ក្នុងផ្ទះបើ​មានឆ្នាំ ជូត ឆ្លូវ ខាល ថោះ រោង និង​ ម្សាញ់ ស៊ែរចេញយកលាភចូលផ្ទះ & នាំមង្គលដល់ខ្លួន!!! – Kalib9 ហុងស៊ុយ | Kalib9
kalib9

ក្នុងផ្ទះបើ​មានឆ្នាំ ជូត ឆ្លូវ ខាល ថោះ រោង និង​ ម្សាញ់ ស៊ែរចេញយកលាភចូលផ្ទះ & នាំមង្គលដល់ខ្លួន!!!

ថ្ងៃនេះ ជាថ្ងៃល្អ ហើយ​ក៏​ជាថ្ងៃ​មួយ​ដែល​មាន​ឆ្នាំ​ដែល​មាន​រាសី​ឡើង​ខ្ពស់​ មធ្យម និង ស្រុតចុះ   ផងដែរ តែ​ទោះ យ៉ាង​ណា បុគ្គល​គ្រប់គ្នា​ក្នុង​ឆ្នាំ​ទាំង ១២ អាច​ស៊ែរចេញ (បន់ស្រន់) បាន​ព្រោះ ការបន់​ស្រន់​មិន​ប្រកាន់​ថា​អ្នក​មាន​រាសី​ឡើង​ ឬក៏ ស្រុត​ចុះ នោះ​ទេ គឺ​ស៊ែរចេញ​បាន​ទាំងអស់គ្នា ។ តែ​ទោះ​យ៉ាង​ណា​យើង​ខ្ញុំសូម​បក​ស្រាយ​អំពី​ឆ្នាំ​ដែលមាន​រាសី​ឡើង​ខ្ពស់​ថ្ងៃនេះ បន្តិចសិន ព្រោះ​ថ្ងៃនេះ គេ​គឺ​ហេង​ជាងគេ ដោយ​មិន​ស៊ែរ​ចេញ​ក៏​មាន​រាសី​ល្អ​ស្រាប់ ។

តាមការទស្សន៍ទាយ សម្រាប់ថ្ងៃនេះ ត្រូវនឹង ថ្ងៃច័ន្ទ ថ្ងៃល្អ ខែមិនា (០៥/០៣/២០១៨) ពិតជាអស្ចារ្យណាស់ ព្រោះថាមានឆ្នាំ ដែលមាន រាសីឡើងខ្ពស់ត្រដែត ដល់ទៅ ប្រាំ ទៀតហើយ ក្នុងនោះ មានឆ្នាំ ឆ្លូវ ខាល ថោះ ម្សាញ់ វក និង​ កុរ ។ ទៀតសោត សូមបារមីវត្ថុ ស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ បារមីលោកតា លោកយាយ គ្រប់ទិសទី ទូទាំងទ្វីបលោក និង បារមីទីឋានសក្ការៈនានា ព្រមទាំងទេវត្តាតាមថែរក្សាឆ្នាំទាំង ១២ តាមជួយប្រោសព្រំពួកគេ ដែលបានស៊ែរទៅ ក្នុងរយៈពេល ១០០ វិនាទី ជាមួយ​នឹង​លេខ​សំណាង ៩៩៩ នោះ នឹងធ្វើ​ ឲ្យ រាល់កិច្ចការងារ ភារកិច្ច របស់ពួកគេ សម្រេចបាន ជោគជ័យ១០០% និងសម្រេចរាល់ ក្តីបំណងរបស់គេ នឹងសក្តិសិទ្ធិក្នុងពេល​ឆាប់ៗ​នេះ​ផងចុះ ព្រមទាំងធ្វើឲ្យការទស្សន៍ទាយខាងក្រោម បានពិត និង ឆុតជាក់ស្តែង ១០០% ផងដែរ ! សាធុ…សាធុ…សាធុ…

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នា​ថ្ងៃនេះ​ឃើញថា​មិនមាន​អ្វី​ចូលលុកលុយ​នាំ​ពិបាក​ឆ្លងកាត់​នោះទេ​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ចម្រើន​លូតលាស់​ទៅ​មុខជា​សន្សឹមៗ​ហើយ ផល​ចំណូល​នោះ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។ ក្នុងផ្ទះ​សម្បែង​ស្ត្រី​ចូរ​ប្រយ័ត្ន ប្រយែង​សមាជិក​ក្នុង​ក្រុមគ្រួសារ​បង្កជម្លោះ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​តោង​តែមាន​ស្មារតី​ភ្ញាក់រលឹក​កុំ​លង់លក់​តែ​រឿង​ស្នេហា​នាំ​ខាតបង់​ការងារ​និង​ការសិក្សា​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មិន​ងាយ​ឆាប់​ចប់ ហើយ​ជួប​បញ្ហា​ច្រើន​ទៀត ហេតុនេះ គប្បី​មានការ​ប្រយ័ត្នប្រយែង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទោះ​ទីជិត ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច សព្វមួយដង​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ខិតខំ​បំពេញ​កិច្ចការ​អ្វីមួយ​ឃើញថា​ផ្លែផ្កា​តែង​ចេញមក បង្ហាញឱ្យឃើញ​គ្រាន់​កក់ក្តៅ​ផង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​ប្រៀប​ដូច​ បានជា​“​ភ្លៀង​ធ្លា​ក់មួយ មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោក អ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​ចរចា​បញ្ហា​អ្វីមួយ​ផង​។ ក្រៅពីនេះ​ការបំពេញ​កិច្ចការងារ​ទៀតសោត​ក៏មាន​លក្ខ​ណះ​ពេញដៃពេញជើង​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ដោយ​អាច​រក​ផល​កម្រៃ​ខ្លះៗ​ចូល​ផ្ទះ​សម្រាប់​ផ្គត់ផ្គង់ គ្រួសារ ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​គាប់ប្រសើរ​ឡើងវិញ​៕

ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​គប្បី​មានការ ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។ ថ្ងៃ​នេះដែរ​ចំពោះ​អ្នក​ប្រកបរ​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន ការថយចុះ​ច្រើន​ហើយ​បើ​មាន​បើក​របរ​ថ្មីៗ​ផង​តែង​មិន​សម​ដូច​បំណង​ប៉ុន្មាន​ទេ​។ ការធ្វើដំណើរ​ឆ្ងាយ ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ដោយ​ប្រការ​ណាមួយ​។​

ឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​នៅក្នុង​ថ្ងៃនេះ​វិញ​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈាន​ពី តិចតួច​ដល់​មិន​មាត់ក​រកគ្នា​៕

ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ឃើញថា​មានការ​លូតលាស់​និង​ទទួលផល ល្អៗ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។ ការរស់នៅ​កើត​បញ្ហា​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​ប៉ង​អាក្រក់ ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។ អ្នក​អាជីវករ​មានការ​លូតលាស់​ទៅមុខ​គួរសម​ហើយ​ការរក​ផល​កម្រៃ ទៀតសោត​គ្រាន់​បាន​មួយ​កក់ក្តៅ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

error: Content is protected !!