ទម្លាយរូបមន្តសម្រកក្បាលពោះដូចបំណងមិនអស់ថវិកាច្រើន ដោយគ្រាន់តែទទួលទានភេសជ្ជៈធម្មជាតិទាំងនេះ – Kalib9 ចែកចាយ | Kalib9
kalib9

ទម្លាយរូបមន្តសម្រកក្បាលពោះដូចបំណងមិនអស់ថវិកាច្រើន ដោយគ្រាន់តែទទួលទានភេសជ្ជៈធម្មជាតិទាំងនេះ

ភេសជ្ជៈមួយចំនួនខាងក្រោមមិនត្រឹមតែជួយអ្នកឲ្យស្រកទម្ងន់បានដូចបំណងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រសិទ្ធភាពជួយកម្ចាត់ចោលនូវជាតិពុល ពន្លឿនដល់ការរំលាយអាហារ និងដុតបំលែងជាតិខ្លាញ់មិនល្អផងដែរ ៖

៦. ភេសជ្ជៈក្រឡុកពណ៌បៃតង ៖ ដើម្បីទទួលបានភេសជ្ជៈប្រភេទនេះអ្នកគ្រាន់តែធ្វើការកិនក្រឡុកនូវ ម្នាស់ចំនួនពាក់កណ្ដាលចំណិត, ត្រសក់មួយចំណិតក្រាស់, ដើមផ្លូវកង្កែបមួយដើមប្រវែង ៦សង់ទីម៉ែត្រ, ផ្លែត្រប់វែងមួយចំណិត និងឆៃថាវទំហំកណ្ដាល ១មើម ចូលគ្នា។ រូបមន្តនេះ គឺល្អបំផុតដើម្បីទទួលទានកន្លះម៉ោងមុននឹងអ្នកចាប់ផ្ដើមទទួលទានអាហារពេលព្រឹក។ វានឹងជួយសម្អាតប្រព័ន្ធរំលាយអាហារ ដូច្នេះអ្វីគ្រប់យ៉ាងដែលអ្នកទទួលទានចូលទៅកំឡុងពេញមួយថ្ងៃនេះនឹងត្រូវបានរំលាយបានយ៉ាងត្រឹមត្រូវដោយគ្មានប្រមូលផ្ដុំនូវកាបូអ៊ីដ្រាតច្រើនលើស។

៥. ក្រូចថ្លុង និងទឹកខ្មេះផ្លែប៉ោម ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយបញ្ចូលគ្នានូវ ទឹកក្រូចថ្លុង ១ពែង, ទឹកខ្មេះផ្លែប៉ោមដែលមានគុណភាពល្អ ១ស្លាបព្រាបាយ និង កន្លះពែងនៃទឹកតែជីអង្កាម។ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ អ្នកត្រូវទទួលទានភេសជ្ជៈនេះមួយកែវនៅមុនពេលទទួលទានអាហារទាំង ៣ ពេល។ រូបមន្តនេះមានប្រសិទ្ធភាពក្នុងការដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងថែមទាំងជួយដល់ការបញ្ចេញជាតិពុលទៀតផង។

៤. គ្រាប់ជី និងទឹកក្រូចឆ្មារ ៖ អ្នកត្រូវច្របាច់ក្រូចឆ្មារដើម្បីយកទឹក បន្ទាប់មកយកទឹកក្រូចឆ្មារនេះមកលាយជាមួយនឹងទឹកធម្មតា ១កែវ រួចបន្ថែមគ្រាប់ជីចំនួន ១ស្លាបព្រាបាយពេញ។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សិនសឹមយកមកទទួលទាន។ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ អ្នកគួរទទួលទានវានៅពេលព្រឹក។ អ្នកអាចទទួលទានក្ដៅៗ ឬត្រជាក់ក៏បាន។ គ្រាប់ជី គឺមានប្រសិទ្ធភាពបំផុតក្នុងការបន្សាបជាតិពុល និងសម្អាតប្រព័ន្ធផ្សេងៗក្នុងរាងកាយ។ គ្រាប់ជីក៏ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិផងដែរ ដូច្នេះវាជួយធ្វើការចាប់យក និងកម្ចាត់នូវជាតិខ្លាញ់ដែលលើសចេញពីរាងកាយ។ ហើយនៅពេលរួមផ្សំជាមួយនឹងទឹកក្រូចឆ្មារ ភេសជ្ជៈនេះនឹងមិនត្រឹមតែធ្វើឲ្យអ្នកស្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបន្ថែមថាមពលដល់រាងកាយដែរ។

៣. ខ្ញី និងទឹកក្រូចឆ្មារ ៖ អ្នកត្រូវច្របាច់ក្រូចឆ្មារចំនួន ៣ផ្លែ ដើម្បីយកទឹក បន្ទាប់មកធ្វើការកិនខ្ញី ១ ចំណិតតូច ហើយឆុងវាក្នុងទឹកក្ដៅ។ នៅពេលតែខ្ញីត្រជាក់ សឹមធ្វើការបន្ថែមទឹកក្រូចឆ្មារចូល។ អ្នកមិនគួរបន្ថែមស្ករសចូលភេសជ្ជៈនេះឡើយ ក្នុងករណីចង់បានរសជាតិរាងផ្អែម ចូរបន្ថែមទឹកឃ្មុំបន្តិចជំនួសវិញ។ អ្នកអាចទទួលភេសជ្ជនេះក្នុងកំឡូងពេលណាក៏បានតាមចិត្តចង់។ ខ្ញី គឺជាបន្លែមួយប្រភេទដែលមានប្រសិទ្ធភាពជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ និងសម្រួលដល់ល្បឿននៃការរំលាយអាហារដែលធ្វើឲ្យដំណើរការនៃការរំលាយអាហារប្រព្រឹត្តទៅលឿនជាងធម្មតា។ ហើយនៅពេលធ្វើការលាយបញ្ចូលជាមួយនឹងទឹកក្រូចឆ្មារ វានឹងប្រែជាមានប្រសិទ្ធភាពកាន់តែខ្ពស់ចំពោះការសម្រកទម្ងន់ ជាពិសេសប្រសិនបើអ្នកបានធ្វើលំហាតប្រាណសម្រួលដល់សសៃឈាមបេះដូងជាប្រចាំ។

២. ភេសជ្ជៈរំលាយជាតិខ្លាញ់ ៖ ដើម្បីទទួលបានភេសជ្ជៈប្រភេទនេះអ្នកត្រូវធ្វើការលាយបញ្ចូលគ្នានូវគ្រឿងផ្សំដូចជា ជីវ៉ាន់ស៊ុយ ១បាច់, ទឹកខ្មេះផ្លែប៉ោម ១, ស្លាបព្រាបាយ ទឹកឃ្មុំ ឬទឹកខ្ញី ១ ស្លាបព្រាកាហ្វេ, ម្ស៉ៅឈើអែម ១ស្លាបព្រាកាហ្វេ និងទឹកធម្មតាចំនួន ២ពែង។ បន្ទាប់មកយកគ្រឿងផ្សំទាំងអស់នេះទៅដាក់កិនក្នុងម៉ាស៊ីនក្រឡុក ហើយទទួលទាននៅមុនពេលចូលគេង។ ភេសជ្ជៈនេះជួយពន្លឿនដល់ការរំលាយអាហារ សម្រកទម្ងន់ បន្សាបជាតិពុល និងដុតបំលែងជាតិខ្លាញ់។


១. ម្ស៉ៅ Baking Soda និងផ្លែឈើ ៖ អ្នកត្រូវធ្វើការកិនក្រឡុកបញ្ចូលគ្នានូវ ផ្លែស្ត្របឺរី ១ពែង, ស្លឹកជីអង្កាមស្រស់ ១បាច់, ម្ស៉ៅ Baking Soda ១, ស្លាបព្រាកាហ្វេ ទឹកធម្មតា ១កែវ និង ក្រូចឆ្មារ ២ផ្លែ។ ប្រសិនបើអ្នកបានភេសជ្ជៈត្រជាក់ៗ ចូរបន្ថែមទឹកកកមួយចំនួន។ ទទួលទានភេសជ្ជៈនេះឲ្យបាន ២ដងក្នុងមួយថ្ងៃ។ រូបមន្តនេះមានប្រសិទ្ធភាពខ្ពស់អាចជួយអ្នកឲ្យស្រកទម្ងន់ និងធ្វើឲ្យសុខភាពរបស់អ្នកមានភាពប្រសើរឡើង៕

 

ប្រភព ៖ Khmer Note