ជឿឬទេ ថាគាត់មានអាយុ ២៦ឆ្នាំ? – Kalib9 ចែកចាយ ប្លែកៗ | Kalib9
kalib9

ជឿឬទេ ថាគាត់មានអាយុ ២៦ឆ្នាំ?

រឿងពិតមួយនៅទីក្រុង Minneapolis  រដ្ឋ Minnesota  ស្ត្រីវ័យ២៦ឆ្នាំម្នាក់បានទទួលរងនូវការឈឺចាប់ដោយសារគាត់បានជួបប្រទះនូវជំងឺស្បែកប្រភេទកម្រមួយ ហើយបានប្រែក្លាយរូបរាងរបស់គាត់ក្នុងមួយពព្រិចភ្នែក។

រូបឆ្នាំ ២០១៧

 

នាង Sara Geurts ទទួលរងនូវជំងឺកម្រមួយដែលគេស្គាល់ថាជម្ងឺ Dermatosparaxis Ehlers-Danlos  ដែលជាប្រភេទជម្ងឺហ្សែនមួយដែលធ្វើអោយស្បែករបស់នាង យារខ្លាំង។

 

 

 

នាង Sara សព្វថ្ងៃនេះ គឺជាតារាបង្ហាញម៉ូដ ។ នាងមិនបានអស់សង្ឃឹមនឹងជំងឺរបស់នាងទេ តែនាងបានប្រែក្លាយវាទៅជារបៀបទាក់ទាញមួយបែបទៀត ទោះបីជានាងមើលទៅចាស់ជាងអាយុច្រើនឆ្នាំក៏ដោយ។

 

Ehlers-Danlos syndrome គឺជាជម្ងឺហ្សែនមួយប្រភេទដែលប៉ះពាល់ស្ទើរតែគ្រប់ផ្នែកទាំងអស់នៅក្នុងខ្លួនរបស់មនុស្ស។  Ehlers-Danlos គឺជាស្ថានភាពកម្រមួយដែលប៉ះពាល់ដល់មនុស្សតែ 1 នាក់ក្នុងចំណោម 5 ពាន់នាក់នៅទូទាំងពិភពលោក ។

ក្តីសង្ឃឹមដែលចង់ធ្វើជាតារាបង្ហាញម៉ូតស្បែកយាធ្លាក់ បានសម្រេចប្រាកដមែន  ដោយសារតែបានការគាំទ្រពីមិត្តស្រី(ស្នេហា)  ដែលមានជំនាញថតរូប ជួយជ្រោមជ្រែងនាងរហូតមក ។

 

 

សារ៉ាបាននិយាយថា:ប្រភេទជម្ងឺ Ehlers-Danlos ប៉ះពាល់ដល់សន្លាក់ខ្ញុំ ហើយវាប៉ះពាល់ដល់ស្បែក និង គ្រប់យ៉ាងក្នុងខ្លួនរបស់ខ្ញុំ ។ វាជាជំងឺហ្សែន ដូច្នេះវាប៉ះពាល់ដល់ប្រព័ន្ធទាំងអស់នៅក្នុងខ្លួនរបស់មនុស្ស។ “

 

ដំបូងវាហាក់ដូចជាធម្មតាសម្រាប់ក្មេងស្រីនេះ។ តារាម៉ូដែល រូបនេះ បានចាប់ផ្តើមកត់សំគាល់អ្វីមួយដែលមិនប្រក្រតីនៅពេលនាងមានអាយុ 7 ឆ្នាំហើយវាបានកាន់តែអាក្រក់ទៅ ៗ នៅពេលនាងចូលដល់អាយុពេញវ័យ។

 

 

 

 

 

រូបរាងរបស់នាងផ្លាស់ប្តូរកាន់តែអាក្រក់ឡើង នៅពេលនាងចូលរៀននៅវិទ្យាល័យ។ ប៉ុន្តែនាងមិនដែលអនុញ្ញាតឱ្យរឿងនេះបំផ្លាញក្តីសង្ឃឹម និង មានឥទ្ធិពលលើជីវិតរបស់នាងនោះទេ។  នេះគឺជាគំរូល្អមួយក្នុងសង្គម។

 

ប្រភពពី៖ TrueKH