ទំនៀមទម្លាប់នៃ ពិធីជូនទេវតាយាងទៅឋានសួគ៌ (សែនដកជើងធូប) របស់ជនជាតិចិន – Kalib9 ហុងស៊ុយ | Kalib9
kalib9

ទំនៀមទម្លាប់នៃ ពិធីជូនទេវតាយាងទៅឋានសួគ៌ (សែនដកជើងធូប) របស់ជនជាតិចិន

ជាការ​ពិតណាស់ បើ​យោងទៅតាម​ឯកសារ​ប្រទេស​ចិន គេ​បាន​រៀបរាប់​ឲ្យ​ដឹងថា ជា​រៀងរាល់​មុនពេល​ចូលឆ្នាំថ្មី រយៈពេល ១ សប្តាហ៍ កំណត់​ថ្ងៃខែ​តាម​ចន្ទគតិ គឺ​ត្រូវ​នឹង​ថ្ងៃទី២៣ ខែ​ទី ១។ តាម​ឯកសារ​បាន​រៀបរាប់​ឲ្យ​ដឹងថា ទេវតា​គ្រប់​អង្គ ដែល​រក្សា​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​តែងតែ​ត្រូវបាន​កោះហៅ​ប្រជុំ  ១ ឆ្នាំ​ម្ដង ជាមួយ​ព្រះឥន្ទ្រ​នៅ​ឋានសួគ៌ ដើម្បី​រាយការណ៍​ពី​រឿង​ល្អ និង​អាក្រក់ ដែល​មនុស្សលោក​គ្រប់រូប​បាន​ប្រព្រឹត្ត កាលពី​ឆ្នាំ​ចាស់​កន្លងទៅ។ តាម​ឯកសារ​បានឱ្យដឹង​ទៀតថា ចំពោះ​មនុស្ស​រូប​ណា ដែល​ប្រព្រឹត្ត​អំពើអាក្រក់ ព្រះឥន្ទ្រ​នឹង​ផ្តន្ទាទោស​ទៅតាម​កម្រិត គឺ​ទោស​ស្រាល ត្រូវ​កាត់​អាយុ ១០០ ថ្ងៃ បើ​ទោស​ធ្ងន់ ត្រូវ​កាត់​អាយុ ៣០០ ថ្ងៃ។

send-off-god-to-heavenលោកយាយ ជនជាតិចិនរៀបចំសែន

ដោយឡែក ជាមួយនឹង​ដំណើរ​យាង​ទៅ​ឋានសួគ៌​របស់​ទេវតា​គ្រប់​អង្គ មនុស្សលោក​គ្រប់រូប​តែង​រៀបចំ​ថ្វាយ​សំណែន ដែល​រួមមាន តែ ផ្លែឈើ នំចំណី ក្រដាសសែន។ល។ ជាពិសេស​គឺ​ពួកគេ​មិន​ភ្លេច​ទេ ស្ករ​គ្រាប់ ឬ​នំចំណី ដែល​ផ្អែម ព្រោះ​ពួកគេ​មានជំនឿថា ពេល​ទេវតា​លោក​សេពសោយ​រួច ព្រះ​ឱស្ឋ (មាត់) របស់លោក​នឹង​ពោល​ចេញ​នូវ​វាចា​ផ្អែម​ដូច​ស្ករ ទូល​ព្រះឥន្ទ្រ​តែ​សម្ដីល្អ។ក្នុង​ឯកសារ​បានឱ្យដឹង​ទៀតថា ក្នុងចំណោម​ទេវតា​ទាំងអស់ ទេពតា (លោកតា)ចង្ក្រាន​មាន​ឥទ្ធិពល​ជាងគេ ដែល​មនុស្សម្នា​ត្រូវ​រៀបចំ​ពិធី​ដោយ​ប្រុងប្រយ័ត្ន។

ខាងក្រោម​នេះ​ជា​វិធី​រៀបចំ​ពិធី​សែន តាម​ទំនៀមទម្លាប់​ចិន ដែល​បានបញ្ជាក់ នៅក្នុង​ឯកសារ

​ដ​ង្វា​យ​រួមមាន៖

  • មាន់ស្ងោរ​មួយ, សាច់ជ្រូក​បី​ជាន់ មួយ​ចម្រៀក, យី​ហ៊ឺ​ក្រៀម​មួយ ឬ​ពង​ទា​ស្ងោរមួយគូ រៀប​ដាក់​ក្នុង​ចាន​តែមួយ
  • ផ្លែឈើ ៣ មុខ ឬ ៥ មុខ មួយ​ចាន
  • ក្រូចឃ្វិច​មួយ​ចាន (៥ផ្លែ)
  • តែ​ឆ្ងាញ់ ៣ ពែង និង​ស្រា​ល្អ ៣ ពែង (កន្លែង​ជំនាងផ្ទះ តែ​ឆ្ងាញ់ ៥ ពែង និង​ស្រា​ល្អ ៥ ពែង)
  • នំ តែ​លីវ និង​នំ​ផ្អែមផ្សេងៗទៀត
  • ក្រដាសសែន (ត្រូវ​សួរ​អ្នកលក់​យក​ក្រដាសសែន​លោកតា, ក្រដាសសែន​មេឃ​ដី, ក្រដាសសែន​ជំនាងផ្ទះ, និង​ក្រដាសសែន​លោកតា​ចង្ក្រាន ព្រោះ​វា​មានលក្ខណៈខុសៗគ្នា) ហើយ​កុំ​ភ្លេច​ដាក់​ក្រដាស​មាស​អាយុ​វែង ដើម្បីឱ្យ​អ្នកមាន​អាយុ​យ៉ឺ​ន​យូរ​ផង។

ពេលវេលា៖ ពេលព្រឹក​ព្រលឹមស្រាងៗ

របៀប​សែន៖

១​. រៀប​គ្រឿង​ដ​ង្វា​យ ដែល​បាន​រៀបរាប់​ខាងលើ​ឲ្យ​បាន​រៀបរយ។ បន្ទាប់មក លោកអ្នក​ត្រូវ​អុជ​ទៀន និង​អុជ​ធូប ៣ ស​សៃ (ជំនាងផ្ទះ ៥ស​សៃ) ដើម្បី​អញ្ជើញ​ទេវតា (លោកតា) មក​សោយ​តង្វាយ ដែល​បានរៀបចំ​ថ្វាយ មុននឹង​យាង​ចេញដំណើរ​ទៅកាន់​ឋានសួគ៌ រួចយក​ធូប​ទៅ​ដោត នៅ​ជើងធូប

២.​ សំពះទូលថ្វាយ​នូវ​សំណូមពរ ដែលមាន​ន័យ៖

ខ្ញុំបាទ/នាង​ខ្ញុំ សូម​យាង​ដំណើរ​ព្រះអង្គ (លោកតា) ឡើង​ទៅដល់​ឋានសួគ៌ នៅថ្ងៃនេះ។ សូមមេត្តា ព្រះអង្គ(លោកតា) ទូលថ្វាយ​នូវ​ពាក្យល្អៗអំពី​គ្រួសារ​ខ្ញុំបាទ/នាង​ខ្ញុំ​ចំពោះ​ព្រះឥន្ទ្រ ហើយ​នាំមក​នូវ​សេចក្ដីសុខ ក្សេមក្សាន្ត និង​លាភ​សំណាង ដល់​ខ្លួន​ខ្ញុំបាទ/នាង​ខ្ញុំ និង​ក្រុមគ្រួសារ​ពេល​ព្រះអង្គ (លោកតា)យាងចុះ​ត្រលប់​មកវិញ។

សំពះ​សុំ​ចំនួន ៣ដង

៣. រង់ចាំ​ប្រមាណ ១៥ នាទី លោកអ្នក​លើកយក​គ្រឿង​តង្វាយ​ទាំងអស់​រួមទាំង ក្រដាសសែន​ឱន​គោរព ៣ ដង ហើយ​យក​ក្រដាសសែន​ទៅ​ដុត​បញ្ជូន​ប្រគេន​ព្រះអង្គ(លោកតា) ។

៤. បន្ទាប់ពី​ក្រដាសសែន​ឆេះ​អស់ បញ្ជាក់ថា កម្មវិធី​សែន​នេះ​បានបញ្ចប់ ។

នៅ​ស្រុក​ចិន អ្នកខ្លះ​គេ​ដុត​ផាវ និង​លេងភ្លេង​កំដរ​ផងដែរ ដើម្បី​ធ្វើ​ឲ្យ​ការជូន​ដំណើរ​របស់​ទេវតា(លោកតា)ទាំងអស់​ប្រកបទៅដោយ​ភាព​អ៊ូអរ។

បន្ទាប់ពី​សែន​ចប់​រួចរាល់ តាម​ឯក​សារបាន​បញ្ជាក់ថា គេ​ទុក​ផ្លែក្រូច​ឃ្វិច​មួយ​ចាន ដែល​សែន តម្កល់​នៅ​កន្លែង​រាន​រហូតដល់​ថ្ងៃ ព្រះអង្គ (លោកតា) យាងចុះ​ត្រលប់​មកវិញ។

ការរៀបរាប់​ខាងលើនេះ​គឺជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ជន​ជាតិចិន ដែល​កម្ពុ​ជាថ្មី គ្រាន់តែ​លើក​យកមក​ចែករំលែក​ជូន​ប្រិ​យ​មិ​ត្ដ​អ្នកអាន​របស់​កម្ពុ​ជាថ្មី តែប៉ុណ្ណោះ។ អរគុណ!

in-cambodia-ancestor-house

នេះជារូបនៃការរៀបចំ ជំនាងផ្ទះនៅក្នុងប្រទេសកម្ពុជា

in-cambodia-ancestor-house-01នេះជារូបនៃការរៀបចំ ជំនាងផ្ទះនៅក្នុងប្រទេសកម្ពុជា

ប្រភព kampucheathmey

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.