១៥ ប្រទេស ដែលមាន “ប្រុស​ស្អាត​ជាងគេ​” លើ​ពិភពលោក! ចង់ដឹងទេថាតើប្រទេសណាជាម្ចាស់ជ័យលាភី?! – Kalib9 ចែកចាយ | Kalib9
kalib9

១៥ ប្រទេស ដែលមាន “ប្រុស​ស្អាត​ជាងគេ​” លើ​ពិភពលោក! ចង់ដឹងទេថាតើប្រទេសណាជាម្ចាស់ជ័យលាភី?!

ថ្មីៗនេះទស្សនាវដ្តី Insider Monkey បានធ្វើការចាត់រៀងចំណាក់ថ្នាក់ទាំង១៥ប្រទេសដែលមានបុរសសង្ហាបំផុតនៅលើពិភពលោក ដោយយោងលើលទ្ធផលនៃការប្រកួតកម្មវិធីប្រុសស្អាតជាច្រើនដូចជា៖ Manhunt International, Mister Global, Mister International និង Mr. World លើសពីនេះក៏នៅមានបូករួមទាំងពិន្ទុពីការឈ្នះរង្វាន់នៅក្នុងប្រភេទផ្សេងៗដូចជា៖ Mr. Congeniality, Mr. Internet Popularity, Best Physique, Best Model, Mr. Charming Smile, និង People』s Choice ដោយលទ្ធផលចេញមកទាំង១៥ មានដូចខាងក្រោម៖

-ចំណាក់ថ្នាក់លេខ១៥ : កូរ៉េខាងត្បូង

បុរសសង្ហាកូរ៉េខាងត្បូងមិនធ្លាប់ទទួលបានពានរង្វាន់ពីការប្រកួតធំៗឡើយ ប៉ុន្ដែអ្នកតំណាងរបស់ពួកគាត់បានឲ្យដឹងថាបានទទួលពានរង្វាន់ខ្នាតតូចនៅក្នុងសាខានីមួយៗជាញឹកញាប់ដូចជា Mr. Congeniality, Best Physique និង Best Model។

-ចំណាក់ថ្នាក់លេខ១៤ : បារាំង

បុរសបារាំងឈ្នះការប្រកួត Manhunt International និង Mister World ក្នុងឆ្នាំ ២០០២ និង ២០១៥ លើសពីនេះថែមទាំងបានទទួលពានរង្វាន់ក្នុងសាខា Mr. Congeniality ផងដែរ។

-ចំណាក់ថ្នាក់លេខ១៣

: តួកគីបុរសសង្ហាពីប្រទេសតួកគី ឈ្នះជ័យលាភីពីការប្រកួត Mr. World ក្នុងឆ្នាំ ១៩៩៦ និង Manhunt International ក្នុងឆ្នាំ ២០០៥ ព្រមទាំងបានទទួលពានរង្វាន់ Best Physique ក្នុងឆ្នាំ ២០១៦ ។

-ចំណាត់ថ្នាក់លេខ១២ : សាធារណរដ្ឋឆេក

អ្នកតំណាងពីសាធារណរដ្ឋឆេក ឈ្នះជ័យលាភីពីការប្រកួត Mister Global ហើយព្រមទាំងទទួលបានតំណែង Mr. Photogenic ផងដែរ។

-ចំណាក់ថ្នាក់លេខ១១ : មីយ៉ាន់ម៉ា

បុរសសង្ហាមកពីប្រទេសមីយ៉ាន់ម៉ាទទួលបានតំណែង Mister Global នៅក្នុងឆ្នាំ ២០១៤ ព្រមទាំងបានទទួលតំណែង Best Model និង Mr. Internet Popularity ក្នុងឆ្នាំ ២០១៥ និង ២០១៦ ពីរឆ្នាំជាប់គ្នា។

-ចំណាក់ថ្នាក់លេខ១០ : អាហ្វ្រិកខាងត្បូង

បុរសសង្ហាមកពីអាហ្វ្រិកខាងត្បូងបានទទួលពានរង្វាន់ Manhunt International ជាលើកដំបូងក្នុងឆ្នាំ ១៩៩៥ ហើយមើលទៅហាក់ដូចបុរសវ័យក្មេងស្អាតសង្ហាមកពីអាហ្វ្រិកខាងត្បូងសមនឹងទទួលបានតំណែង Best Physique មិនត្រឹមតែនៅក្នុងការប្រកួត Mister Global ទេប៉ុន្តែក៏នៅក្នុងជីវិតពិតផងដែរ។

-ចំណាក់ថ្នាក់លេខ៩ : ស៊ុយអែត

បុរសសង្ហាមកពីប្រទេសស៊ុយអែត គឺ១ ក្នុង ២ប្រទេសដែលឈ្នះពីការប្រកួត Manhunt International ២ដង គឺនៅក្នុងឆ្នាំ១៩៩៨ និង ២០១៦ ជាកំលោះមើលទៅមានរូបរាងស្អាតបែបស្ទាយបុរសមកពីស្កេនឌីណាវី។

-ចំណាក់ថ្នាក់លេខ៨ : អេស្ប៉ាញ

បុរសមកពីប្រទេសអេស្ប៉ាញត្រូវបានគេល្បីថាសម្បូរបុរសសង្ហាស្រាប់ទៅហើយ ដូចដែលបានឃើញពីកីឡាករបាល់ទាត់ជាច្រើនរូប រីឯនៅក្នុងការប្រកួតជាច្រើននាក់ដែលបានទទួលពានរង្វាន់ Mr.Photogenic និង Best Model ក្នុងកម្មវិធីប្រកួត Mister Global Contest ហើយក៏មិនចាំបាច់សង្ស័យអ្វីនោះទេថាហេតុអ្វីបានជាពួកគាត់ជាប់ចំណាត់ថ្នាក់លេខ៨នោះ។

-ចំណាក់ថ្នាក់លេខ៧ : ចិន

គឺជាប្រទេសមួយទៀតដែលបានទទួលបានពានរង្វាន់ពីការប្រកួត Manhunt International ២ដង ក្នុងឆ្នាំ២០០៧ និងឆ្នាំ ២០១១ ។

-ចំណាក់ថ្នាក់លេខ៦ : ឥណ្ឌា

បុរសសង្ហាមកពីប្រទេសឥណ្ឌាបានឈ្នះជ័យលាភីពីការប្រកួត Mister World ២០១៦ និង Manhunt International ២០០១ លើសពីនេះទៅទៀតសមត្ថភាពរបស់ពួកគេត្រូវបានបង្ហាញនៅក្នុងការប្រកួត Mister World និង Mister Global ទៀតផង។

-ចំណាក់ថ្នាក់លេខ៥ : ហ្វីលីពីន

ស្នាមញញឹមមានមន្ដស្នេហ៍របស់កំលោះហ្វីលីពីន ធ្វើឲ្យគាត់ទទួលបានពានរង្វាន់ Mr. Internet Popularity ក្នុងឆ្នាំ ២០១៦ និង Mr. Charming Smile ក្នុងឆ្នាំ២០១៧ លើសពីនេះពួកគាត់បានឈ្នះជ័យលាភីពានរង្វាន់ Manhunt International និង Mister International ទៀតផង។

-ចំណាក់ថ្នាក់លេខ៤ : វេណេហ្ស៊ុអេឡា

មិនត្រឹមតែបវរកញ្ញាមកពីប្រទេសវេណេហ្ស៊ុយអេឡាប៉ុណ្ណោះទេដែលគ្រងមកុដស្ទើរតែរាប់មិនអស់ កំលោះមកពីប្រទេសនេះក៏ដូចគ្នា ពួកគាត់បានទទួលជ័យលាភីទាំងការប្រកួត Mister World, Manhunt International និង Mister International ទាំង៣កម្មវិធីតែម្ដង។

-ចំណាក់ថ្នាក់លេខ៣ : លីបង់

លីបង់គឺជាប្រទេសមួយដែលមានបុរសសង្ហាទទួលជ័យលាភីក្នុងកម្មវិធី Mister International ៣ដង នៅក្នុងឆ្នាំ ២០០៦, ២០១២ និង ២០១៦ ហើយវាក៏គ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទេដែលបុរសមកពីប្រទេសលីបង់ ជាប់ចំណាត់ថ្នាក់លេខ៣នោះ។

-ចំណាក់ថ្នាក់លេខ២ : វៀតណាម

បុរសមកពីប្រទេសវៀតណាមខ្លាំងៗណាស់ ព្រោះទទួលជ័យលាភីពីការប្រកួតរួមទាំង Mister Global, Manhunt International និង Mister International លើសពីនេះបានទទួលពានរង្វាន់ Mr. Photogenic និង Mr. Internet Popularity ទៀតផង។

-ចំណាក់ថ្នាក់លេខ១ : ប្រេស៊ីល

បុរសសង្ហាបំផុតមកពីប្រទេសប្រេស៊ីល បានទទួលជ័យលាភីទាំងការប្រកួត Mister World, Mister Global និង Mister International ២ជំនាន់ ដូច្នេះហើយទើបប្រទេសប្រេស៊ីល គឺជាប្រទេសដែលមានបុរសសង្ហាជាប់ចំណាក់ថ្នាក់លេខ១នោះឯង។

ប្រភព៖ ទស្សនាវដ្តី Insider Monkey