ចឹមមកគេងជាមួយអ្នកវានឹងធ្វើឲ្យអ្នកគេងមិនបានស្កប់ស្កល់ ព្រោះទម្លាប់នៃការគេងរបស់សត្វគឺខុសពីមនុស្ស។

 

៨/ ការផ្លាស់ប្តូរម៉ោងធ្វើការនាពេលយប់

ការផ្លាស់ប្តូរពេលវេលាធ្វើការពេលថ្ងៃទៅជាពេលយប់គឺវាផ្តល់ផលប៉ះពាល់ដល់ការគេងរបស់អ្នកជាខ្លាំង ហើយថែមទាំងធ្វើឲ្យអ្នកកើតមាននូវបញ្ហាជំងឺដូចជាជំងឺបេះដូង និងជំងឺក្រពះពោះវៀនជាដើម។

 

៩/ ភាពឯកា

ភាពឯកាគឺជាកត្តាមួយដែលបណ្តាលឲ្យអ្នកគេងពុំបានស្កប់ស្កល់។ ហើយភាពឯកានេះភាគច្រើនគឺដោយសារតែពួកគេមានជំងឺធ្លាក់ទឹកចិត្ត ដែលបញ្ហានៃការធ្លាក់ទឹកចិត្តនេះវាបណ្តាលឲ្យមានឥទ្ធិពលនៅលើហ្សែន និងទាក់ទងទៅនឹងបញ្ហានៃការគេងទៀតផង៕

 

 

ប្រភពអត្ថបទពី៖ Khmerload