និយាយមិនរួច! ដួលក្អួតឈាមនៅទីសាធារណៈ គ្មានអ្នកជួយ ទាល់តែបាចលុយ ទើបស្រវេស្រវ៉ា – Kalib9 ចែកចាយ | Kalib9
kalib9

និយាយមិនរួច! ដួលក្អួតឈាមនៅទីសាធារណៈ គ្មានអ្នកជួយ ទាល់តែបាចលុយ ទើបស្រវេស្រវ៉ា

ចិន៖ សារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា មានបុរសកើតជំងឺបេះដូងម្នាក់ បានបាចលុយទៅលើដី ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃ នៅពេលដែលជំងឺរបស់លោក ស្រាប់តែរើឡើងវិញភ្លាមៗតែម្តង។

 

ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីថ្ងៃទី ២៤ កុម្ភៈកន្លងទៅ នៅខាងក្រៅស្ថានីយ៍រថភ្លើងមួយ ក្នុងទីក្រុង Shijiazhuang ខេត្ត Hebei ភាគខាងជើង ប្រទេសចិន។

 

ឧប្បត្តិហេតុមួយបានកើតឡើងនៅខាងក្រៅស្ថានីយ៍រថភ្លើងទីក្រុង Shijiazhuang

យោងទៅតាមសារព័ត៌មាន Hebei Youth Daily បានឲ្យដឹងថា នៅពេលកើតហេតុនោះ បុរសជាអ្នកជំងឺ ដែលមាននាមត្រកូលថា Li រូបនេះ កំពុងតែប្រញ៉ាប់ប្រញ៉ាល់ទៅទិញសំបុត្ររថភ្លើង ដើម្បីធ្វើដំណើរទៅសួរសុខទុក្ខម្តាយដែលកំពុងឈឺ នៅឯទីក្រុង Qinhuangdao។ ស្រាប់តែភ្លាមៗនោះ លោកចាប់ផ្តើមមានអារម្មណ៍ឈឺចាប់ខ្លាំងនៅត្រង់ដើមទ្រូងរបស់លោកតែម្តង។

 

លោក Li ចាប់ផ្តើមមានអារម្មណ៍ឈឺចាប់ខ្លាំងនៅត្រង់ដើមទ្រូងរបស់លោក

 

គួរបញ្ជាក់ថា លោក Li ដែលធ្លាប់ឆ្លងកាត់ការវះកាត់បេះដូងម្តងរួចមកហើយនោះ មិនអាចយកថ្នាំសង្គ្រោះរបស់ខ្លួន ឬទាក់ទងរកជំនួយបានទេ ដោយសារតែអាការឈឺចុកចាប់របស់លោកខ្លាំងខុសពីធម្មតា គឺឈឺខ្លាំងរហូតដល់លោកទន់ជើង ដួល ​និងក្អួតឈាមតែម្តង។

 

ឈឺខ្លាំងរហូតដល់លោកទន់ជើង ដួល ក្អួតឈាមតែម្តង

 

ដោយសារតែមិនដឹងថា គួរធ្វើយ៉ាងណា ដើម្បីប្រាប់អ្នកជុំវិញខ្លួន ថាខ្លួនកំពុងត្រូវការជំនួយនោះ លោក Li ក៏បានបាចលុយទៅដីតែម្តង។ ជាសំណាងល្អ ដែលមានមន្ត្រីប៉ូលីសមួយរូប ឈ្មោះថា Lin Xiangshen បានចាប់អារម្មណ៍ឃើញលោកក្នុងសភាពបែបនេះ ហើយក៏ចូលមកជួយ។

 

លោក Li ក៏បានបាចលុយទៅដី ដើម្បីឲ្យមានអ្នកមកជួយ

 

ប៉ូលិស Lin បាននិយាយថា៖

“ដំបូង ខ្ញុំគិតថាគាត់ប្រហែលជាស្រវឹងជោគជាំ ប៉ុន្តែនៅពេលដែលខ្ញុំដើរមកជិត ទើបខ្ញុំដឹងថា រឿងរ៉ាវវាអាក្រក់ជាងការគិតរបស់ខ្ញុំទៅទៀត”។

គ្រូពេទ្យក៏បានមកដល់ និងពិនិត្យមើលពីស្ថានភាពរបស់លោក Li

 

បន្ទាប់មក គ្រូពេទ្យក៏បានមកដល់ និងពិនិត្យមើលពីស្ថានភាពរបស់លោក Li ។ ទោះបីជាស្ថានភាពរបស់លោកមើលទៅដូចជាធ្ងន់ធ្ងរក៏ពិតមែន ក៏គ្រូពេទ្យអាចធ្វើឲ្យវាប្រសើរឡើងវិញបានដែរ។ បន្ទាប់ពីស្ថានភាពសុខភាព និងសំពាធឈាមរបស់លោកត្រលប់មកជាធម្មតាវិញនោះ លោកក៏អាចត្រលប់ទៅធ្វើកិច្ចការរបស់លោកវិញដូចធម្មតា៕

 

ចុងក្រោយស្ថានភាពសុខភាព និងសម្ពាតឈាមរបស់លោក Li ក៏ត្រលប់មកជាធម្មតាវិញ

 

ប្រភព៖ khmerload