តួអង្គ Black Panther ត្រូវអ្នកលេងបណ្ដាញសង្គម Weibo កាត់តឲ្យស្លៀកពាក់ប្រពៃណីចិន មិនត្រឹមតែប៉ុណ្ណឹងកាត់ដាក់ខ្សែភាពយន្តល្បីៗទៀត – Kalib9 ចែកចាយ | Kalib9
kalib9

តួអង្គ Black Panther ត្រូវអ្នកលេងបណ្ដាញសង្គម Weibo កាត់តឲ្យស្លៀកពាក់ប្រពៃណីចិន មិនត្រឹមតែប៉ុណ្ណឹងកាត់ដាក់ខ្សែភាពយន្តល្បីៗទៀត

បច្ចុប្បន្ននេះខ្សែភាពយន្ត Black Panther កំពុងតែធ្វើឲ្យទីផ្សារខ្សែភាពយន្តមានការញាប់ញ័រជាខ្លាំង មិនថានៅអាមេរិក ឬ អ៉ឺរ៉ុបនោះទេ នៅប្រទេសនៅអាហ្វ្រិក និងអាស៉ីយើងក៏ដូចគ្នា ហើយសូម្បីតែចិនដែលជាប្រទេសដែលសំបូរខ្សែភាពយន្តទៅហើយនោះ ក៏នៅតែគេចមិនបំផុតពីភាពទាក់ទាញនៃខ្សែភាពយន្តនេះដែរ ។

ដោយសារតែបែបនេះហើយ បានជាប្រជាជនចិនភាគច្រើន ដែលរស់នៅតំបន់ទីក្រុង និងប្រជ៉ំជន សុទ្ធតែបានស្គាល់ពី Black Panther នេះ ទន្ទឹមនោះអ្នកគាំទ្រជនជាតិចិនម្នាក់ បានប្រើប្រាស់សមត្ថភាពកាត់តរបស់ខ្លួនបញ្ចូល Idol (Black Panter ដែលសម្ដែងដោយលោក Chadwick Boseman) ចូលទៅក្នុងសំលៀកបំពាក់បែបប្រពៃណីជនជាតិចិន ។ មិនត្រឹមតែប៉ុណ្ណឹងគាត់ថែមទាំងបញ្ចូលរូបកាត់តនោះទៅក្នុងឈុតខ្លះនៃខ្សែភាពយន្តល្បីៗជាច្រើនថែមទៀតផង ។







គួរបញ្ជាក់ឲ្យដឹងផងដែរថា Black Panther គឺជាកំពូលខ្សែភាពយន្តវីរបុរសរបស់ Marvel ដែលបានទទួលការសរសើរមិនដាច់ពីមាត់ពីអ្នកដែលបានទស្សនាថាល្អមើលខ្លាំងណាស់ ដោយសារតែហេតុនេះហើយវាក៏បានក្លាយជាកំពូលខ្សែភាពយន្តដែលរកចំណូលបានច្រើនបំផុតនៅដើមឆ្នាំ ២០១៨ នេះ គឺផលិតអស់តែ ២០០ លានដុល្លារទេ តែរកបានចំណូលមកវិញ ៧៤៨ លានដុល្លារ ហើយចំណូលនេះអាចនឹងកើនលើសពីនេះទៅទៀត ដោយសារតែភាពយន្តនេះនៅតែបន្តចាក់បញ្ចាំងនៅឡើយ ។ គេរំពឹងថាភាពយន្តនេះអាចនឹងរកចំណូលបានលើសខ្សែភាពយន្ត Wonder Woman ដែលជាកំពូលខ្សែភាពយន្តប្រចាំឆ្នាំ ២០១៧ ជាមួយនឹងចំណូលសរុប ៨២១,៩ លានដុល្លារអាមេរិក ៕

ប្រភព ៖ Weibo និង kapook

error: Content is protected !!