១៨ សន្លឹកដែលចង់បង្ហាញពីវិធីដែលអាចជួយអោយសេចក្តីស្នេហារបស់អ្នកមានភាពផ្អែមល្អែម!!! – Kalib9 ប្លែកៗ | Kalib9
kalib9

១៨ សន្លឹកដែលចង់បង្ហាញពីវិធីដែលអាចជួយអោយសេចក្តីស្នេហារបស់អ្នកមានភាពផ្អែមល្អែម!!!

ប្រសិនបើអ្នកចង់និយាយពីនិយមន័យនៃសេចក្តីស្នេហា គឺវាពិតជារាប់មិនអស់នោះទេគឺវាច្រើនដល់ថ្នាក់គរជាគំនរដូចភ្នំក៏ថាបានពីមនុស្សម្នាក់ៗមិនដូចគ្នានោះទេដូច្នេះហើយការស្រលាញ់ឬសេចក្តីស្នេហារបស់ពួកគេគឺវាមានន័យខុសគ្នាដែរឧទាហរណ៍អ្នកស្រលាញ់ដៃគូរបស់អ្នកដោយសារតែគេជាមនុស្សម្នាក់ដែលរួសរាយស្អាតបាតចេះគោរពចាស់ទុំហើយនិងចេះយកចិត្តទុក្ខដាក់និងអ្នកនេះក៏ជានិយមន័យនៃស្នេហាដែរ។ហើយចំពោះអ្នកផ្សេងគេស្រលាញ់គ្នាដោយសារហេតុផលណាមួយដែលគេអាចយល់ពីគ្នាដូចជាដៃគូខាងបុរសតាមលន់តួសុំមិត្តស្រីស្រលាញ់អស់រយៈជាយូនៅតែតាមសុំស្រលាញ់ទាល់តែមិត្តស្រីបាក់ចិត្តស្រលាញ់វិញ និងហ៊ានធ្វើអ្វីជាច្រើនដើម្បីមិត្តស្រីតែអ្វីដែលសំខាន់នោះគឺការដែលចេះយល់ពីគ្នាក៏ជាហេតុផលមួយឬជានិយមន័យមួយនៃស្នេហាផងដែរ។ហើយនៅថ្ងៃនេះដែរយើងខ្ញុំសូមបង្ហាញពីរូបកូនតុក្តាតូចៗដ៏គួអោយស្រលាញ់ដែលបានបង្ហាញពីនិយមន័យនៃសេចក្តីស្នេហាដ៏ផ្អែមល្ហែមដូចនេះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

១,ស្នេហាគឺជាការរំខានគ្នាទៅវិញទៅមកក្នុងន័យមួយស្រលាញ់និងមិនប្រងើយនិងគ្នានៅពេលនៅជិតគ្នា

២,ស្នេហាគឺជាការគិតអ្វីដែលល្អៗចំពោះគ្នាទៅវិញទៅមកនៅពេលដែលដៃគូរបស់អ្នកទៅកំសាន្តនៅទីណាមួយឬនៅឆ្ងាយពីគ្នា មិនត្រូវមានការសង្ស័យគ្នានោះទេ

៣,ស្នេហាគឺជាពេលវេលាមួយដែរមនុស្ស២នាក់ស្រលាញ់គ្នាហើយមិនចង់ឃ្លាតពីគ្នាសូម្បីតែមួយវិនាទី

៤,ស្នេហាគឺជាការធ្វើអ្វីមួយដើម្បីពញ្ញាក់អារម្មណ៍ដល់ដៃគូរបស់អ្នកអោយសប្បាយចិត្ត ឬអោយរំភើបចំពោះទង្វើររបស់អ្នក ស្រលាញ់គ្នាមិនត្រូវប្រកាន់ខ្លួនថាស្រីឬប្រុសនោះទេ មនុស្សប្រុសស្រីគឺមានសិទ្ធស្មើរគ្នា

៥,ស្នេហាគ្រាន់តែអង្គុយឬគេងមើលទូរទស្សន៍ជាមួយគ្នាក៏មានន័យខ្លាំងណាស់ដែរ

៦,សេចក្តីស្នេហាគឺជាការស្រលាញ់ការអាណិតដោយគ្មានលក្ខខណ្ឌ

៧,ស្នេហាគឺជាការលេងសើចឆ្មក់លរគ្នាទៅវិញទៅមកដែលពោពេញទៅដោយសេចក្តីស្រលាញ់ដ៏ត្រជាក់

៨,នៅពេលដែលក្រោកពីគេងគឺចង់ឃើញមនុស្សដែលខ្លួនស្រលាញ់នៅជិតឬនៅពីមុខខ្លួន

៩,ស្នេហាគឺការគេងជិតគ្នានៅថ្ងៃឈប់សម្រាក់ពីការងារនៅចុងសប្តាហ៍

១០,ស្នេហាគឺជាការផ្តល់ភាពកក់ក្តៅអោយគ្នាទៅវិញទៅមក

១១,ស្នេហាគឺជាការផ្ញើសារថាស្រលាញ់ ថានឹក ឬថាអារុណសួស្តីទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក

១២,ស្នេហាគឺជាការធ្វើសកម្មភាពប្រចាំថ្ងៃឬសកម្មភាពសាមញ្ញជាមួយគ្នាដូចជាការដុះធ្មេញ ញ៉ាំបាយជាមួយគ្នាជាដើម

១៣,សេចក្តីស្នេហាគឺជាការនឹករលឹកដល់គ្នាទោះជាដៃគូរបស់អ្នកមិនបាននៅជិតអ្នកក៏ដោយ

 

១៤,សេចក្តីស្នេហាពិតប្រាកដគឺស្រលាញ់គ្នាជារៀងរហូតដូចកាលចាប់ផ្តើមទោះជាដៃគូរបស់អ្នកធាត់ឬមិនសូវស្អាតដូចមុនក៏ដោយ

 

១៥,ស្នេហាគឺជាការយកចិត្តទុក្ខដាក់និងថែរក្សារគ្នានៅពេលដែលដៃគូរបស់អ្នកឈឺ

១៦,ស្នេហាមិនប្រកាន់ថានេះជាការងារមនុស្សស្រីនោះទេក្នុងនាមបុរសល្អគឺត្រូវតែចេះជួយការងារផ្ទះនិងមិនចាំបាច់ដល់នាងហៅទើបទៅធ្វើនោះទេ

១៧,ហើយនៅពេលដែលនាងពិបាកចិត្តឬនាងយំគឺមិនត្រូវធ្វើយ៉ាងណាអោយនាងនៅពិបាកចិត្តឬយំម្នាក់ឯងនោះទេ

១៨,ហើយអ្វីដែលសំខាន់គឺស្រលាញ់គ្នារហូតដល់ចាស់កោងខ្នង

ប្រភព៖ Amazing

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.