នារី​ស្រស់​ស្អាត !!! ​ ស្ទុះ​ទៅ​ឱប​ និង​បឺត​មាត់​បុរស​ម្នាក់​ដើម្បី​លួងលោម​កុំឱ្យ​ចង់​សម្លាប់​ខ្លួន (មាន​វីដេអូ) – Kalib9 ចែកចាយ ប្លែកៗ | Kalib9
kalib9

នារី​ស្រស់​ស្អាត !!! ​ ស្ទុះ​ទៅ​ឱប​ និង​បឺត​មាត់​បុរស​ម្នាក់​ដើម្បី​លួងលោម​កុំឱ្យ​ចង់​សម្លាប់​ខ្លួន (មាន​វីដេអូ)

ប្រទេស​ចិន​៖​ សកម្មភាព​ស៊ី​អារម្មណ៍​របស់​នារី​ម្នាក់​ដើម្បី​សង្គ្រោះ​ក្មេង​ប្រុស​នៅ​លើ​ស្ពាន​ក្នុង​តំបន់​ Shenzen​ ខេត្ត​ Guangdong​ ប្រទេស​ចិន​បាន​ចាក់​ដោត​បេះដូង​មហាជន​ជា​ច្រើន​។​ នាង​ Liu​ Wenxiu​ កំពុង​ដើរ​ថ្មើ​ជើង​តាម​បណ្តោយ​ស្ពាន​ ស្រាប់តែ​ប្រទះ​ឃើញ​មនុស្ស​រាប់រយ​នាក់​កំពុង​ឈរ​មើល​ និង​ថត​វី​ដេ​អូ​បុរស​វ័យក្មេង​ម្នាក់​កាន់​កាំបិត​នៅ​នឹង​ដៃ​ គំរាម​បម្រុង​នឹង​លោត​សម្លាប់​ខ្លួន​។​

នាង​ Liu​ ដឹង​ថា​ នាង​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ បើ​មិន​ដូច្នេះ​ទេ​ ប្រុស​ម្នាក់​នេះ​នឹង​បាត់បង់​ជីវិត​នៅ​នាទី​ណាមួយ​មិន​ខាន​។​ នាង​ដឹង​ថា​ វា​ពិតជា​ពិបាក​នឹង​ទៅ​ក្បែរ​ ហើយ​ជួយ​គាត់​។​ ប្រុស​ម្នាក់​នឹង​នៅ​គែម​ស្ពាន​ ហើយ​តែ​មួយ​ជំ​ហ៊ាន​ទៀត​ប៉ុណ្ណោះ​គាត់​នឹង​ធ្លាក់​ចុះ​ទៅ​ក្រោម​ហើយ​។​ ប៉ូ​លី​ស​តំបន់​បាន​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​បុរស​នោះ​យ៉ាងណា​ក៏​មិន​បាន​សម្រេច​ដែរ​។​

ដើម្បី​បាន​ទៅ​ជិត​ប្រុស​ម្នាក់​ខាងលើ​បាន​ Liu​ ប្រាប់​ប៉ូ​លី​ស​ថា​ នាង​ជា​មិត្ត​ស្រី​របស់​គាត់​។​ បុរស​នេះ​បាន​និយាយ​រៀបរាប់​ប្រាប់​នាង​ថា​ ម្តាយ​គាត់​ស្លាប់​ចោល​គាត់​ ហើយ​ម្តាយចុង​គាត់​មិន​ចាត់​ទុក​គាត់​ជា​កូន​ឡើយ​។​ មិនតែប៉ុណ្ណោះ​ ម្តាយចុង​គាត់​ក៏​បាន​ប្រមូល​លុយ​ឪពុក​របស់​គាត់​ទៅ​អស់​ទៀត​។​ ឪពុក​ និង​កូន​ត្រូវ​ប្រឹង​ធ្វើ​ការងារ​ និង​ចាប់ផ្តើម​ជីវិត​សា​ជា​ថ្មី​ម្តងទៀត​។​