សុបិន ឬការយល់សប្តិ គឺពោរពេញទៅដោយអាថ៌កំបាំង – Kalib9 គំនិត | Kalib9
kalib9

សុបិន ឬការយល់សប្តិ គឺពោរពេញទៅដោយអាថ៌កំបាំង

តើអ្នកកំពុងតែមានចម្ងល់ ទាក់ទងនឹងអត្ថន័យ ក្នុងយល់សប្តិមែនដែរឬទេ? ជាពិសេស គឺនៅពេលដែល អ្នកសុបិន្តឃើញមនុស្សណាម្នាក់តែម្តង។
ដើម្បីកុំឲ្យរង់ចាំយូរ តោះទៅតាមដាន ការបកស្រាយផ្សេងៗដូចខាងក្រោមនេះ ៖

១. សុបិនឃើញនរណាម្នាក់ (ទូទៅ)
មូលហេតុចំបង ដែលបណ្តាលឲ្យអ្នកយល់សប្តិបែបនេះ ក៏ព្រោះតែអ្នកគិតអំពីម្នាក់នោះ នៅមុនពេលចូលគេង និងពេលដែលកំពុងគេង។ មួយវិញទៀតក៏ព្រោះតែអ្នកគិតអំពីមនុស្សម្នាក់នោះច្រើនហួសហេតុពេក មិនថាថ្ងៃ ឬយប់ រហូតធ្វើឲ្យម្នាក់នោះ រសាត់អណ្តែតចូលក្នុងសុបិនរបស់អ្នក។ ជួនកាលប្រសិនបើអ្នកយល់សប្តិឃើញខ្លួនអ្នក និងនរណាម្នាក់ទៀតមានទំនាក់ទំនងល្អនឹងគ្នា វាក៏អាចបញ្ជាក់បានថា អ្នកគឺជាមនុស្សដែលមានទំនាក់ទំនងល្អ ជាមួយនឹងមនុស្សជុំវិញខ្លួនផងដែរ។

២. សុបិនឃើញមនុស្សដែលខ្លួនលួចស្រលាញ់
ចំណុចនេះអាចនិយាយជារឿងធម្មតាទៅហើយ ពីព្រោះដោយសារតែ លួចចាប់អារម្មណ៍គេ ទើបធ្វើឲ្យអ្នកគិតពីគេយ៉ាងខ្លាំង សឹងតែគ្រប់ពេលគ្រប់វេលា រហូតយល់សប្តិឃើញគេយ៉ាងដូច្នេះ។ ទន្ទឹមនឹងនោះដែរ ប្រសិនបើអ្នកយល់សប្តិឃើញគេ ចាប់អារម្មណ៍អ្នកវិញនោះ អ្នកនឹងអាចមានសង្ឃឹម ប៉ុន្តែប្រសិនបើអ្នកយល់សប្តិឃើញគេបដិសេដ មិនចូលចិត្តអ្នកទេនោះ វាអាចជាសញ្ញាឲ្យអ្នកដកខ្លួនហើយ។

៣. សុបិនឃើញដៃគូស្នេហា
ក្នុងករណីដែលអ្នកសុបិនឃើញ អ្នកនិងដៃគូសង្សារ មានភាពរីករាយ ប្រកបទៅដោយស្នាមញញឹមនោះ មានន័យថាអ្នកនិងដៃគូ គឺមានចំណងស្នេហារឹងមាំល្អ។ ប៉ុន្តែប្រសិនបើអ្នក សុបិនឃើញដៃគូរបស់អ្នក និងអ្នកមានជម្លោះទាស់ទែងគ្នា វាអាចជាសញ្ញាបញ្ជាក់ថា អ្នកកំពុងមានអារម្មណ៍អស់ស្រលាញ់នឹងគេខ្លះហើយ។ មួយវិញទៀត ប្រសិនបើយល់សប្តិឃើញដៃគូរបស់អ្នកមានអ្នកថ្មីនោះ វាអាចមានន័យថា អ្នកមិនសូវស្រលាញ់គេនោះទេ។

៤. សុបិនឃើញអ្នកស្លាប់ទៅហើយ
ការដែលយល់សប្តិឃើញអ្នកដែលស្លាប់ហើយបែបនេះ វាអាចមានន័យថា ពួកគាត់គ្រាន់តែចង់មកលេងអ្នក ដើម្បីមកជួយ និងការពារអ្នកប៉ុណ្ណោះ (ដូចជាពេលដែលអ្នកកំពុងស្មុគ្រស្មាញក្នុងជីវិត)។ មួយវិញទៀត ប្រសិនបើពួកគេស្លាប់ដោយរកឃាតករ ឬសាកសពមិនឃើញ ពួកគេអាចមកប្រាប់ពីមុខមាត់អ្នកសម្លាប់ ឬទីតាំងសពខ្លួន ជូនអ្នកឲ្យដឹងផងដែរ។

៥. សុបិនឃើញតារាល្បី
នៅពេលដែលអ្នកយល់សប្តិឃើញ តារាល្បីណាម្នាក់ វាអាចមានន័យថា អ្នកក៏កំពុងតែចង់ធ្វើជាតារាដូចគេដែរ។ មួយវិញទៀត វាក៏អាចមានន័យថា អ្នកនឹងទទួលបានជោគជ័យលើកិច្ចការណាមួយ នៅរយៈពេលខាងមុខជាក់ជាមិនខាន។

៦. សុបិនឃើញរួមភេទជាមួយនរណាម្នាក់
ខ្មែរយើងតែងតែហៅថា “ចាញ់បោកយល់សប្តិ” ដែលវាអាចមានន័យថា អ្នកកំពុងតែចាប់អារម្មណ៍នរណាម្នាក់ រហូតចង់មានចំណង់ផ្លូវភេទជាមួយគេ។ ប៉ុន្តែជាក់ស្តែង វាមិនមែនបែបនេះរហូតទេ។ ឧទាហរណ៍ថា អ្នកយល់សប្តិឃើញរួមភេទជាមួយថៅកែ ឬអ្នកគ្រប់គ្រងខ្លួនឯង ក៏មិនមែនមានន័យថាអ្នកស្រលាញ់គាត់ដែរ។ គ្រាន់តែអ្នកធ្វើការពេញមួយថ្ងៃជាមួយគាត់ រហូតគិតពីគាត់ច្រើន បូករួមជាមួយអារម្មណ៍ផ្លូវភេទ ខ្លួនអ្នកផ្ទាល់ទៅវិញទេ ទើបអាចបណ្តាលឲ្យសុបិន្តបែបនេះ៕

error: Content is protected !!