ភ្ញាក់ផ្អើលយ៉ាងខ្លាំង!! បុរសម្នាក់ទិញរថយន្តមួយទឹកពីក្នុងឃ្លាំង ប៉ុន្ដែខូចកញ្ចក់ ពេលគាត់យកទៅជួសជុលស្ទើរតែមិនជឿនឹងភ្នែក លើសពីត្រូវឆ្នោត! – Kalib9 ចែកចាយ | Kalib9
kalib9

ភ្ញាក់ផ្អើលយ៉ាងខ្លាំង!! បុរសម្នាក់ទិញរថយន្តមួយទឹកពីក្នុងឃ្លាំង ប៉ុន្ដែខូចកញ្ចក់ ពេលគាត់យកទៅជួសជុលស្ទើរតែមិនជឿនឹងភ្នែក លើសពីត្រូវឆ្នោត!

អាចនិយាយបានថាជារឿងមួយដែលចៃដន្យនិងសំណាងល្អតែម្ដង គឺអ្នកសារព័ត៌មានបរទេសបាននាំរឿងរ៉ាវរបស់បុរសម្នាក់ ដែលបានទិញរថយន្តមួយទឹកពីឃ្លាំងលក់រថយន្ដមួយកន្លែង សភាពរថយន្តវាដូចនឹងរថយន្តមួយទឹកទូទៅដែរ ប៉ុន្ដែអ្វីដែលខុសធម្មតានោះគឺកញ្ចក់ទ្វារខាងក្រោយមិនអាចទាញចុះឡើងបានឡើយ។

គាត់គិតថាវាប្រហែលជាមានអ្វីជាប់គាំង ណាមួយរថយន្ដរបស់គាត់ចាស់ដែរហើយ អាចនឹងប្រឈមមុខក្នុងការខូចខ្លះៗដែរ ទើបគាត់នាំទៅឲ្យជាងកាត់កញ្ចក់ដើម្បីត្រួតពិនិត្យមើលថាខាងក្នុងវាមានអ្វីជាប់ឬអត់? តែពេលបើកឡើងក៏ភ្ញាក់ផ្អើលគ្រប់គ្នាព្រោះគាត់បានឃើញមានថង់ខ្មៅខ្ចប់វត្ថុនៅខាងក្នុង…

ក្រោយពីបើកមើលឃើញមានចងរបស់ដុំៗចំនួន៧ដុំ គាត់សម្រេចចិត្តកេះបើកវត្ថុនោះមើល ក៏ភ្ញាក់ផ្អើលតែម្ដងស្ទើតែមិនជឿនឹងភ្នែក ព្រោះគ្រប់ដុំពោរពេញទៅដោយប្រាក់ដុល្លារសុទ្ធៗ សរុបរួមទាំងអស់មានចំនួន១សែន៦ម៉ឺនដុល្លារតែម្ដង…