ក្រុមហ៊ុនតូយ៉ូតានឹងលែងផលិតរថយន្តប្រើប្រេងម៉ាស៊ូតនៅអឺរ៉ុប – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

ក្រុមហ៊ុនតូយ៉ូតានឹងលែងផលិតរថយន្តប្រើប្រេងម៉ាស៊ូតនៅអឺរ៉ុប

​ក្រុមហ៊ុន​រថយន្ត​ខ្នាត​យក្ស​របស់​ជប៉ុន Toyota បានប្រកាស​កាលពី​ថ្ងៃទី ៥ មីនា​ថា ខ្លួន​នឹង​បញ្ឈប់​ការលក់​រថយន្ត​ប្រើ​ប្រេងម៉ាស៊ូត​នៅ​អឺរ៉ុប ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំនេះ​។​

​លោក ចូ​ហាន វ៉ាន់ ហ្ស៊ី​ល ប្រធាន​ក្រុមហ៊ុន Toyota Motor Europe បាន​និយាយ​នៅ​ទីក្រុង​ហ្សឺ​ណែវ កន្លែង​ដែល​ពិ​ព៍រណ៍​រថយន្ត​ប្រចាំឆ្នាំ​ដ៏​ធំ​លើកដំបូង​បើក​ដំណើរការ​ក្នុង​សប្តាហ៍​នេះ យ៉ាង​ដូច្នេះ​ថា “​ប្រេងម៉ាស៊ូត នឹង​លែងមាន​ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​យើង​ក្នុង​ឆ្នាំ ២០១៨”​។​

​លោក​បាន​បន្ថែមថា “​យើង​នឹងមិន​បង្កើត​បច្ចេកវិជ្ជា​ម៉ា​ស៊ូ​ត​ថ្មី​សម្រាប់​រថយន្ត​ដឹក​អ្នកដំណើរ​ទេ យើង​នឹង​បន្ត​ផ្តោតលើ​រថយន្ត​កូនកាត់ (​ហាយ​ប្រ៊ី​ដ​)”​។​

​រឿងអាស្រូវ​បោកប្រាស់​អំពី​ការ​បំ​ភាយ​ឧស្ម័ន ដែល​បាន​ផ្ទុះឡើង​នៅ​ក្រុមហ៊ុន Volkswagen ក្នុង​ឆ្នាំ ២០១៥ បានធ្វើឱ្យ​បាត់បង់​ជំនឿ​លើ​បច្ចេកវិជ្ជា​ម៉ា​ស៊ូ​ត ដែល​គេ​រិះគន់​ចំពោះ​ការបញ្ចេញ​ជាតិ​អុក​ស៊ីដនី​ត្រូ​សែន​និង​ភាគល្អិត​គ្រោះថ្នាក់​។​

​នេះ​គឺជា​វិបត្តិ​ដ៏​ធំ​មួយ​សម្រាប់​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត ដែល​បាន​ព្យាយាម​ភ្នាល់​គ្រប់យ៉ាង​លើ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ខណៈដែល​ពួកគេ​បាន​ព្យាយាម​អស់​ជាច្រើន​ឆ្នាំ​ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច ដោយមាន​ការគាំទ្រ​ពី​អាជ្ញាធរ​សាធារណៈ​។​

​ទីក្រុង​ធំៗ រួមទាំង​ទីក្រុង​ប៉ារីស​បានប្រកាស​ពី​ផែនការ​ហាមឃាត់​ប្រេងម៉ាស៊ូត ខណៈ​តុលាការ​កំពូល​អាល្លឺម៉ង់​កាលពី​ខែ​មុន​បាន​បើកផ្លូវ​ឱ្យ​ទីក្រុង​នានា​ហាមឃាត់​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត​ចាស់ៗ​ពី​ដងផ្លូវ​ដោយ​សម្អាង​លើ​មូលដ្ឋាន​គុណភាព​ខ្យល់​៕ ដោយ៖ កញ្ញាដាលីស


រថយន្ត Toyota Mirai ត្រៀម​សម្រាប់​ការតាំង​ពិ​ព៍រណ៍​រថយន្ត​អន្តរជាតិ​ក្រុង​ហ្សេ​ណែវ​ឆ្នាំ ២០១៨ កាលពី​ថ្ងៃទី ៥ មីនា

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.