អត្ថបទលើកទឹកចិត្តខ្លួនឯង៖ លាមួយក្បាលជាប់ក្នុងរណ្តៅសម្រាម!!! – Kalib9 គំនិត | Kalib9
kalib9

អត្ថបទលើកទឹកចិត្តខ្លួនឯង៖ លាមួយក្បាលជាប់ក្នុងរណ្តៅសម្រាម!!!

មានសត្វលាមួយក្បាល បានធ្លាក់ទៅក្នុងរណ្តៅដ៏ជ្រៅមួយ ម្ចាស់របស់វាមើលហើយក៏គិតពីតំលៃជួលដែលត្រូវយកវាមកវិញ ហើយក៏សំរេចចិត្តទុកវាចោល ព្រោះតំលៃខ្លួនវាមួយក្បាលមិនស្មើរនិងតំលៃតែត្រូវជួលគេដើម្បីយកវាចេញពីរណ្តៅដ៏ជ្រៅនោះទេ។ លាមួយក្បាលនោះត្រូវរស់នៅក្នុងរណ្តៅនោះយ៉ាងឯកោហើយ មួយថ្ងៃៗនៅមានមនុស្សបោះសំរាមចូលរណ្តៅនោះទៀត។

លានោះខឹងណាស់ខឹងខ្លួនឯង ថាហេតុអ្វីសំណាងអាក្រក់ត្រូវមកធ្លាក់រណ្តៅបែបនេះ ម្ចាស់វាបានបោះបង់វាចោល វាបានគិតថា “បើចង់អោយវាស្លាប់ម្តេចមិនអោយវាស្លាប់ស្រួលជាងនេះបន្តិចទៅ!” មួយថ្ងៃៗមានសំរាមសំរាមសង្កត់លើខ្លួនវាច្រើនឡើងៗ។

តែថ្ងៃមួយលានោះក៏បានប្តូរទស្សនៈខ្លួនឯង និងសំរេចចិត្តផ្លាស់ប្តូរពីវិធីរស់នៅបន្តក្នុងរណ្តៅនោះ ដោយលានោះព្យាយាមជាន់សំរាមទាំងនោះនៅជើងវិញ មិនអោយសំរាមទាំងនោះសង្កត់លើខ្លួនវាទៀតទេ ថែមទាំងរកអាហារពីសំរាមទាំងនោះដើម្បីមានជីវិតបន្តទៀតផង។

វេលាកន្លងផុតទៅ សំរាមទាំងនោះគកាន់តែខ្ពស់ទៅៗ រហូតដល់ថ្ងៃមួយលានោះអាចចេញពីរណ្តៅនោះបានដោយខ្លួនឯង មកកាន់ពិភពលោកខាងក្រៅម្តងទៀត។

***
កុំបាក់ទឹកចិត្តពេលដែលបំណងប្រាថ្នាក្នុងជីវិតមិនបានសំរេច
កុំតូចចិត្តនៅពេលដែលប្រុសជាទីស្រលាញ់របស់អ្នកមានមិនស្មើរអ្នកផ្សេង
កុំតូចចិត្តដោយសារមនុស្សស្រីដែលអ្នកបានជ្រើសរើសមិនស្អាតល្អឆើតដូចអ្នកផ្សេង
កុំតូចចិត្តដែលអ្នកគ្មានឪពុកល្អម្នាក់
កុំតូចចិត្តដែលការងារអ្នកមិនល្អ ប្រាក់ខែមិនច្រើន
កុំតូចចិត្តដែលសម្ថភាពរបស់អ្នកគ្មានអ្នកណាមើលឃើញ

ក្នុងជីវិតយើងម្នាក់ៗតែងតែមានរឿងជាច្រើនដែលតែងតែជួបការបរាជ័យ ទោះបីក្នុងមួយជីវិតនេះយើងទទួលតែសំរាម តែយើងក៏អាចជាន់សំរាមនៅក្រោមបាតជើងរបស់យើងដូចគ្នា ហើយឡើងទៅរកចំណុចដែលខ្ពស់បំផុត។ នៅក្នុងពិភពលលោកយើងនេះ គ្មានអ្នកណាខ្វល់ទេ ថាអ្នកឡើងខ្ពស់មកបានដោយសារឈរលើស្មាយក្ស ឬក៏គំនរសំរាម ឬក៏ឡើងមកបានដោយវិធីណា
គេនឹងចាប់អារម្មណ៍ត្រឹមថា អ្នកអាចឡើងមកដល់កំរិតដែលខ្ពស់បំផុតនោះទៅវិញទេ។

យើងមើលសត្វលា ជាគំរូ គេគ្រាន់តែចាប់ផ្តើមជាថ្មី ជីវិតវាក៏ផ្លាស់ប្តូរជីវិតមនុស្សយើងមានតែប៉ុណ្ណឹង ការបរាជ័យ ឧបសគ្គ ភាពលំបាកលំបិន យើងចាំបាច់ទៅគាំងជាប់ជាមួយនិងបញ្ហាទាំងនោះធ្វើអ្វី ត្រូវចាត់ទុកវាជាសំរាមដែលស្ថិតនៅក្រោមបាទជើងយើង វាដូចជាទ្រព្យ ជាដើមទុនសំរាប់យើងបន្តដំណើរលើវិថីជីវិតដ៏វែងឆ្ងាយបន្តទៀត ចូរចាត់ទុកវាដូចជាជណ្តើរឡើងទៅកាន់ទីខ្ពស់តាមដែលអាចទៅរួច ដើម្បីថ្ងៃអនាគតដ៏រុងរឿងខាងមុខរបស់យើង។