តើនឹងមានអ្វីកើតឡើង នៅពេលដែលអ្នក ញុំាទឹកក្តៅឧណ្ហៗ ជារៀងរាល់ព្រឹក? ចំលើយនឹងធ្វើអោយ អ្នកភ្ញាក់ផ្អើលយ៉ាងខ្លាំង ! – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

តើនឹងមានអ្វីកើតឡើង នៅពេលដែលអ្នក ញុំាទឹកក្តៅឧណ្ហៗ ជារៀងរាល់ព្រឹក? ចំលើយនឹងធ្វើអោយ អ្នកភ្ញាក់ផ្អើលយ៉ាងខ្លាំង !

មានមនុស្សជាច្រើន ចាប់ផ្តើមថ្ងៃថ្មីជាមួយនឹង ការញុំាកាហ្វេ រឺតែ ជារៀងរាល់ព្រឹក ប៉ុន្តែតើវានឹងមានអ្វីកើតឡើង នៅពេលដែលអ្នកកែទំលាប់របស់អ្នក មកជាការញុំាទឹកក្តៅឧណ្ហៗជំនួសវិញ​? ការពិតទៅការញុំាទឹកក្តៅឧណ្ហៗ នៅពេលព្រឹកគឺមានប្រយោជន៍ជាច្រើន ដូច្នេះហើយអ្នកគួរតែចាប់ផ្តើមថ្ងៃថ្មី ជាមួយការញុំាទឹកក្តៅឧណ្ហៗ មួយពែងរាល់ព្រឹក ។ ខាងក្រោមនេះ ជាហេតុផលដែលអ្នក គួរតែទំលាប់មកញុំាទឹកក្តៅឧណ្ហៗ៖


– វាជួយសំអាតប្រព័ន្ធរំលាយអាហាររបស់អ្នក
ញុំាទឹកក្តៅឧណ្ហៗ មួយពែងនឹងជួយអ្នក កំចាត់ជាតិពុល ហើយជួយបង្កើនការរំលាយអាហារ ។ ការញុំាទឹកក្រជាក់​ បន្ទាប់ពីញុំាអាហារ ធ្វើអោយកកជាតិខ្លាញ់ និង បង្កើតអោយមានស្រទាប់ខ្លាញ់នៅក្នុងពោះរបស់អ្នក ។ ប្រសិនបើអ្នកចង់អោយ ការរំលាយអាហាររបស់អ្នក​ប្រសើរឡើង អ្នកគួរតែចាប់ផ្តើមញុំាទឹកក្តៅឧណ្ហៗ ។

-​ ជួយការទល់លាមក
អ្នកប្រហែលជាទទួលរងនូវការទល់លាមក និង រមួលក្រពះជាញឹកញាប់ ពីព្រោះតែសរីរាង្គរបស់អ្នកខ្វះជាតិទឹក ។ ញុំាទឹកក្តៅឧណ្ហៗមួយកែវ រាល់ព្រឹក មុនពេលញុំាអាហារព្រឹក អ្នកដោះស្រាយបញ្ហាទាំងនេះ ហើយធ្វើអោយ មុខងារនៃសរីរាង្គរបស់អ្នកធ្វើការបានត្រឹមត្រូវ ។

– បន្ថយអាការៈឈឺចាប់
ទឹកក្តៅឧណ្ហៗ គឺត្រូវបានគេចាត់ទុកថា ជាមធ្យោបាយដោះស្រាយ ដ៏មានប្រសិទ្ធភាព ដែលអាចជួយអ្នកបន្ថយការឈឺចាប់ពេលមករដូវ ។ ទឹកក្តៅឧណ្ហៗនឹង ជួយសំរាលសាច់ដុំ និង បន្ធូរបន្ថយការរមួលក្រពើរបស់អ្នក ។

– ជួយបញ្ចុះទំងន់
ប្រសិនបើអ្នកសាកល្បងនៅរបបអាហារផ្សេងៗ អ្នកត្រូវដឹងថាទឹកក្តៅអាចជួយអ្នកបាន ។ ទឹកក្តៅឧណ្ហៗ បង្កើនសីតុណ្ហភាពក្នុងរាងកាយ បង្កើនល្បឿនការរំលាយអាហាររបស់អ្នក និងដុតបំផ្លាញកាឡូរី ។

– ធ្វើអោយចលនាឈាមរត់ប្រសើរឡើង
ទឹកក្តៅឧណ្ហៗជួយអ្នកកំចាត់ជាតិពុល និង ធ្វើអោយចលនាឈាមរត់របស់អ្នកប្រសើរឡើងវិញ ។

– បន្ថយភាពចាស់ជរា
មនុស្សជាច្រើនភ័យខ្លាចការមកដល់នៃភាពចាស់ជរា ។ រឿងល្អដែលអាចជួយអ្នកបានគឺទឹកក្តៅឧណ្ហៗ ។ ជាតិពុលធ្វើអោយស្បែករបស់អ្នកចាស់ ដូច្នេះញុំាទឹកក្តៅឧណ្ហៗ អាចជួយកំចាត់ជាតិពុល ។ ទឹកក្តៅឧណ្ហៗក៏អាចធ្វើអោយការបត់បែននៃស្បែករបស់អ្នកកាន់តែប្រសើរឡើង ។