Bill Gates ថា៖ បើអ្នកកើតមកក្រ វាមិនមែនជាកំហុសអ្នកទេ តែបើអ្នកស្លាប់ទៅវិញក្រ នោះហើយជាកំហុសអ្នក – Kalib9 គំនិត | Kalib9
kalib9

Bill Gates ថា៖ បើអ្នកកើតមកក្រ វាមិនមែនជាកំហុសអ្នកទេ តែបើអ្នកស្លាប់ទៅវិញក្រ នោះហើយជាកំហុសអ្នក

នៅក្នុងពិភពលោកនេះ មិនថាប្រទេសណាយើងទេ ដែលមានប្រជាជនក្រីក្រ ព្រោះប្រទេសណាក៏មានអ្នកក្រីក្រដូចគ្នាដែរ បើនិយាយតាមធម៌ព្រះតាមផលកម្មពីជាតិមុន ប៉ុន្តែលោកមហាសេដ្ឋីរូបនេះបាននិយាយថា «បើអ្នកកើតមកក្រ វាមិនមែនជាកំហុសអ្នកទេ តែបើអ្នកស្លាប់ទៅវិញក្រ នោះហើយជាកំហុសអ្នក»។


លោក Bill Gates
លោកមហាសេដ្ឋីប្រាក់លានដុល្លារ លោក ប៊ីល ហ្គេត បានកើតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៥៥ ជាអ្នកបដិវត្តន៍សរសេរកម្មវិធីកុំព្យូទ័រ Microsoft និងជាមហាសេដ្ឋីលំដាប់ជួរមុខរបស់ពិភពពលោកផង។ មនុស្សទូទាំងពិភពលោកក្នុងសម័យបច្ចុប្បន្ន ប្រហែលជាគ្មានអ្នកណាម្នាក់​ដែលថាមិនស្គាល់កុំព្យូទ័រទេ លោកបានបង្កើតកម្មវិធី “Window” របស់ក្រុមហ៊ុន Microsoft ។ ស្លាកសញ្ញានេះប្រកាសពីភាពអស្ចារ្យរបស់អ្នកផ្តើមគំនិត និងបង្កើតប្រព័ន្ធប្រតិបត្តិការរហូតក្លាយទៅជាបទដ្ឋានរបស់កុំព្យូទ័ររាប់លានគ្រឿង។

លោក Paul Allen
លោក ប៊ីល ហ្គេត និង ប៉ូល អេឡេន (Paul Allen) សហការគ្នាបង្កើតក្រុមហ៊ុនដ៏ធំ ម៉ៃក្រូសូហ្វ ឡើងនៅឆ្នាំ១៩៧៥។

ក្រុមហ៊ុនមួយនេះរីកចម្រើនយ៉ាងឆាប់រហ័ស ចំណុចផ្លាស់ប្តូរដ៏ធំបានមកដល់ក្នុងឆ្នាំ ១៩៨០ នៅពេលក្រុមហ៊ុននេះបានចុះកិច្ចសន្យាបង្កើតប្រព័ន្ធប្រតិបត្តិការ (Operating System) ឲ្យក្រុមហ៊ុនអាយប៊ីអឹម (IBM)។ ប្រព័ន្ធបែបនេះ គេស្គាល់ច្បាស់ក្នុងនាមរបស់ MS-DOS ហើយស្នៀតពិសេសដែលបញ្ជាក់ក្នុងកិច្ចសន្យាដែលក្រុមហ៊ុន ម៉ៃក្រូសូហ្វ ធ្វើជាមួយនឹងក្រុមហ៊ុន (IBM) គឹក្រមហ៊ុនកុំព្យូទ័រផ្សេងៗ អាចប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការនេះបានទៀតផងធ្វើឲ្យបង្កើតបានកុំព្យូទ័រដែលហៅ​ថា IBM-compatible ផ្សព្វផ្សាយពាសពេញពិភពលោកធ្វើឲក្រុមហ៊ុន ម៉ៃក្រូសូហ្វ កាន់តែរីកចម្រើនយ៉ាងរហ័សទៀត។

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

សព្វថ្ងៃនេះ លោក ប៊ីល ហ្គេត និង ប៉ូល អេឡេន បានក្លាយទៅជាមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោកទៅហើយ។ ប៊ីល ហ្គេត មិនត្រឹមតែជាអ្នកកំពូលបច្ចេកវិទ្យាព័ត៌មានវិទ្យាដ៏ខ្លាំងលើពិភពលោក និងជាមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោកតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រួសារសប្បុរសធម៌ជាប់ចំណាត់ថ្នាក់ពិភពលោកតែម្តង ព្រោះមូលនិធិរបស់ ប៊ិល ហ្គេត (Bill & Melinda Gates Foundation) ចំណាយថវិការដល់ទៅមួយមឺុនប្រាំពីរពាន់លានដុល្លារ។ មូលនិធិរបស់ ប៊ីល ហ្គេត នេះចាត់ទុកជាអង្គការសប្បុរសធម៌ដ៏រឹងមាំជាប់ចំណាត់ថ្នាក់លេខ២ នៅលើលោកបន្ទាប់ពីមូលនិធិ វេលខម ថ្រាស់ (Welcome Trust) ក្នុងប្រទេសអង់គ្លេស។

ប្រសិនបើអ្នករាល់គា្នអាចទទួលបានជោគជ័យ នោះអ្នកទាំងអស់គ្នាគួរតែចេះចែករំលែក គាំទ្រការបង្កើតថ្មីដូចជាលោក ហ្គេត​គឺជារឿងប្រសើរបំផុត និងធ្វើឲ្យមនុស្សទូទាំងពិភពលោកសាទរពុំខាន។ ចូរឈប់ជឿលើព្រេងវាសនារបស់អ្នកពីជាតិមុន ឬជាតិ​ណាៗទៀត ព្រោះមានតែការខំប្រឹងប្រែងរបស់ខ្លួនឯងទេ ទើបអាចជួយស្រោចស្រង់ឲ្យអ្នកទទួលបានជោគវាសនាល្អ និងអាចក្លាយជាមហាសេដ្ឋីបាន៕

អត្ថបទផ្សេង

error: Content is protected !!