ប្រទេសទាំង៥ ដែលអាចនឹងលែងមាននៅលើលោកនៅថ្ងៃអនាគត – Kalib9 ចែកចាយ | Kalib9
kalib9

ប្រទេសទាំង៥ ដែលអាចនឹងលែងមាននៅលើលោកនៅថ្ងៃអនាគត

អ្នកទាំងអស់គ្នាអាចនឹងឆ្ងល់ថា អាចទៅរួចដែរ ដែលប្រទេសមួយទាំងមូលត្រូវបាត់ខ្លួន?ប៉ុន្តែបើងាកទៅមើលប្រវត្តិសាស្រ្តវិញ យើងនឹងអាចគិតយល់បានថាការបាត់មុខចេញពីផែនដីរបស់ប្រទេសមួយ វាមិនមែនជារឿងមិនអាចទៅរួចនោះទេព្រោះវាកើតឡើងរួចមកហើយ។

ចុះចំណែកទៅថ្ងៃអនាគតវិញ ប្រទេសណាខ្លះដែលមានភាគរយដែលនឹងលែងមាននៅលើលោកខ្ពស់បំផុត៖

១.ចក្រភពអង់គ្លេស៖

 

ចក្រភពអង់គ្លេសជាបណ្តុំប្រទេសរួមមាន អង់គ្លេស ស្កុតឡែន វ៉ាល និងអៀកឡង់ខាងជើង។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការស្នើរសុំជាច្រើនលើកច្រើនសារ ដើម្បីបែកចេញពីគ្នា ប៉ុន្តែមានការគាំទ្រនិងការប្រឆាំងទើបសព្វថ្ងៃនៅតែជាចក្រភពអង់គ្លេសដដែល ។ ទោះយ៉ាងណាស្ថានការណ៍អាចនឹងប្រែប្រួលប្រសិនបើការដឹកនាំមានការផ្លាស់ប្តូរទើបអាចនិយាយបានថាវាអាចទៅរួច។


២.ម៉ាល់ឌីវ៖

ជាប្រទេសដែនកោះដ៏មានប្រជាប្រិយភាពបំផុតក្នុងលោក ដោយសារតែវាបណ្តុំដោយកោះតូចៗជាច្រើន និងមានជំរៅទឹករាក់សម្រាប់ការលេងកម្សាន្ត។ប៉ុន្តែតាមការព្យាករណ៍ ម៉ាល់ឌីវអាចនឹងបាត់ពីផែនដីនៅថ្ងៃអនាគតដោយសារតែការប្រែប្រួលអាកាសធាតុធ្វើអោយកំពស់ទឹកសមុទ្រឡើងបន្ដិចម្ដង។


៣.ប៉ាគីស្ថាន៖

ប្រទេសក៏ស្ថិតក្នុងចំណោមប្រទេសត្រៀមនឹងបាត់ខ្លួនផងដែរ ដោយសារតែជំលោះនិងសង្រ្គាមពីប្រទេសជុំវិញព្រំដែន ជាហេតុធ្វើអោយគេគិតថាមិនយូរមិនឆាប់ប្រទេសក្បែរខាងអាចនឹងរួមគ្នាសង្រ្គប់យកតែម្តង។


៤.លីបី៖

មិនខុសពីប៉ាគីស្ថានប៉ុន្មាន សង្រ្គាមមិនចេះចប់ក្នុងប្រទេសនេះ អាចនឹងត្រូវបោសសម្អាតប្រទេសទាំងមូល ហើយក្លាយជាដែនដីបោះបង់ចោលនៅថ្ងៃអនាគត។


៥.កូរ៉េខាងជើង៖

អាចទៅរួចទេ? ដោយសារតែពេលនេះពលរដ្ធកូរ៉េខាងជើងហាក់ដូចជាចង់បានជីវិតដូចពលរដ្ធដទៃ ចំណែកពិភពលោកក៏ស្គាល់កាន់តែច្បាស់ទើបមិនប្រាកដថាកូរ៉េខាងជើងអាចនឹងមានទៀតឬក៏អត់។

ប្រភព៖ thehumornation