តាមពិតទៅកន្លែងស្អាតៗក្នុងភាពយន្ត Disney យកតាមកន្លែងទាំងនេះសោះ – Kalib9 ចែកចាយ ប្លែកៗ | Kalib9
kalib9

តាមពិតទៅកន្លែងស្អាតៗក្នុងភាពយន្ត Disney យកតាមកន្លែងទាំងនេះសោះ

អ្នកធ្លាប់មើលភាពយន្ត Disney ប្រាកដជាដឹងហើយថាក្នុងរឿងមានទីកន្លែងស្រស់ស្អាតនិងអស្ចារ្យជាច្រើន ប៉ុន្តែគេអាចពិបាកនឹងជឿថា តាមពិតទៅកន្លែងទាំងអស់នោះគឺធ្វើឡើងផ្អែកតាមទីកន្លែងដែលមានពិតប្រាកដនៅលើផែនដីនេះ។ ចង់ដឹងថា ជាកន្លែងណាខ្លះនោះសូមមើលខាងក្រោមទាំងអស់គ្នា។

អាណាចក្ររបស់ Kuzco នៅក្នុងរឿង The Emperor’s New Groove គឺយកតាមប្រាសាទ Machu Picchu នៅ Cusco ប្រទេសពេរ៉ូ

រាជាណាចក្ររបស់ Corona នៅក្នុងរឿង Tangled គឺយកតាមកោះ Mont Saint-Michel នៅ Normandy ប្រទេសបារំាង

រាជវាំងរបស់ស្តេចស៊ុលតង់ក្នុងរឿង Aladdin គឺយកតាមប្រាសាទ Taj Mahal នៅ Agra ប្រទេសឥណ្ឌា

ប្រាសាទរបស់ព្រះអង្គម្ចាស់ Eric នៅក្នុងរឿង The Little Mermaid គឺយកតាមប្រាសាទ Chillon ប្រទេសស្វីស

ប្រាសាទរបស់ម្ចាស់ក្សត្រីក្នុងរឿង Snow White គឺយកតាមប្រាសាទ Alcázar de Segovia ប្រទេសអេស្ប៉ាញ

ទឹកធ្លាក់ឋានសួគ៌ ក្នុងរឿង Up គឺយកតាមទឹកធ្លាក់ Angel Falls (ឬដែលគេស្គាល់ថា Kerepakupai Vena) ប្រទេសវេនេហ្ស៊ុយអេឡា

ប្រាសាទរាជវង្សក្នងរឿង Brave គឺយកតាមប្រាសាទ Eilean Donan នៅ Kyle of Lochalsh ប្រទេសស្កុតឡែន 

ភូមិកំណើតរបស់ Belle ក្នុងរឿង Beauty and The Beast គឺយកតាមតំបន់ Alsace ក្បែរទន្លេ Rhine ប្រទេសបារំាង

ព្រះវិហារនៅក្នុងរឿង Frozen គឺយកតាមព្រះវិហាររបស់ St. Olaf នៅ Balestrand ប្រទេសន័រវេស

គេហដ្ឋានរបស់អធិរាជក្នុងរឿង Mulan គឺយកតាម Forbidden City នៅទីក្រុងប៉េកាំង ប្រទេសចិន

ប្រភព៖ Hellomagazine