កុំកំណាញ់គ្រាន់តែចុចស៊ែរមិនអស់អីទេបងប្អូន ពេទ្យចិនបានហាម អាហារ ១០ មុខ មិនត្រូវបរិភោគញឹកញាប់ បើមិនចង់អាយុខ្លី – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

កុំកំណាញ់គ្រាន់តែចុចស៊ែរមិនអស់អីទេបងប្អូន ពេទ្យចិនបានហាម អាហារ ១០ មុខ មិនត្រូវបរិភោគញឹកញាប់ បើមិនចង់អាយុខ្លី

អាហារទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍ប៉ុន្ដែក៏មានការប៉ះពាល់ដល់រាងកាយផងដែរ ប្រសិនបើយើងបរិភោគច្រើនពេក វាអាចមានការប្រមូលផ្ដុំនៃសារធាតុមួយចំនួន ដែលបង្កឲ្យកើតជំងឺផ្សេងដូចជា ជំងឺមហារីក ជំងឺបេះដូង ជាដើម។

មនុស្សម្នាក់ៗពេលចេញទៅក្រៅផ្ទះ តែងតែឃើញអ្នកលក់អាហារជាហូរហែ សាច់មាន់អាំង ឃើញភ្លាមឃ្លានភ្លែត ដើរទៅមុខបន្តិចក៏ឃើញសាច់ជ្រូកអាំងឈ្ងុយៗគួរឲ្យចង់សាក ពេលហែវអាហារណាក៏សុទ្ធតែឆ្ងាញ់ ប៉ុន្ដែឈប់សិន!

ពេលបរិភោគត្រូវដឹងថាអាហារប្រភេទណាបរិភោគញឹកញាប់ពេកអាចបង្កឲ្យរាងកាយមិនល្អ ប៉ុន្ដែក៏មិនបានហាមថាមិនឲ្យបរិភោគនោះទេគ្រាន់តែចង់ណែនាំ ជៀសវាងបានគួរជៀសវាង កុំបរិភោគច្រើនពេក តោះយើងមកមើលទាំងអស់គ្នា ៖

១.សាច់អាំង។

ការអាំងសាច់លើភ្លើង នាំឱ្យកើតសារធាតុ Benzopyrene ដែលជាសារធាតុបង្កមហារីក ជាពិសេសអ្នកដែលមានជំងឺក្តៅក្នុង។

២.បន្លែត្រាំឬជ្រក់។

បន្លែត្រាំឬជ្រក់ តែងតែប្រឡាក់អំបិលធ្វើឲ្យរាងកាយស្រូបយកជាតិសូដ្យូមខ្ពស់ ប្រសិនបើយើងបរិភោគញឹកញាប់ពេក ឬច្រើនពេកវាបណ្ដាលឱ្យបេះដូងដំណើរការពិបាក កើតជំងឺសម្ពាធឈាមខ្ពស់ (ជំងឺលើសឈាម) និងជំងឺបេះដូងទៀតផង លើសពីនេះទៀត ការត្រាំឬជ្រក់នាំឲ្យកើតសារធាតុអាសូតអាម៉ូញ៉ូម ដែលជាសារធាតុបង្កមហារីក។

៣.មីកញ្ចប់។

មីកញ្ចប់មានសារធាតុគីមីសម្រាប់ទុកបានយូរ (Preservatives) មានសារធាតុបង្កើនរសជាតិខ្ពស់ និងមានតម្លៃអាហាររូបត្ថម្ភទាប ការបរិភោគមីកញ្ចប់ច្រើនពេក ឬញឹកញាប់ពេកអាចធ្វើឲ្យយើងមានហានិភ័យនៃកង្វះអាហារូបត្ថម្ភ និងការកើនឡើងនៃជាតិពុល។

៤.តៅហ៊ូប្រឡាក់ (Fermented bean curd)។

ការប្រឡាក់តៅហ៊ូអាចមានការចម្លងមេរោគបានយ៉ាងងាយ…ដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សចាស់ ឬក្មេងតូចផងដែរ លើសពីនេះទៀតដំណើរការនៃការផលិតអាចបណ្ដាលឲ្យកើត sulfide អ៊ីដ្រូសែន ដែលជាការបង្កគ្រោះថ្នាក់ដល់រាងកាយ។

៥.ប៊ីចេង។

មនុស្សយើងមិនគួរបរិភោគប៊ីចេងក្នុងមួយថ្ងៃលើសពី ៦ ក្រាម ឬប្រហែល ១ ស្លាបព្រាកាហ្វេ ការបរិភោគប៊ីចេងច្រើនពេក ឬញឹកញាប់ពេកបង្កឲ្យកើតជាតិស្ករក្នុងឈាមខ្ពស់ អាចបណ្ដាលឲ្យឈឺក្បាល ញ័រទ្រូង ចង្អោរ និងប៉ះពាល់ដល់សរីរាង្គបន្តពូជ។

៦.ពងទាទឹកក្បុង (Century egg)។

ពងទាខ្មៅ ឬពងទាទឹកក្បុងមានសារធាតុកាបូន Lead ខ្ពស់ សារធាតុកាបូន Lead បណ្តាលឱ្យការស្រូបយកជាតិកាល់ស្យូមបានតិច បរិភោគញឹកញាប់មានហានិភ័យនៃជំងឺពុកឆ្អឹង និងអាចស្រូបយកសារធាតុពុលកាបូន Lead ដូចជា ជំងឺវង្វេង ជាដើម ។ល។

៧.ថ្លើមជ្រូក។

ថ្លើមជ្រូកមានកូឡេស្តេរ៉ុលខ្ពស់ ការបរិភោគថ្លើមជ្រូកញឹកញាប់ពេក ឬច្រើនពេកបណ្ដាលឲ្យមានហានិភ័យនៃជំងឺបេះដូង អឌ្ឍគោលនៃខួរក្បាល (ពិការ) និងបង្កើនជំងឺមហារីក។

៨.ស្ពៃខ្មៅ។

ស្ពៃខ្មៅមានអាហាររូបត្ថម្ភខ្ពស់ ដូចនោះ…វាមានអាស៊ីត Oxalic ច្រើន បណ្ដាលឲ្យជាតិកាល់ស្យូមចេញពីរាងកាយច្រើន ការបរិភោគញឹកញាប់ពេក ឬច្រើនពេកអាចបង្កឲ្យមានការកង្វះជាតិកាល់ស្យូម ឬជាតិស័ង្កសី។

៩.ឆាខ្វៃ។

ការធ្វើឆាខ្វៃមានការប្រើសារធាតុដែលធ្វើឲ្យស្រួយ ដែលមានសារធាតុ Lead ចម្លងរោគ សារធាតុ Lead ធ្វើឲ្យតម្រងនោមពិបាកក្នុងការបញ្ជូនសារធាតុនេះចេញទៅ លើសពីនេះទៀតវាធ្វើឲ្យបំពង់កស្ងួត ងាយនឹងឈឺក។

១០.គ្រាប់ផ្កាឈូករ័ត្ន។

គ្រាប់ផ្កាឈូករ័ត្នសំបូរទៅដោយអាស៊ីតខ្លាញ់មិនរលាយ ដូចនោះ ការបរិភោគច្រើនពេក ឬញឹកញាប់ពេកអាចបណ្ដាលឲ្យដំណើរការគីមី (metabolism) ក្នុងរាងកាយខុសប្រក្រតី បង្កឲ្យកើតជាតិខ្លាញ់នៅក្នុងថ្លើម ពេលជាតិខ្លាញ់នៅក្នុងថ្លើមខ្ពស់អាចបណ្ដាលឲ្យមានហានិភ័យនៃជំងឺថ្លើមដូចជា ជំងឺក្រិនថ្លើម ជាដើម។ល។

ប្រភព  Khmer-Now