ថ្នាំ​បំប៉ន​ជា​ប្រភេទ​ខ្លាញ់ត្រី​ជាប់ទាក់ទង​នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​ – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

ថ្នាំ​បំប៉ន​ជា​ប្រភេទ​ខ្លាញ់ត្រី​ជាប់ទាក់ទង​នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​

យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Daily Mail បានឲ្យដឹងថា ការ​លេបថ្នាំ​បំប៉ន​អូ​មេហ្គា​បីជាប្រភេទ​ខ្លាញ់ត្រី​ប្រហែ​ល​ជា​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តា​ត​ប្រភេទ​កាច​រហូតដល់ ៧០​ភាគរយ​។ រឿង​នេះ​បានមកពី​ការសិក្សា​ដ៏​ធំ និង​រៀបចំ​ល្អ​មួយ​ដែល​រកឃើញ​ថា កម្រិត​នៃ​អាស៊ីត​ខ្លាញ់​អូ​មេហ្គាបី​ក្នុងឈាម​កម្រិត​ខ្ពស់​មាន​ជាប់​ទាក់ទង​នឹង​ការ​ប្រឈម​ខ្លាំង​នៃ​ការលូតលាស់​មហារីក​ក្រពេញប្រូ​ស្តាត​យឺត ៤៤​ភាគរយ​។

​អ្នកគាំទ្រ​ទៅលើ​ថ្នាំ​បំប៉ន​ខ្លាញ់ត្រី​បាន​និយាយថា ថ្នាំ​ទាំង​នេះ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល គាំងបេះដូង និង​ភាព​ភ្លេច​ភ្លាំង ព្រមទាំង​ពង្រឹង​ដល់​ភាព​ឆ្លាត​វៃ និ​សុខភាព​ផ្លូវចិត្ត​ថែមទៀត​ផង​។ ប៉ុន្តែ​វា​មាន​អំ​ណា​ង​តិចតួច​ទេ​ចំពោះ​រឿង​នេះ​។

​ការរកឃើញ​នេះ​ត្រូវ​គ្នា​នឹង​ការសិក្សា​មុនៗ​ដែល​បាន​រកឃើញ​នូវ​ទំនាក់ទំនង​ស្រដៀង​គ្នា​មួយ​រវាង​កម្រិត​អាស៊ីត​ខ្លាញ់​អូ​មេហ្គាបី​ក្នុងឈាម​ខ្ពស់ និង​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​។ វា​មាន​តម្លៃ​ដែល​ត្រូវ​ចងចាំ​ក្នុង​ចិត្ត​ថា ការសិក្សា​នេះ​មិន​បាន​វាយតម្លៃ​ទៅលើ​របប​អាហារ​របស់​អ្នកចូលរួម​ទេ និង​ការប្រើប្រាស់​ថ្នាំ​បំប៉ន​ឡើយ​។ អ្នកស្រាវជ្រាវ​បាន​វាស់​ទៅលើ​កម្រិត​អាស៊ីត​ខ្លាញ់​ក្នុង​ឈាម និង​វិភាគ​ទៅ​លើ​ទំនាក់ទំនង​ជាមួយ​នឹង​ការ​ប្រឈម​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​។

​យ៉ាងណាមិញ វា​ទំនងជា​អាច​ត្រង់​ថា កម្រិត​អាស៊ីត​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​ពេក​ដែល​រកឃើញ​ក្នុង​អ្នកចូលរួម​សិក្សា​មួយចំនួន​បាន​មក​ពី​ការប្រើ​ថ្នាំ​បំប៉ន​។ បើសិន​ជា​អ្នក​កំពុងតែ​ពិចារណា​ទៅលើ​ការ​លេបថ្នាំ​បំប៉ន​អាស៊ីត​ខ្លាញ់​អូ​មេហ្គាបី​មែន ចូរ​ស្វែងរក​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​ទៅ​៕

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.