ពេលអ្នកពិបាកចិត្តខ្លាំង តើគួរតែបញ្ចេញទៅទីណា? – Kalib9 គំនិត | Kalib9
kalib9

ពេលអ្នកពិបាកចិត្តខ្លាំង តើគួរតែបញ្ចេញទៅទីណា?

ជាធម្មតា មនុស្សយើងតែងតែមានទុក្ខខ្លះ សប្បាយខ្លះជាប្រចាំ មិនថាតែអ្នកសរសេរទេ សូម្បីតែអ្នកដែលកំពុងតែអានក៏ជួបប្រទះដូចគ្នា។ ដូច្នេះ រាល់ពេលដែលអ្នកមានទុក្ខលំបាកម្តងៗ តើគួរតែនិយាយប្រាប់អ្នកណាខ្លះ តើគេទុកចិត្តបានឬទេ ឬមួយអាចយករឿងយើងទៅនិយាយបន្តទៅជនទី២ ទី៣ អស់ទៅ?  កុំអីបារម្ភទៀត សូមអានអត្ថបទខាងក្រោមនេះ អាចជួយដល់អ្នកបាន។

Related image

Related image

នារីម្នាក់បានសរសររឿងរ៉ាវ ដ៏សែនទុក្ខសោករបស់ខ្លួនចូលទៅក្នុងសៀវភៅមួយក្បាល

នៅពេលអ្នកលំបាកចិត្ត មានបញ្ហា ឬមានរឿងរ៉ាវនឹងគ្រួសារមិនអាចដោះស្រាយបាន ឬមិនអាចបញ្ចេញកំហឹងបាន អ្នកអាចសាកល្បងសរសេរវាចោលចូលទៅក្នុងសៀវភៅមួយក្បាល។ ត្រូវចាត់ទុកថាសៀវភៅនេះ ជាមនុស្សដ៏ស្មោះត្រង់នឹងអ្នក ហើយ​ចាប់ផ្តើមសរសេរអ្វីដែលអ្នកចង់ឲ្យវាស្តាប់ មិនថាវែង ឬខ្លីក្តី វានឹងអាចជួយកាត់បន្ថយការតានតឹងរបស់អ្នកបានមួយ​ចំនួនពុំខាន ម្យ៉ាងទៀតវាគ្មានថ្ងៃដឹងដល់អ្នកដទៃក្រៅពីអ្នក និងវានោះទេ។ ដូចជាទ្រឹស្តីប្រាជ្ញបុរាណប្រាប់បន្តគ្នាថា «សៀវភៅ ជាមិត្តដ៏ស្និតស្នាល និងមិនចេះយករឿងរបស់អ្នកទៅប្រាប់អ្នកដទៃឡើយ»។

Related image

នារីម្នាក់ កំពុងរំពៃគិតរឿងនៅក្នុងចិត្តរបស់អ្នកសរសេរប្រាប់ទៅក្នុងសៀវភៅឲ្យវាជួយដោះស្រាយ

សម្រាប់ខ្ញុំ តែងតែអនុវត្តរឿងទាំងនេះ ហើយទទួលបានផលល្អ គឺធ្វើឲ្យអារម្មណ៍មួរម៉ៅរបស់យើងចាកចេញឆ្ងាយ ទ្រូងតែ​តឹង​ស្ទើរតែប្រះនោះ ក៏ចាប់ផ្តើមធូរវិញ ចំណែកឯចិត្តដែលលំបាក ក៏មកសភាពដើមវិញ។ បើប្រៀបធៀបឲ្យអស់ គឺមិនខុសពីការបញ្ចេញចោលរបស់អ្នកចូលទៅក្នុងបង្គន់នោះទេ ពេលអ្នកបញ្ចេញវាចេញអស់ អារម្មណ៍ថប់ប្រមល់នឹងវិលមកល្អប្រសើរវិញ។ ដូច្នេះហើយ អ្នកដែលអាចអនុវត្តបាន គួរតែសាកល្ប ដូចជាការទិញសៀវភៅតូចមួយមកសរសេររឿងដែលអ្នកមិនអាច​និយាយ​ចេញបាន សរសេរហើយ ទោះអ្នកចង់ដុតចោល ឬដាក់ចូលក្នុងធុងសំរាម ក៏គ្មានបញ្ហាដែរ តែវាអាចជួយអ្នកបានពិត​មែន។ ម្យ៉ាងវិញទៀត ថាមិនត្រូវសៀវភៅទុក្ខសោករបស់អ្នក អាចត្រូវអ្នកនិពន្ធរូបណាយកមកសរសេរឡើងវិញ ក្លាយជា​រឿងកម្សត់ មនោសញ្ចេតនាដ៏ល្បីល្បាញនៅពេលអនាគត ក៏យើងមិនអាចដឹងមុនដែរ។ ដូចនេះ គួរតែរក្សាវាទុកជាអនុស្សាវរីយក៏បានដែរ គ្រាន់តែកុំបើកវាមើលពេលអ្នកកំពុងពិបាកចិត្ត៕

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

ដោយ៖ មនោ វិជ្ជា

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ