ញាក់សាច់! ១ប្លង់​​ស្ទើរ​អាក្រាតកាយ​របស់ ប៊េននី យ៉ាំង ឃើញហើយ អាច​ធ្វើ​ឲ្យ​ប្រុសៗ​ក្តៅខ្លួន​បាន! – Kalib9 ចែកចាយ ប្លែកៗ | Kalib9
kalib9

ញាក់សាច់! ១ប្លង់​​ស្ទើរ​អាក្រាតកាយ​របស់ ប៊េននី យ៉ាំង ឃើញហើយ អាច​ធ្វើ​ឲ្យ​ប្រុសៗ​ក្តៅខ្លួន​បាន!

(ភ្នំពេញ)៖ រូបថតចំនួន១សន្លឹកបង្ហាញពីភាពសិចស៊ីស្រើបស្រាលស្ទើរអាក្រាតកាយបញ្ចេញសាច់ដើមទ្រូង ទ្រលុកទ្រលន់នៅកណ្ដាលវាល របស់តារាសម្តែង កញ្ញា ប៊េននី យ៉ាំង បានធ្វើឲ្យបុរសៗជាច្រើនរួមជាមួយអ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនធំ នាំគ្នាជ្រួលជ្រើមស្ទើរតែហៀទឹកមាត់ ដោយមិនដឹងខ្លួនព្រោះតែ រូបថតសិចស៊ីពាក់តែអាវ ទ្រនាប់នឹងខោលីអូ ដើម្បីបិទបាំងត្រង់ចំណុចសំខាន់ បន្តិចប៉ុណ្ណោះ។

 

កញ្ញា ប៊េននី យ៉ាំង កន្លងមកត្រូវបានទស្សនិកជនចាត់ទុកថា តារាស្រីមួយដួងដែលចូលចិត្ដបង្អួតពីភាពហ៊ឺហារ ប្រើប្រាស់សម្ភារៈ ទំនើបតម្លៃថ្លៃៗ។ មិនតែប៉ុណ្ណោះ នាងក៏មានឈ្មោះជាតារាស្រីសិចស៊ីចូលចិត្ដបញ្ចេញរបស់ល្អៗឲ្យមហាជនទស្សនា មិនចេះជិនណាយផងដែរ។ ជាក់ស្ដែងថ្មីៗនេះ នាងបានរំលេចរូបថត១សន្លឹក បានចំហរដើមទ្រូងដែលសម្បូរសាច់មើលទៅគួរឲ្យក្នក់ក្នាញ់ដែលជាបច្ច័យធ្វើឲ្យបុរសៗភាគច្រើន ដែលបានឃើញរូបថតនេះ ហើយហាក់មានការចាប់អារម្មណ៍ពុះកញ្ជ្រោលមិនតិចឡើយ។

 

ជាមួយនឹងសកម្មភាពបញ្ចេញរូបថត១សន្លឹកខាងលើនេះ កញ្ញា ប៊េននី យ៉ាំង ក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនក្រាស់ក្រែលពីសំណាក់ Friend ក្នុងហ្វេសប៊ុកពិសេសក្រុមបុរសៗតែម្តងនៅពេលឃើញតារាសាច់សខ្ចីដ៏មានមន្តស្នេហ៍រូបនេះ បានរំលេចភាពសិចស៊ីស្ទើរអាក្រាតកាយ ជាមួយឈុតសម្លៀកបំពាក់បែបលក្ខណៈប៊ីគីនី គឺមានបិទបាំងតែត្រង់ចំណុចសំខាន់ៗតែប៉ុណ្ណោះ។

 

ជុំវិញការស្លៀកពាក់សិចស៊ីបញ្ចេញរង្វះដើមទ្រូងពើងធំមូលក្បំ និងបញ្ចេញក្បាលពោះ លេចរន្ធផ្ចិត ពីសំណាក់តារាស្រីកញ្ញា ប៊េននី យ៉ាំង ពេលនេះអាចបញ្ជាក់បានថា នេះជាចេតនាថ្មីរបស់នាងក្នុងការថតរូបបែបសិចស៊ី យកមកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដើម្បីទាញយកការចាប់អារម្មណ៍ពីសំណាក់មហាជនគ្រប់វ័យ ជាពិសេសគឺក្រុមកន្លង់បុរសៗនេះតែម្តង៕

 

 

 

 

 

 

 

 

 

 

 

ប្រភពពី៖ KhmerTalking