គាត់មានអាយុ ១០២ឆ្នាំមួយថ្ងៃជក់បារីអស់២០ដើមផឹកស្រារាល់ថ្ងៃទៀត ចុះម៉េចក៏អាយុវែង? – Kalib9 ប្លែកៗ | Kalib9
kalib9

គាត់មានអាយុ ១០២ឆ្នាំមួយថ្ងៃជក់បារីអស់២០ដើមផឹកស្រារាល់ថ្ងៃទៀត ចុះម៉េចក៏អាយុវែង?

របៀបរស់នៅរបស់លោកយាយ Maisie Streng ជាអ្វីដែលគួរអោយកត់សំគាល់បំផុត។ គាត់មិនប្រើថ្នាំពេទ្យណាមួយទេ គាត់មានអាយុ 102 ឆ្នាំ។ ជីដូនចាស់ម្នាក់នេះមកពីទីក្រុង Glasgow គាត់ត្រូវបានគេដឹងថា ជាទម្លាប់ គាត់ជក់បារីអស់ 20 ដើមក្នុង   មួយថ្ងៃ រយៈពេល 75 ឆ្នាំមកហើយ វាហាក់ដូចជាគ្មានបញ្ហាជាមួយបារីទេ ប៉ុន្តែនោះមិនមែនជាទម្លាប់អាក្រក់របស់គាត់ទេ។

គាត់ក៏ផឹកស្រាមួយកែវរៀងរាល់យប់មុនពេលចូលគេង ។ កូនប្រុសរបស់គាត់ឈ្មោះ Sandy ដែលមានអាយុ 65 ឆ្នាំបាននិយាយថា “គាត់ញ៉ាំផ្លែចេកយ៉ាងទៀងពេលវេលា” ។ គាត់បានជក់បារីច្រើនបំផុតក្នុងកំឡុងពេលដែលគាត់ធ្វើការជាលេខាធិការនៃអ្នកនិពន្ធ “Daily Express” ។

គាត់តែងតែជក់បារីនៅពេលធ្វើការជាមួយអ្នកវាយអត្ថបទរបស់គាត់ គាត់ចាប់ផ្តើមបរិភោគចេកក្នុងកំឡុងពេលនោះផងដែរ នៅពេលគាត់ធ្វើការ។ ដោយសារតែពេលវេលាសម្រាប់អាហារថ្ងៃត្រង់និងអាហារសម្រន់របស់គាត់គឺចេក ដែលជាទម្លាប់របស់គាត់ដែលមានរហូតមកដល់សព្វថ្ងៃ។

បន្ទាប់ពីគាត់ចាប់ផ្តើមជក់បារីក្នុងវ័យជំទង់ ហើយគាត់បានបោះបង់បារីវិញត្រឹមតែរយៈពេល ៥សប្តាហ៍បន្ទាប់ពីគាត់មានគ្រោះថ្នាក់បាក់ឆ្អឹងភ្លៅ ក្នុងអាយុ៩០ឆ្នាំ ហើយចាំបាច់ត្រូវសម្រាកនៅមន្ទីរពេទ្យ ។ ហើយនៅទីបំផុតនៅពេលគាត់បានចេញពីមន្ទីរពេទ្យ គាត់ក៏បានត្រលប់ទៅជក់បារីជាធម្មតាវិញ ។

យ៉ាងណាក៏ដោយ វាមិនសមសោះដែលទម្លាប់ជក់បារីរាល់ថ្ងៃបែបនេះ មិនមានបញ្ហាដល់សុខភាព។  Sandy បន្តថា ម្ដាយរបស់ខ្ញុំគាត់គឺមានមតិផ្ទុយគ្នា។  គួរឱ្យចង់សើចណាស់  ប្តីរបស់គាត់បានស្លាប់នៅអាយុ 65 ឆ្នាំ។ គាត់មានសុខភាពរឹងមាំហើយគាត់ជាគ្រូបង្រៀនខាងសារពាង្គកាយដែរ ។ គាត់មិនដែលប៉ះពាល់បារីទេ ។

Sandy បាននិយាយបន្តថា «បើទោះបីជាម្តាយលោកជក់បារី ក៏គាត់គ្មានបញ្ហាសុខភាព ហើយគាត់ក៏មិនប្រើប្រាស់ថ្នាំដើម្បីបំប៉នផងដែរ»។

តាមរយៈរឿងនេះ សង្កេតឃើញថា លោកយាយមានទម្លាប់បរិភោគផ្លែចេក ជាអាហារប្រចាំថ្ងៃ និង បរិភោគជាអាហារសម្រន់គ្រប់ពេល  យើងអាចទាញពីផលប្រយោជន៍នៃការបរិភោគចេករបស់លោកយាយរាល់ថ្ងៃ ហើយបើលោកយាយមិនជក់បារីទៀត The Truth គិតថា លោកយាយប្រហែលជាមានអាយុកាន់វែងថែមទៀត។

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

ប្រភពអត្ថបទពី៖ TrueKH