គួរឲ្យអាសូរណាស់ព្រះអើយ!!! រូបភាពគួរឲ្យរន្ធត់ នៃក្មេងៗក្នុងប្រទេសស៊ីរី ស្លាប់ដោយសារការវាយប្រហារអាវុធគីមី – Kalib9 ចែកចាយ | Kalib9
kalib9

គួរឲ្យអាសូរណាស់ព្រះអើយ!!! រូបភាពគួរឲ្យរន្ធត់ នៃក្មេងៗក្នុងប្រទេសស៊ីរី ស្លាប់ដោយសារការវាយប្រហារអាវុធគីមី

ស៊ីរី៖ រូបភាពគួរឲ្យរន្ធត់ជាច្រើនសន្លឹក បង្ហាញទិដ្ឋភាពនៃជនរងគ្រោះជាកុមារជាច្រើននាក់បានស្លាប់បាត់បង់ជីវិត និងខ្លះទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយការវាយប្រហារពីលើអាកាសមួយនៅតំបន់ឧទ្ទាមកាន់កាប់ “al-Shifuniyah” ធ្វើឡើងដោយរបបលោកអាសាដ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉េលរបស់ចក្រភពអង់គ្លេស។

 

ក្នុងចំណោមរូបភាពទាំងនោះ គេសង្កេតឃើញមាន កុមារាម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារពុលឧស្ម័នគីមី នេះបើតាមការឲ្យដឹងពីក្រុមគ្រូពេទ្យនៅក្នុងតំបន់។ រីឯកុមារ និងទារកជាច្រើននាក់ផ្សេងទៀត ក៏កំពុងត្រូវបានជួយសង្គ្រោះជីវិត និងបំពាក់នូវបំពង់អុកស៊ីសែនផងដែរ។

 

កុមាររងគ្រោះ

ឆ្លើយតបនឹងបញ្ហានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវ ឲ្យភាគីជម្លោះទាំងអស់ ត្រូវអនុវត្តបទឈប់បាញ់រយៈពេល ៣០ ថ្ងៃ។

 

គួរឲ្យដឹងថា សង្គ្រាមស៊ីរីបានអូសបន្លាយអស់រយៈពេលជិត ៨ ឆ្នាំមកហើយ គិតមកទល់ពេលបច្ចុប្បន្ន។ ជាលទ្ធផលជនស៊ីវិលជាច្រើនសែននាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀត ត្រូវបង្ខំចិត្តភៀសខ្លួនចាកចេញពីស្រុកកំណើត។

 

ជុំវិញបញ្ហានេះ រដ្ឋាភិបាលលោកអាសាដ តែងតែបដិសេធរាល់ការចោទប្រកាន់ទាំងឡាយ ថាខ្លួនមិនបានប្រើប្រាស់អាវុធគីមីក្នុងសង្គ្រាមនោះទេ៕

 

កុមាររងគ្រោះ

 

កុមាររងគ្រោះ

 

កុមាររងគ្រោះ

 

កុមាររងគ្រោះ

 

កុមាររងគ្រោះ

 

កុមាររងគ្រោះ

 

កុមាររងគ្រោះ

 

កុមាររងគ្រោះ

 

ប្រភព៖ khmerload

error: Content is protected !!