ក្រុមហ៊ុន Apple នឹងបញ្ចេញកុំព្យូទ័រយួរដៃ MacBook Air តម្លៃទាបជាងមុននៅដើមខែខាងមុខនេះ – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

ក្រុមហ៊ុន Apple នឹងបញ្ចេញកុំព្យូទ័រយួរដៃ MacBook Air តម្លៃទាបជាងមុននៅដើមខែខាងមុខនេះ

​ក្រុមហ៊ុន Apple អាច​នឹង​បញ្ចេញ​នូវ​កុំព្យូទ័រ​យួរដៃ MacBook Air ទំហំ ១៣ អ៊ី​ញ​តម្លៃ​ទាប​ជាង​មុន នៅ​ដើមខែ​ខាងមុខ​នេះហើយ​។​

​ដំណឹង​នេះ​គឺ​យោងតាម​អ្នកវិភាគ​អំពី​ក្រុមហ៊ុន Apple លោក មីង ជី​គូ នៃ​ក្រុមហ៊ុន KGI Securities ដែល​បានចេញ​ផ្សាយ​កំណត់ត្រា​វិនិយោគិន​មួយចំនួន​កាលពី​ចុង​សប្តាហ៍​ដែល​ព្យាករណ៍​ថា នឹងមាន​ម៉ូ​ដែល​តម្លៃ​ទាប​។​

​លោក គូ អះអាងថា MacBook Air ថ្មី​នេះ​នឹងត្រូវ​បានចេញ​លក់​នៅ​ត្រីមាស​ទី ២ ឆ្នាំ ២០១៨ មុនពេល​ព្រឹត្តិការណ៍​បង្ហាញ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន Apple ក្នុង​ខែកញ្ញា​។​

​បច្ចុប្បន្ននេះ Apple MacBook Air តម្លៃថោក​បំផុត​គឺ ១.៣១៤ ដុល្លារ​នៅ​ចក្រភព​អង់គ្លេស និង ៩៩៩ ដុល្លារ​អាមេរិក​នៅ​សហរដ្ឋអាមេរិក​។​

​វា​មាន​រយៈពេល ១០ ឆ្នាំ​ហើយ​ចាប់តាំងពី​ក្រុមហ៊ុន Apple បានចេញ​កុំព្យូទ័រ​យួរដៃ MacBook Air ជា​លើកដំបូង ហើយ​មនុស្ស​ជាច្រើន​ជឿថា ការ​រចនា​ម៉ូត​ឡើងវិញ គឺ គ្រោង​ទុកជា​យូរ​មកហើយ​៕ ដោយ៖ កញ្ញាដាលីស

កុំព្យូទ័រ​យួរដៃ MacBook Air តម្លៃ​ទាប​ជាង​មុននឹង​ចេញ​នៅ​ខែក្រោយ​នេះហើយ

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.