ជំនឿលើ​ការដាំ​ដើមឈើ ​ក្នុង​បរិវេណ​ផ្ទះ​ ដើម្បីមានហុងស៊ុយល្អ – Kalib9 ចែកចាយ ប្លែកៗ | Kalib9
kalib9

ជំនឿលើ​ការដាំ​ដើមឈើ ​ក្នុង​បរិវេណ​ផ្ទះ​ ដើម្បីមានហុងស៊ុយល្អ

ដើម្បីលើករាសីឲ្យកាន់តែខ្ពស់ យើងគួរយល់ដឹងពីរបៀបពីជំនឿមួយចំនួនដែលអាចធ្វើដែលយើងតែងអនុវត្តន៍តៗគ្នាមក។ ខាងក្រោមនេះគឺជាជំនឿទាក់ទងនឹងការដាំដើមឈើក្នុងបរិវេណផ្ទះ តាមទិសនីមួយៗ ដើម្បីលើករាសីឲ្យកាន់តែខ្ពស់។

tree-feng-shui-hiuse

-ទិសខាងជើង
ចូរដាំដើមពុទ្រា ដើមប្រទាល ដើម្បីការពារមន្តអាគម និងរោគចង្រៃនានា ។

-ទិសខាងកើត
ដាំដើមប្ញស្សីមាស ឬប្ញស្សីលឿងគ្រប់ប្រភេទ ដើមដូងតូច ឬធំក៏បានដែរ ។ ការដាំដើមឈើប្រភេទទាំងនេះ ត្រូវគេមានជំនឿថា អាចជួយការពារជំងឺផ្សេងៗ ដែលកើត មានឡើងចំពោះសមាជិកក្នុងផ្ទះសម្បែង ។ 

-ទិសខាងកើតឆៀងខាងជើង
ដាំដើមទុរេន ហើយគិតធ្វើទំនប់ទឹកជុំវិញដើម ដើម្បីធ្វើឱ្យទឹកដក់ជាប់នៅជាប្រចាំ ។

-ទិសខាងកើតឆៀងខាងត្បូង
គួរដាំដើមញ ដើមផ្កាសារភី(Nagkassar) ។

-ទិសខាងត្បូង
គួរដាំដើមស្វាយ ឬដើមទន្លាប់ ។

– ទិសខាងលិច
គួរដាំដើមអម្ពិល និងដើមកន្ទួត ។ ដាំដើមប្រភេទនេះត្រូវបានគេមានជំនឿថា ជួយកុំឱ្យមានជម្លោះ ពាក្យសម្តី និងការពារខ្មោចព្រាយបិសាចបានយ៉ាងល្អ ។

– ទិសខាងលិចឆៀងខាងត្បូង
គួរដាំដើមផ្កុល ខ្នុរ និងដើមរាជព្រឹក្ស ។ ដើមទាំងនេះត្រូវគេមានជំនឿថា អាចការពារគ្រោះចង្រៃ បានយ៉ាងល្អ ។

ដើមឈើដែលហាមដាំនៅក្នុងបរិវេណផ្ទះ មិនគួរដាំដើមពោធិ៍ឡើយ ព្រោះជាប្រភេទដើមឈើសម្រាប់អារាម ដែលនាំឱ្យកើតអព្ភូតហេតុអាក្រក់ៗ ជាពិសេសអាចមានព្រាយបិសាចកាន់ទៀតផង ៕

ប្រភព៖ baykdang