កុំកំណាញ់គ្រាន់តែចុចស៊ែរមិនអស់អីទេបងប្អូន! បរិភោគអាហារនេះអាចបង្កឲ្យមានជំងឺមហារីក ៤ ប្រភេទ! មិនចាំបាច់សូមកុំបរិភោគដាច់ខាត!! – Kalib9 ចែកចាយ | Kalib9
kalib9

កុំកំណាញ់គ្រាន់តែចុចស៊ែរមិនអស់អីទេបងប្អូន! បរិភោគអាហារនេះអាចបង្កឲ្យមានជំងឺមហារីក ៤ ប្រភេទ! មិនចាំបាច់សូមកុំបរិភោគដាច់ខាត!!

មនុស្សនៅជុំវិញពិភពលោកជាង ៧ ពាន់លាននាក់និយមបរិភោគអាហារប្រភេទ ហតដក ច្រើនបំផុតជាពិសេសជនជាតិអាមេរិក ប៉ុន្តែតើអ្នកដឹងទេថា ហតដក ជាអាហារដែលបំផ្លាញសុខភាពហើយអាចបង្កឱ្យកើតជំងឺមហារីក ដល់ទៅ ៤ ប្រភេទ។

 

ហតដក ត្រូវបានគេយកមកធ្វើជាអាហារតាំងពីសតវត្សទី១៩ ដោយជនអន្តោប្រវេសន៍អាល្លឺម៉ង់ហើយវាទទួលបានការពេញនិយមកាន់តែច្រើនឡើងសម្រាប់មនុស្សគ្រប់វ័យក្នុងសតវត្សទី ២១ ។

យោងតាមអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា សាច់សត្វកែឆ្នៃរួមទាំងសាច់ក្រហមបង្កើនឱកាសនៃការកើតជំងឺមហារីក ជាពិសេស ហតដក ដែលផលិតពីសាច់គោ សាច់មាន់ និងសាច់ជ្រូក ព្រោះគ្រឿងផ្សំរបស់ ហតដក បានមកពីសល់នៃសាច់សត្វដូចជា ក្បាល ជើង ខ្លាញ់ ស្បែក រួមទាំងភ្នាស។

 

ជំហាននៃការផលិត ហតដក គ្រឿងផ្សំរបស់វាពោរពេញទៅដោយសារធាតុបន្ថែមដូចជា សារធាតុ Nitrate, អំបិល, ស៊ីរ៉ូពោត, និងសារធាតុគីមីផ្សេងៗទៀត ដោយគ្រឿងផ្សំទាំងនេះតភ្ជាប់ទៅនឹងការកើតជំងឺមហារីក ហេតុនេះ ក្រុមវេជ្ជបណ្ឌិតបានប្រកាសថាការបរិភោគហតដកមានហានិភ័យខ្ពស់នៃការកើតជំងឺមហារីក ប្រហាក់ប្រហែលនឹងការជក់បារី។សារធាតុ Nitrate ជាសារធាតុគ្រោះថ្នាក់បំផុតនៅក្នុងហតដក ពេលសារធាតុប្រភេទនេះត្រូវកំដៅវាត្រូវបានតភ្ជាប់ទៅនឹងសារធាតុអាមីនក្នុងសាច់សត្វហើយប្ដូរទីជាសារធាតុ Nitrosamine ហើយនៅពេលសារធាតុគ្រោះថ្នាក់ទាំងនេះចូលទៅក្នុងប្លោកនោម ពោះវៀនធំ ក្រពះ វាបង្កឲ្យកើតជំងឺមហារីកលំពែង។

 

វិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកបានបញ្ជាក់ថា អ្នកដែលបរិភោគហតដកជាប្រចាំថ្ងៃមានហានិភ័យនៃការកើតជំងឺមហារីកពោះវៀនធំ រហូតដល់ទៅ ២១ % ហើយបញ្ហាកាន់តែអាក្រក់ជាងនេះទៀតគឺហតដក Oganic ក៏មានសារធាតុ Nitrate ក្នុងបរិមាណខ្ពស់មិនខុសពីហតដកទូទៅផងដែរ៕