ហោរាសាស្រ្តប្រចាំឆ្នាំ២០១៨ ជើងលេខឆុត១០០% មិនជឿកុំប្រមាថ អានហើយ ស៊ែរចែកគ្នាដឹង (វគ្គ១) – Kalib9 ហុងស៊ុយ | Kalib9
kalib9

ហោរាសាស្រ្តប្រចាំឆ្នាំ២០១៨ ជើងលេខឆុត១០០% មិនជឿកុំប្រមាថ អានហើយ ស៊ែរចែកគ្នាដឹង (វគ្គ១)

ជោគវាសនាមនុស្សយើងមើលមិនឃើញ តែអាចទៅដល់ ប្រសិនបើយើងមានគោលដៅច្បាស់លាស់ ភាពជឿជាក់លើខ្លួនឯង ក៏ដូចជារៀបចំផែនការជីវិតឲ្យបានត្រឹមត្រូវនោះ។ មនុស្សយើងកើតមកសុទ្ធសឹងតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា តែអ្វីដែលសំខាន់នោះគឺការតាំងចិត្ត តស៊ូ អំណត់ ព្យាយាម ឈោងចាប់អ្វីដែលយើងកំពុងតែធ្វើវាសព្វថ្ងៃនេះ។ ជំនឿ និងការទស្សន៏ទាយ វាគ្រាន់តែជាផ្នែកអរូបីមួយនៃជីវិតតែប៉ុណ្ណោះ តែពេលខ្លះ វាក៏អាចជួយលើកទឹកចិត្តយើង មានជំនឿចិត្តលើខ្លួនឯង រហូតដល់សំរេចកិច្ចការទាំងនោះបានផងដែរ។

ឆ្នាំជូត

អាជីពនិងការងារ៖

នៅឆ្នាំ២០១៨ ដែលត្រូវជាឆ្នាំចនេះ ចំពោះអាជីពនិងការងាររបស់លោកអ្នកដែលកើតឆ្នាំជូត គឺអាចនិយាយបានថា “ល្អ” ។ លោកអ្នកដែលធ្វើការនៅតាមស្ថាប័ននានា អាចនឹងទទួលបានការពេញចិត្ត ការសរសើរពីថ្នាក់លើ ឱកាសឡើងតំណែងក៏មានច្រើនដែរ។ ដោយឡែកចំពោះអ្នករកស៊ីវិញ គឺពុំសូវជួបឧបសគ្គរារាំងច្រើននោះទេ។

ទ្រព្យសម្បត្តិលុយកាក់៖

ចំពោះទ្រព្យសម្បត្តិលុយកាក់វិញ លោកអ្នកកើតឆ្នាំជូត គឺអាចនិយាយបានថា កាក់កបល្អដែរ តែត្រូវប្រុងប្រយ័ត្នក្នុងការចាយវាយបន្តិច ព្រោះប្រសិនបើលោកអ្នក មិនបានគិតឲ្យល្អិតល្អន់ ក្នុងការបន្តាក់ទុនលើមុខជំនួញណាមួយ រឺក៏ចាយវាយផ្តេសផ្តាសនោះ គឺលោកអ្នកអាចនឹងទទួលរង នូវការខាតបង់តិច រឺច្រើន ដោយប្រការណាមួយ។

សុខភាព៖

ចំពោះសុខភាពរបស់អ្នកកើតឆ្នាំជូត នៅក្នុងឆ្នាំ២០១៨នេះ លោកអ្នក គឺងាយស្រួលនឹងទទួលរងរបួសដោយវត្ថុមុតស្រួច ហើយអាចនឹងកើតមានជម្ងឺតិចតួច ចូលមកបៀតបៀន។ ដូច្នេះហើយ លោកអ្នកត្រូវថែទាំសុខភាពរបស់ខ្លូន ឲ្យបានដិតដល់បំផុត។

ជីវិតស្នេហា៖

ជីវិតស្នេហារបស់អ្នកកើតឆ្នាំជូត នៅក្នុងឆ្នាំ២០១៨ គឺពុំសូវ “ល្អទេ”។ ចំពោះអ្នករៀបការហើយ គឺអាចកើតមានជម្លោះទាស់ទែងគ្នា ប៉ុន្តែមិនញញឹកញាប់ទេ។ ដូចនេះហើយ ចូរប្រុងប្រយ័ត្ននូវរាល់ពាក្យសំដី ចៀសវាងបង្កឲ្យមាន ការឈ្លោះប្រកែកគ្នាកើតឡើង។ ដោយឡែក ចំពោះអ្នកនៅលីវវិញ គឺអាចមានសង្ឃឹមនឹងមានគូរនឹងគេ ប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្នក្នុងការសម្រេចចិត្ត ព្រោះអាចនឹងជួបជនបោកប្រាស់ស្នេហា រឺក៏ជាកម្មសិទ្ធិរបស់អ្នកដទៃ៕

​ឆ្នាំឆ្លូវ កើត​ក្នុង​ឆ្នាំ​៖ ២០០៩, ១៩៩៧, ១៩៨៥, ១៩៧៣, ១៩៦១, ១៩៤៩

​អាជីព​និង​ការងារ​៖

​នៅក្នុង​ឆ្នាំ​២០១៨​នេះ ដែល​ត្រូវ​នឹង​ឆ្នាំច លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ គឺអាច​ជួបនឹង “លាភ​សំណាង​ផ្ទួនៗ” នៅក្នុង​អាជីព​ និង​ការងារ​។ ​តាមការ​ទស្សន៍ទាយ​ឃើញថា ក្នុង​អាជីព​និង​ការងារ គឺ​ល្អ ពុំ​សូវ​មានការ​រាំងស្ទះ​នោះទេ​។ ប៉ុន្តែ​ទន្ទឹមនឹង​គ្នា​នេះ ដំណើរការ​ការងារ​រ​បស់​លោកអ្នក គឺ​នឹងមាន​ភាព​នឿយហត់ ដែល​អាចធ្វើ​ឲ្យ​អារម្មណ៍​ និងសា្មរ​តី​ប្រែប្រួល ឬ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ ក្នុងការ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​។ ​ដូចនេះហើយ ចូរ​លោកអ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ ផ្នែក​សតិអារម្មណ៍​របស់ខ្លួន​ផង​។​

​ទ្រព្យសម្បត្តិ​លុយកាក់​៖

​នៅក្នុង​ឆ្នាំ​២០១៨ លុយកាក់​របស់​អ្នក​កើត​ឆ្នាំឆ្លូវ គឺ “​ពុំសូវល្អ​ទេ” ​។ ទោះបីជា​ទទួលបាន​ចំណូល​ច្រើន ក៏ត្រូវ​ប្រយ័ត្ន​ការចាយវាយ​ផងដែរ ព្រោះ​វា​អាចធ្វើ​ឲ្យ​ខាតបង់ ដោយ​ប្រការ​ណាមួយ​។​

​សុខភាព​៖

​សុខភាព​របស់​អ្នក​កើត​ឆ្នាំឆ្លូវ នៅក្នុង​ឆ្នាំ​២០១៨ គឺ “​មិនសូវ​ល្អ” ​នោះទេ​។​ លោកអ្នក​អាច​ងាយ​កើត​ជម្ងឺ​ឈឺ​ថ្កាត់ ដូចជា​ជម្ងឺ​ក្រពះ ពោះវៀន​ជាដើម​។ ​ហេតុនេះ អ្នក​ដែល​កើត​ឆ្នាំឆ្លូវ​ទាំងអស់ គប្បី​ប្រុងប្រយ័ត្ន​សុខភាព​របស់ខ្លួន ជៀសវាង​នាំ​ទុកដាក់​ខ្លួន​។

ជីវិត​ស្នេហា​៖

​ចំពោះ​រឿង​ស្នេហា​របស់​អ្នក​កើត​ឆ្នាំឆ្លូវ គេ​បាន​ទស្សន៍ទាយ​ឃើញថា ជួន​ក្តៅ​ជួន​ត្រជាក់ គឺ​មានន័យថា លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ គឺ​ពេលខ្លះ​ល្អូកល្អើន​នឹង​គ្នា រីឯ​ពេលខ្លះទៀត​ អាច​នឹងមាន​ជម្លោះ​ទាស់ទែង​គ្នា​។ ប្រសិនជា​លោកអ្នក​កើតមាន​ជម្លោះ​ជាមួយនឹង​ដៃគូ ចូរ​គប្បី​ត្រូវ​ដោះស្រាយ​តាម​សន្តិវិធី កុំ​ច្រឡោត កុំ​មានៈ​ជាដាច់ខាត​៕

ឆ្នាំខាល​កើត​ក្នុង​ឆ្នាំ​៖ ២០១០, ១៩៩៨, ១៩៨៦, ១៩៧៤, ១៩៦២

​អាជីព​និង​ការងារ​៖

​លោកអ្នក​ដែល​កើត​ឆ្នាំខាល ត្រូវបាន​គេ​ទស្សន៍ទាយ​ឃើញថា នៅក្នុង​ឆ្នាំ​២០១៨​នេះ អាជីព​ការងារ​របស់លោក​អ្នក គឺ​មិនល្អ​ប៉ុន្មាន​នោះទេ ដោយ​គេ​បាន​ប្រទះឃើញ​ផ្កាយ​គ្រោះ​មួយចំនួន​បានបង្ហាញ​ខ្លួន​។ លោកអ្នក​អាច​ជួបប្រទះ​នូវ​ឩ​ប​សគ្គ​ជាច្រើន នៅក្នុង​ការប្រកបមុខរប​រ ជំនួញ​ផ្សេងៗ​។ ចំណែក​អ្នកធ្វើការ​តាម​ក្រុមហ៊ុន​វិញ គឺអាច​នឹងមាន​ភាពមិន​ស៊ីសង្វាក់​គ្នា ជាមួយ​ក្រុមការងារ ឬ​មានការ​ខ្វែងគំនិត​គ្នាច្រើន​។

​ទ្រព្យសម្បត្តិ​លុយកាក់​៖

​លុយកាក់ អ្នក​កើត​ឆ្នាំខាល នៅក្នុង​ឆ្នាំ​២០១៨ គឺ​មិនសូវ​កាក់កប​នោះទេ​។ នៅ​ឆ្នាំច នេះ លោកអ្នក​គួរតែ​កុំ​ចាយវាយ លុយ​ចំនួន​ច្រើនពេក ព្រោះ​អាច​ទទួលរង​នូវ​ការខាតបង់ ហួស​ពី​ការ​ស្មាន​។ ជាពិសេស អ្នក​បណ្ដាក់ទុន ចូរ​គិតពិចារណា​ឲ្យ​បានច្បាស់លាស់ ចៀស​វាស​ចាញ់បោក​គេ រឺ​បាត់បង់​ទ្រព្យសម្បត្តិ ដោយ​យថាហេតុ​ណាមួយ​។

​សុខភាព​៖

​នៅក្នុង​ឆ្នាំ​២០១៨ សុខភាព​របស់លោក​អ្នក​ដែល​កើត​ឆ្នាំ​ខ្លា គឺ​ល្អ ពុំ​សូវ​មាន​រោគ​មក​បៀតបៀន​ទេ បើ​មាន​ក៏​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​វិញ​ដែរ​។​

​ស្នេហា​៖

​ជីវិត​ស្នេហា​របស់​អ្នក​កើត​ឆ្នាំខាល នៅក្នុង​ឆ្នាំច ក៏​មិនជា​ល្អ​ដែរ​។ ចំពោះ​អ្នកមាន​គូស្នេហ៍ រឺ​គ្រួសារ ប្រសិនបើ​មានទំនាស់​ជាមួយ​ដៃគូ ចូរ​ប្រុងប្រយ័ត្ន​រាល់​ទង្វើរ​របស់ខ្លួន​ប​ន្តិ​ច ដូចជា​ពាក្យសំដី កាយវិការ ត្រូវ​ចេះ​ថយ​ម្នា​ក់មួយ​ជំហាន ដើម្បី​ចៀសវាង បង្ក​ឲ្យ​មានរឿង​ធំ​កើតឡើង​៕​

​ឆ្នាំថោះ​កើត​ក្នុង​ឆ្នាំ​៖ ២០១១,១៩៩៩, ១៩៨៧, ១៩៧៥, ១៩៦៣, ១៩៥១, ១៩៣៩

​អាជីព​និង​ការងារ​៖

​លោកអ្នក​ដែល​កើត​ឆ្នាំថោះ ត្រូវបាន​គេ​ទស្សន៍ទាយ​ដឹងថា ឱកាស​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព និង​ការងារ​គឺ​ច្រើន នៅក្នុង​ឆ្នាំ​២០១៨ ដែល​ត្រូវ​នឹង​ឆ្នាំច នេះ​។ ដោយសារ​តែមាន​ផ្កាយ​សំណាង បាន​លេចឡើង​២​ព្រម​គ្នា ដែល​អាច​នឹង​ជួយ​លោកអ្នក សម្រេចបាន​តាម​គោលបំណង​។ ចំពោះ​អ្នកធ្វើការ​វិញ សង្ឃឹម​នៃ​ការឡើង​ថា​នៈ គឺមាន​ច្រើន ហើយ​ទទួលបាន​ការជួយ​ជ្រំ​ជ្រែង ពី​មិត្ត​រួមការ​ងារ​ក៏​ច្រើន​ដែរ​។​សរុបមក អាជីព​និង​ការងារ​របស់​អ្នក​កើត​ឆ្នាំថោះ គឺ​ល្អប្រសើរ​តែម្តង​។​

​ទ្រព្យសម្បត្តិ​លុយកាក់​៖

​ចំពោះ​រឿង​លុយកាក់ លោកអ្នក​កើត​ឆ្នាំថោះ អាច​និយាយបានថា ល្អ​ដូចគ្នា​ដែរ​។ ទ្រព្យសម្បត្តិ​លុយកាក់ របស់លោក​អ្នក​ហូរ​ចូល​យ៉ាង​ឆាប់រហ័ស ក៏​អាច​បាត់បង់​ទៅវិញ​យ៉ាង​ឆាប់រហ័ស​ដែរ ដោយសារ​តែមាន​ផ្កាយ​គ្រោះ​បាន​លេចឡើង ដែល​អាចធ្វើ​ឲ្យ​លោកអ្នក ខាតបង់​ដោយ​ប្រការ​ណាមួយ​។ ដូចនេះហើយ ចូរ​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់ មុននឹង​ចំណាយ​ទៅលើ​អ្វីមួយ ជាពិសេស​ការបណ្ដាក់ទុន​។​

​សុខភាព​៖

​នៅក្នុង​ឆ្នាំ​២០១៨ សុខភាព​អ្នក​កើត​ឆ្នាំថោះ ក៏​ពុំសូវល្អ​ទេ​។ លោកអ្នក​ត្រូវ​ថែរក្សា​សុខភាព​ខ្លួន​ឲ្យ​បានល្អ ប្រុងប្រយ័ត្ន​ចំពោះ​ការបរិភោគ​ចំណីអាហារ ព្រោះថា​ឆ្នាំ​ចនេះ សុខភាព​អ្នក​កើត​ឆ្នាំថោះ អាច​នឹងមាន​ជម្ងឺ​ធ្ងន់ ចូលមក​បៀតបៀន​។​

​ស្នេហា​៖

​ចំពោះ​រឿង​ស្នេហា របស់​អ្នក​កើត​ឆ្នាំថោះ គឺ​គេ​អាច​និយាយបានថា ល្អ នៅក្នុង​ឆ្នាំ​២០១៨​នេះ​។ នៅលើ​វិថី​ស្នេហា​របស់លោក​អ្នក គឺអាច​នឹង​កើតមាន​ជម្លោះ​ទាស់ទែង​ខ្លះៗ ប៉ុន្តែ​ចូរ​គប្បី​កុំ​យក​កំហឹង​ដាក់​ពីមុខ កុំ​ប្រើ​ពាក្យសំដី​មិន​សមរម្យ ព្រោះ​វា​អាចធ្វើ​ឲ្យ​ស្នេហា​របស់លោក​អ្នក ឈានទៅរក​ការបែកបាក់ យ៉ាង​ងាយស្រួល​។ ដូច្នេះហើយ បើសិនជា​មានទំនាស់ ចូរ​ថយ​ម្នា​ក់មួយ​ជំហាន​ទៅ​៕

ឆ្នាំរោង​កើត​ក្នុង​ឆ្នាំ​៖ ២០១២, ២០០០, ១៩៨៨, ១៩៧៦, ១៩៦៤, ១៩៥២
​អាជីព​និង​ការងារ​៖
​ចំពោះ​អាជីព​និង​ការងារ នៅក្នុង​ឆ្នាំ​២០១៨​នេះ លោកអ្នក​ដែល​កើត​ឆ្នាំរោង គឺ “​ធ្លាក់ចុះ​”​។ លោកអ្នក​អាច​នឹង​ជួបប្រទះ នូវ​រឿង​អាក្រក់​ច្រើនជាង​រឿង​ល្អ​។ ប៉ុន្តែ​មិន​ថ្វី​នោះទេ លោកអ្នក​អាចនឹងទទួល​បាន ជំនួយ​ពី​អ្នក​ជុំវិញខ្លួន ហើយ​ប្រសិនបើ​លោកអ្នក​ធ្វើ​អ្វី ត្រូវ​ឆ្លងកាត់​ការពិចារណា​ឲ្យ​បាន​ល្អិតល្អន់ និង​យកចិត្តទុកដាក់ ព្រោះ​វា​អាច​បង្វែរ​រឿង​អាក្រក់ ឲ្យ​ទៅ​ល្អ​វិញ​បាន​។​

​ទ្រព្យសម្បត្តិ​លុយកាក់​៖
​ចំពោះ ទ្រព្យសម្បត្តិ​លុយកាក់ របស់​អ្នក​កើត​ឆ្នាំរោង ក៏​មិនល្អ​ដែរ​។ នៅក្នុង​ឆ្នាំច នេះ លោកអ្នក​អាចនឹងទទួល​ការខាតបង់​ច្រើន ដោយសារ​ប្រការ​ផ្សេងៗ ដូចជា​ការបណ្ដាក់ទុន រកស៊ី​សហការ​ជាមួយ​អ្នកដទៃ រឺ​ចំណាយ​ទៅលើ​អ្វីមួយ​ជាដើម​។ ម្យ៉ាងទៀត លោកអ្នក​គួរតែ​កុំ​ជឿទុកចិត្ត​គេ ឆាប់រហ័ស​ពេក ហើយក៏​កុំ​លោភលន់ និង​កុំ​ដោយសារតែ​ឃើញ​ប្រាក់​បន្តិចបន្តួច ធ្វើ​ឲ្យ​ខាតបង់​ប្រយោជន៍​ធំ​។​

​សុខភាព​៖
សុខភាព​របស់លោក​អ្នក​កើត​ឆ្នាំរោង នៅ​ឆ្នាំ​២០១៨​នេះ គឺ​ពុំសូវល្អ​ទេ​។ ប្រសិនបើ​មាន​ជម្ងឺ​អ្វី ដែល​យល់ថា​ធ្ងន់ធ្ងរ គួរ​ប្រញាប់​ទៅ​ពិភាក្សារ ជាមួយ​គ្រូពេទ្យ​។ មួយវិញទៀត ត្រូវ​សម្រាក​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាច​បង្ក​ឲ្យ​លោកអ្នក មានការ​តានតឹង​អារម្មណ៍ ធុញថប់​យ៉ាង​ងាយ​បំផុត​។​

​ស្នេហា​៖
​បើ​ក្រឡេក​មក​មើល រឿង​ស្នេហា​របស់​អ្នក​កើត​ឆ្នាំរោង​វិញ គឺ​បង្គួរ ។ ចំពោះ​អ្នកមាន​គូ ហើយ​ចង់​រៀបការ គឺអាច​រៀបចំ​កម្មវិធី​មង្គល​របស់ខ្លួន ក្នុង​ឆ្នាំ​ចនេះ ហើយ​ចំពោះ​អ្នក​ដែល​រៀបការ​ហើយ គឺមាន​សង្ឃឹម​ទទួលបាន​បុត្រ​ធីតា​។ ចំពោះ​អ្នក​ខ្លួន​មួយ​វិញ ក៏មាន​សង្ឃឹមថា​នឹងមាន​គូ​នឹង​គេ​ដែរ ប៉ុន្តែ​ត្រូវ​គិត​មើល​ឲ្យ​បានល្អ ចៀសវាង​ត្រូវគេ​បោកប្រាស់ ចំណាយពេល​ឥតប្រយោជន៍​៕

ឆ្នាំកុរ កើត​ក្នុង​ឆ្នាំ​៖ ២០០៧, ១៩៩៥, ១៩៨៣, ១៩៧១, ១៩៥៩, ១៩៤៧

​អាជីព​និង​ការងារ​៖

​អាជីព​ការងារ​របស់​អ្នក​កើត​ឆ្នាំកុរ នៅក្នុង​ឆ្នាំ​២០១៨ គឺ​ពុំសូវល្អ​ទេ​។ លោកអ្នក គឺអាច​ជួបប្រទះ​នឹង​ឩ​ប​សគ្គ​ជាច្រើន ហើយ​ឱកាស​របស់​លោកអ្នក គឺអាច​នឹង​ងាយ​របូត​បាត់បង់ ទៅវិញ រឺ​ត្រូវគេ​ដណ្តើមយក ប្រសិនបើ​លោកអ្នក ខ្វល់ខ្វាយ​នឹង​បញ្ហា​ច្រើន​ជ្រុល​។ ម្ល៉ោះហើយ លោកអ្នក​គួរតែ​ចេះ​ក្ដោប​ក្តាប់ ឱកាស​របស់ខ្លួន​ឲ្យ​បានល្អ ចៀសវាង​បាត់បង់​ដោយ​ទទេរៗ នេះ​ចំពោះ​អ្នកធ្វើការ នៅតាម​ស្ថាប័ន​ផ្សេងៗ​។​

​ទ្រព្យសម្បត្តិ​លុយកាក់​៖

​ចំពោះ​ទ្រព្យសម្បត្តិ​លុយកាក់​របស់​អ្នក​កើត​ឆ្នាំកុរ គឺ​ល្អ​ដែរ​។​ភាគរយ​នៃ​ការប្រឈមមុខ​នឹង​ការខាតបង់​គឺមាន​តិច​។​ទោះជា​យ៉ាងណាក្តី លោកអ្នក​កើត​ឆ្នាំកុរ ក៏ត្រូវ​គិត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដែរ ក្នុងការ​ចំណាយ​ទៅ​អ្វីមួយ​។​

​សុខភាព​៖

​ចំពោះ​សុខភាព​របស់​អ្នក​កើត​ឆ្នាំកុរ នៅ​ឆ្នាំ​២០១៨​ គឹ​ល្អប្រសើរ គ្មាន​ជម្ងឺ​ធំដុំ​មក​បៀតបៀន​នោះទេ​។​

​ស្នេហា​៖

​ស្នេហា​របស់​អ្នក​កើត​ឆ្នាំកុរ​នៅ​ឆ្នាំ​២០១៨ ក៏​ល្អ​ដែរ​។​ចំពោះ​អ្នក​ដែល​រៀបការ​ហើយ គឺអាច​មានសង្ឃឹម​មាន​បុត្រ​ធីតា​។​ដោយឡែក​ចំពោះ​អ្នក​អត់​គូរ​វិញ ក៏​អាច​នឹងមាន​គូរ​នឹង​គេ​ដែរ តែ​ត្រូវ​ម៉ត់ចត់​បន្តិច មុននឹង​សម្រេច​ថា​យក​គេ​ធ្វើជា​គូរ ចៀសវាង​កើតមាន​បញ្ហា ស្តាយក្រោយ​ក៏​ហួសពេល​ដែរ​៕

ចុចអានបន្ត

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.