រុក្ខជាតិស៊ីសត្វរូបរាងចម្លែក Venus Flytrap – Kalib9 ចែកចាយ ប្លែកៗ | Kalib9
kalib9

រុក្ខជាតិស៊ីសត្វរូបរាងចម្លែក Venus Flytrap

រុក្ខជាតិរូបរាងចម្លែក មើលទៅគួរខ្លាច ដោយសារតែទ្រង់ទ្រាយចម្លែករបស់វាជាមួយនឹងដង្កៀបពោរពេញដោយបន្លា ហាក់ដូចមាត់សត្វចម្លែក។

 

 

 

 

រុក្ខជាតិដែលមានរូបរាងគួរអោយចាប់អារម្មណ៍នេះមានឈ្មោះថា Venus Flytrap។ វាប្រើដង្កៀបរបស់វាដើម្បីកៀបសត្វល្អិតជាអាហារ នៅពេលដែលមានសត្វល្អិត ឬ មានអ្វីមកចូលក្នុងប្រអប់រុក្ខជាតិនេះ ។ សត្វល្អិតភាគច្រើនវាចាប់មកធ្វើជាអាហារនោះមានដូចជា ស្រមោច រុយ ចង្រិត កណ្តូប ។ល។ ដោយសារវាមិនអាចចាប់បានសត្វដែលមានមាឌធំៗនោះឡើយ។

 

 

 

 

 

 

 

 

 

 

នៅពេលមានអ្វីមកប៉ះនឹងបន្លាតូចឆ្មាររបស់វា រុក្ខជាតិនេះនឹងមានចលនាយ៉ាងលឿនបើកមាត់ ចាប់ កៀបយកសត្វល្អិតនោះភ្លាមៗ រហូតដល់ស្លាប់ក្នុងប្រអប់នោះ ហើយស្រូបយកសារធាតុ ដែលវាត្រូវការរហូតសត្វល្អិតនោះស្វិតក្រៀម ទើបវាបើកប្រអប់ទទួលយកអាហារផ្សេងទៀត ។

 

 

 

 

សូមទស្សនាវីដេអូ ៖

 

 

ប្រភពវីដេអូ៖ BBC
សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត