វិធីផលិតទឹកត្រីដោយខ្លួនឯង – Kalib9 ចែកចាយ | Kalib9
kalib9

វិធីផលិតទឹកត្រីដោយខ្លួនឯង

១. ការប្រឡាក់អំបិល
-ចាក់ត្រីចូលក្នុងអាង ឬធុង (អាង និងធុងត្រូវស្អាត)
-ប្រឡាក់អំបិលត្រីក្នុងអត្រាពី ៣០-៤០ ភាគរយ
-លាយឱ្យសព្វល្អ និងគ្រប់គ្រាន់ដោយត្រូវប្រុងប្រយ័ត្ន
-ប្រសិនបើប្រឡាក់អំបិលមិនគ្រប់គ្រាន់ទេ វានឹងធ្វើឱ្យទឹកត្រីខូចគុណភាព និងធុំក្លិនស្អុយ ។

២. ការផ្អាប់
-ក្រោយពីប្រឡាក់អំបិលរួច ត្រូវបានដាក់ចូលក្នុងនៅបាតអាង ឬធុងផ្អាប់ ដែលមានក្រាលអំបិលបន្ថែមនៅបាតក្រោម និងនៅផ្នែកខាងលើប្រហែលកម្រាស់ ១០ ស.ម ថែមទៀតដែរ ដើម្បីការពាររុយពងដាក់
-គ្របបន្ទះកន្ទេលពីលើ រួចហើយត្រូវយកឈើ ឬឫស្សីខ្ទាស់ពីលើឱ្យជាប់ ដើម្បីសង្កត់ត្រីធ្វើឱ្យត្រីហាប់ និងជៀសវាងកុំឱ្យត្រីអណ្តែតនៅពេលកំពុងផ្អាប់ ម្យ៉ាងទៀតជៀសវាងកុំឱ្យទឹកឈាមចេញពីត្រីហូរចេញមកក្រៅ
– ផ្អាប់រយៈ ០១ ឆ្នាំ ទើបធ្វើចលនាបង្ហូរ ឬសម្រក់វា ។

៣. ការបង្ហូរទឹកត្រីដំបូង ហៅថាទឹកឈាម
-បើកបង្ហូរទឹកត្រីដំបូង ឱ្យហូរចូលទៅក្នុងកូនអាង ឬធុងស្តុក
-យកវាទៅដាក់ក្នុងអាង ឬធុងផ្អាប់ដើមវិញ
-ធ្វើរបៀបនេះដដែលៗ រយៈពេល ៤ ទៅ ៥ ខែ ដោយត្រូវឧស្សាហ៍ដួសយកខ្លាញ់ដែលអណ្តែតលើមាត់អាងចេញ


-រៀងរាល់រយៈពេល ០២ ខែម្តង លាងសំអាតកន្ទេល និងឈើខ្ទាស់ឱ្យបានស្អាត
ពេលបង្ហូរចេញចូលទឹកត្រីដំបូង ត្រួតត្រួតពិនិត្យកំហាប់អំបិលដោយប្រើវិធីដូចតទៅ:
-ប្រសិនបើកំហាប់អំបិលទាបទឹកឈាមមានក្លិនឆ្អាប និងមានទឹកពណ៌លឿង សាច់ត្រីហើម ហើយធ្វើឱ្យដង្កូវលេចចេញឡើង បើឃើញដូចនេះត្រូវបន្ថែមអំបិល
-ពេលដែលកំហាប់អំបិលល្អទឹកឈាមមានលក្ខណៈក្រហមថ្លា ហើយសាច់ត្រីនៅរឹង ហើយមិនបែកបាក់ទេ ។

៤. ការប្រមូលទឹកត្រី និងការរក្សាក្រោមកំដៅថ្ងៃ
-ទឹកត្រីលើកទី១ ជាទឹកត្រីដែលមានគុណភាពខ្ពស់ចាត់ទុកជាមេទឹកត្រី ដែលជាទូទៅគេមិនលក់ទេ គេប្រើវាសម្រាប់លាយជាមួយទឹកត្រី ដែលទទួលបានពីការប្រមូលនៅលើកទី២
– ពេលលាយហើយ គេនឹងបានទឹកត្រីប្រភេទលេខ១។ ចំពោះទឹកត្រីដែលបានទទួលមកពីការប្រមូលលើកទី៣ គេប្រើសម្រាប់ផលិត ទឹកត្រីលេខ២ និងលេខបន្តបន្ទាប់ទៀតតាមការចង់បាន ។ គេប្រើប្រាស់វាដើម្បីធ្វើជាទឹកត្រីលេខ១


-បន្ទាប់ពីបានបង្ហូរទឹកឈាមអស់ហើយ គេក៏ត្រឡប់កាកត្រីដែលនៅសល់
-លាយអំបិលជាមួយទឹក ៣០ ភាគរយ បន្ថែម
-បង្ហូរត្រលប់ចុះឡើង ដោយយកទឹកអំបិលចាក់បន្ថែម ដើម្បីប្រមូលយកទឹកត្រីដែលនៅសល់ ដែលជាទូទៅប្រើពេលធ្វើចាប់ពី ១០ ថ្ងៃ រហូតដល់ ១ ខែ


-ធ្វើរបៀបនេះរហូតដល់ទៅ ៥ លើក រហូតទាល់តែទឹកត្រី ដែលហូរចេញមកនោះថ្លា និងមានតែជាតិអំបិល
-ទឹកត្រី ដែលប្រមូលបានត្រូវដាក់ក្នុងពាង ឬធុងរួចយកទៅហាលថ្ងៃ ដើម្បីឱ្យមានក្លិនឈ្ងុយ និងមានរសជាតិ
-យកវាទៅហាលថ្ងៃ ដើម្បីឱ្យមានក្លិនឈ្ងុយ និងមានរសជាតិ ដែលអាចប្រព្រឹត្តទៅអស់រយៈពេលពី ០១ ទៅ ០២ ខែ ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.