ឪពុកម្តាយចូលចិត្តឲ្យក្មេងពិសារភេសជ្ជៈទាំងនេះ ភ្ញាក់ខ្លួនពេលអានអត្ថបទនេះហើយ !! – Kalib9 ចែកចាយ | Kalib9
kalib9

ឪពុកម្តាយចូលចិត្តឲ្យក្មេងពិសារភេសជ្ជៈទាំងនេះ ភ្ញាក់ខ្លួនពេលអានអត្ថបទនេះហើយ !!

អ្នកជំនាញខាងសុខភាពបានលើកឡើងថា ក្មេងក្រោមអាយុ16ឆ្នាំមិនត្រូវអោយផឹកប្រភេសភេជ្ជៈថាមពលឡើយ(Energy Drinks).លោកអ្នកនឹងភ្ញាក់ខ្លួនពេលលោកអ្នកតែងតែអោយកូនៗផឹកភេសជ្ជៈទាំងនេះ។

ការស្រាវជ្រាខាងអង្កការម្ហូបអាហារមួយបានបង្ហាញថា ក្មេងអាយុ11ដល់18ឆ្នាំមាន68%ចូលចិត្តញ៉ារបស់ផ្អែមនិងភេសជ្ជៈផ្អែមៗ ហើយ12%ខ្វះជាតិទឹកក្នុងខ្លួន ហើយភាគច្រើនប្រឈមមុខជំងឺធាតុ លើលជាតិស្ក…។អ្នកស្រាវជ្រាវបានបង្ហាញថាភេសជ្ជៈដែលក្មេងមិនគួញ៉ាំមានដូចជា គោជល់ បាកាស ខារ៉ាប៉ាវ  Monster និង Lucozade និងភេសជ្ជៈប្រភេទផ្សេងទៀតដែលមានជាតិតូរីនខ្ពស់ ព្រោះភេសជ្ជៈទាំងនេះសំរាប់តែមនុស្សមានអាយុច្រើនជាង16ឆ្នាំតែប៉ុណ្ណោះ។ដូចនេះសូមអាណាព្យាបាលប្រុសប្រយ័ត្នកូនៗលោកអ្នក។

អ្នកវិភាគនៅសាកលវិទ្យាល័យ Durhamប្រទេសអង់គ្លេសបានលើកឡើងថា ភេសជ្ជៈ Engergy Drinkទាំងនេះមានកំរិតជាតិស្ករខ្ពស់ដែលធ្វើអោយកុមារធាតុ មានជំងឺទឹកនោមផ្អែម និងជំងឺពុកធ្មេញផងដែរ។មួយវិញទៀតសារជាតិកាហ្វេអ៊ីន ជាពិសេសសារធាតុរំញោច Taurine និង guarana នៅក្នុងភេសជ្ជៈទាំងនេះដែលធ្វើអោយប៉ះពាល់ដល់សុខភាពក្មេង។

លោកDr. Shelina Visram នៃសាកលវិទ្យាល័យ Durhanបានសំណូមពរដល់ប្រទេសទាំងអស់លើពិភពលោក គួរផ្សព្វផ្សាយអោយអាណាព្យាបាលក៏ដូចជាក្មេងៗបានយល់ដឹងចំពោះភេសជ្ជៈទាំងនេះ ជាពិសេសក្មេងអាយុក្រោម16ឆ្នាំមិនគួរត្រូវបានលើកទឹកចិត្តអោយផឹកភេសជ្ជៈទាំងនេះឡើង ព្រោះថាវាមានជាតិកាហ្វេអ៊ីន ជាតិស្ករខ្ពស់ និងកាឡូរីខ្ពស់។

























 

ប្រែសម្រួលដោយ: THEiCONMEDIA

ប្រភពអត្ថបទ​ THE-ICONMEDIA.COM​