លេចធ្លាយរូបភាពស្មាតហ្វូន P20 ស្មាតហ្វូនដែលមានរាងស្អាតជាងមុន – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

លេចធ្លាយរូបភាពស្មាតហ្វូន P20 ស្មាតហ្វូនដែលមានរាងស្អាតជាងមុន

ខុសឆ្ងាយពីក្រុមហ៊ុនដទៃដែលបញ្ចេញទូរសព្ទស៊េរីថ្មី តែរក្សារូបរាងដដែល ដោយគ្រាន់តែផ្លាស់ប្ដូរតិចតួច ឬ បន្ថែមបច្ចេកវិទ្យាថ្មី Huawei ហាក់លេងដៃធ្ងន់ជាងគេបន្តិច ដោយមិនត្រឹមតែផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងសម្រាប់ត្រកូល P ជំនាន់ថ្មីគឺ P20 នោះទេ សូម្បីតែមុខងារថ្មី និងបច្ចេកវិទ្យាថ្មីដែលមិនធ្លាប់មានពីមុនមកក៏ប្រហែលជាមានវត្តមានលើកំពូលស្មាតហ្វូននេះផងដែរ ។

ហើយនេះគឺជារូបភាពបែកធ្លាយដែលគេជឿជាក់ថាជារូបរាងពិតប្រាកដរបស់ P20 និង P20 Pro ដែលនឹងប្រកាសនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៨ ខាងមុខនេះនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ។

តាមរយៈរូបថតបែកធ្លាយនោះយើងសង្កេតឃើញថា មានមួយម៉ូដែលមានកាមេរ៉ាក្រោយដល់ទៅ ៣ គ្រាប់ ដែលគេសង្ស័យថាជា P20 Pro ៖

 

 

ខណៈដែលមួយទៀតគឺមានកាមេរ៉ាចំនួន ២ ដដែលគេសន្និដ្ឋានថាជា P20 ៖

ហើយនេហគឺជារូបរាងខាងមុខរបស់ P20 និង P20 Pro ៖

 

គួរបញ្ជាក់ឲ្យដឹងផងដែរថា បើយោងតាមប្រភពច្បាស់ការបានឲ្យដឹងថា P20 និង P20 Pro អាចនឹងបំពាក់នូវឈីបកំពូល Kirin 970 ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា AI សមត្ថភាពកាមេរ៉ាដែលខ្លាំងជាងមុន ថាមពលថ្មប្រើប្រាស់បានកាន់តែយូរ រួមទាំងបច្ចេកវិទ្យាទំនើប បូកផ្សំនិងមុខងារថ្មីៗដ៏សំបូរបែបទាំងការកម្សាន្ត និង ផ្នែកជំនួញផងដែរ ជាពិសេសវានឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Oreo 8.0 ដែលជាជំនាន់ចុងក្រោយតែម្ដង៕