បោះបង់អាជីពជាអត្តពលិកជិះស្គីទឹកកក ក្លាយជាតារាភាពយន្តអាសអាភាស ពេលនេះស្រាប់តែ….!!! – Kalib9 ចែកចាយ | Kalib9
kalib9

បោះបង់អាជីពជាអត្តពលិកជិះស្គីទឹកកក ក្លាយជាតារាភាពយន្តអាសអាភាស ពេលនេះស្រាប់តែ….!!!

ជប៉ុន៖ នៅក្នុងឆ្នាំ២០០៦ អត្តពលិកជិះស្គីទឹកកក នាង Melo Imai មានវ័យ១៨ឆ្នាំ នាងជាអ្នកជិះស្គីដ៍ល្បីមួយរូបក្នុងចំណោមអត្តពលិកនៅក្នុងប្រទេសជប៉ុន នាងត្រូវបានគេចាត់ទុកថាជាអ្នកប្រណាំងប្រជែងនាំមុខក្នុងព្រឹត្តិការណ៍កីឡាផ្នែកនារី។ ប៉ុន្តែរឿងរ៉ាវល្អៗសម្រាប់អត្តពលិករូបនេះនៅមិនយូរឡើយ ដោយកំឡុងពេលធ្វើការប្រកួតជិះស្គីទឹកកក ក្នុងព្រឹត្តិការណ៍ Winter Olympic កាលពីឆ្នាំ២០០៦ នាងបានទទួលរបួសធ្ងន់ ជាហេតុធ្វើឲ្យនាងបរាជ័យក្នុងការប្រកួត រហូតដល់ខាងគណៈកម្មការមិនអនុញ្ញាតឲ្យនាងចូលរួមប្រកួតតទៅមុខទៀតបាន។

ក្រោយពីជួបរឿងរ៉ាវបរាជ័យក្នុងជីវិត នាងក៏បោះបង់លេងចូលប្រកួតកីឡា និងបានរៀបអាពាហ៍ពិពាហ៍ មានកូនជាចំណងដៃ។ នាងបានចាប់ផ្តើមធ្វើការជានារីបម្រើការនៅឯបារ និងក្លាយជាជាស្រីពេស្យា (ប្រភេទពេស្យាដោយច្បាប់នៅក្នុងប្រទេសជប៉ុនមិនផ្តល់សេវាផ្លូវភេទ)  រហូតដល់ឆ្នាំ២០១៣ នាងក៏បានចាប់ផ្តើមអាជីពជាតារាភាពយន្តអាសអាភាស។ 

 

 

ប៉ុន្តែថ្មីៗនាងក៏មានវ័យ ៣០ឆ្នាំ បែរជាចាប់អារម្មណ៍ក្នុងការជិះស្គីទឹកកកវិញ រហូតដល់នាងសម្រេចចិត្តចូលរួមប្រកួតក្នុងកម្មវិធី All Japan Snowboarding Championships ។ ទោះនៅមុនពេលប្រកួតនាង បានហ្វឹតហាត់ត្រឹមតែរយៈពេល ៤ថ្ងៃក្តី ប៉ុន្តែនាងក៏ទទួលបានមេដាយមាស ដោយយកឈ្នះគូប្រកួតរួមជាមួយនឹងពិន្ទុ ៩០.៧៥​។ យ៉ាងណាមិញនាងក៏បានលាឈប់ពីវិស័យភាពយន្តអាសអាភាស និងចង់ឲ្យកូនៗរបស់នាងក្លាយជាអត្តពលិកដូចខ្លួន ជាពិសេសនាងក៏ត្រឡប់ក្នុងការជិះស្គី នឹងចូលរួមប្រកួតព្រឹត្តិការណ៍ Winter Olympics ឆ្នាំ២០២២៕

 

https://4.bp.blogspot.com/-MW2dY9ngzXk/Wo0V9X0wgtI/AAAAAAAACjk/7KbNH_RhlCE5_m-FhnhLKGAjNh36NMJXwCLcBGAs/s1600/7.png

 

ប្រភព៖ Khmer Note