Android P ​រចនាបថ​ថ្មីគួរឲ្យចាប់អារម្មណ៍ – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

Android P ​រចនាបថ​ថ្មីគួរឲ្យចាប់អារម្មណ៍

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

នៅពេលវេលានេះ ប្រព័ន្ធប្រតិបត្តិការ Android P បានចេញសម្រាប់អោយអ្នក ប្រើប្រាស់ស្មាតហ្វូនត្រកូល Pixel ផ្សេងៗ អាចទាញយក បានហើយ ដើម្បីទទួលបានការប្រើប្រាស់ ដំបូង ជាលក្ខណៈ Beta ។ ប្រាកដណាស់ ជារៀងរាល់ឆ្នាំ Google តែងតែបញ្ចេញ ឲ្យអ្នកប្រើប្រាស់ស្មាតហ្វូន របស់ពួកគេប្រើបានមុន ហើយពេលចេញពេញលេញ ក៏ស្មាតហ្វូនជំនាន់ថ្មី របស់ពួកគេប្រើមុនគេដែរ ព្រោះប្រព័ន្ធប្រតិបត្តិការ នេះជារបស់ Google ។

 

 

អ្វីដែលយើងសោកស្តាយបន្តិចគឺ ប្រព័ន្ធប្រតិបត្តិការ Android P មិនមានការ Support ដល់ស្មាតហ្វូន Nexus 6P, Nexus 5X និងថេប្លេត Pixel C នោះទេ តែនៅសំណាងបន្តិច Google សន្យាថា នឹងផ្តល់ការអាប់ដេត លើប្រព័ន្ធសុវត្ថិភាព ដល់ម៉ូឌែលស្មាតហ្វូន និងថេប្លេតទាំង 3 ម៉ូឌែលនេះ ត្រឹមដល់ខែ វិច្ឆិកាឆ្នាំនេះ ហើយនៅប្រើ បានត្រឹម Android 8.1 ប៉ុណ្ណោះ។ ទុករឿងនេះ មួយឡែកសិន និងងាកមកតាមដានពី រចនាបថថ្មីរបស់ Android P នេះវិញ នៅលើស្មាតហ្វូន Google Pixel ថាតើវាមានភាព ប្លែកអ្វីខ្លះពី រចនាបថរបស់ Android Oreo ដូចនេះសូមតាមដាន ទាំងអស់គ្នា នៅខាងក្រោមនេះ៖

ត្រង់កន្លែងរបាខាងលើ

 

ត្រង់ផ្ទៃ Dock ខាងក្រោម

ត្រង់កន្លែង Quick settings

 

ផ្ទៃក្នុង Settings ថ្មី

 

ចន្លោះ Notch បានក្លាយជាមុខងារថ្មីមួយ

 

ផ្ទាំងកំណត់សម្លេងថ្មី

 

បន្ថែមប៊ូតុង Rotation ក្នុងកម្មវិធី

 

បន្ថែមប៊ូតុងបើកមុខងារ Screenshot 

 

អ្នកដែលបានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការនេះ បានរៀបរាប់ថា នៅពេលដែលគេដោះសោរ ឬចាក់សោរ និងលោតចេញរូបអក្សរ P ដែលមានរំលេចដោយ ពណ៌ជាច្រើន ហើយបានឲ្យគេនឹក ឃើញដល់ Popsicles ជាឈ្មោះរបស់ម៉ាក ការ៉េមកីមួយ នៅឯសហរដ្ឋអាមេរិច។

 

សរុបសេចក្តីមក ប្រព័ន្ធប្រតិបត្តិការ Android P ក្នុងជំហ៊ានដំបូង យើងឃើញពីការប្តូររចនាបថខ្លះៗ តែមុខងារថ្មី មកជាច្រើន និងធ្វើឲ្យអ្នកប្រើប្រាស់ Android ជំនាន់ផ្សេងៗ កាន់តែចង់ប្រើ Android P នេះពេញលេញ តែអាចបានប្រើ នៅចុងឆ្នាំនេះ ឬឆ្នាំក្រោយឯណោះ។