មិនជឿកុំប្រមាថ!!! ឆ្នាំ ជូត ខាល រោង ម្សាញ់ វក ច និង កុរ តម្រូវ​អោយ​ស៊ែរ​ចេញ​ក្នុង​យប់​នេះ ឬព្រឹកស្អែក ដើម្បី​បង្កើនដួងរាសី និង នាំលាភ​សំណាង​ចូល​ដល់​ខ្លួន! – Kalib9 ហុងស៊ុយ | Kalib9
kalib9

មិនជឿកុំប្រមាថ!!! ឆ្នាំ ជូត ខាល រោង ម្សាញ់ វក ច និង កុរ តម្រូវ​អោយ​ស៊ែរ​ចេញ​ក្នុង​យប់​នេះ ឬព្រឹកស្អែក ដើម្បី​បង្កើនដួងរាសី និង នាំលាភ​សំណាង​ចូល​ដល់​ខ្លួន!

ស្តេចឆ្នាំលាភសំណាងទាំង ៧ នេះ មានឆ្នាំ ជូត ខាល រោង ម្សាញ់ វក ច កុរ គឺជាប្រភេទមនុស្សដែលមានទេវតាកាន់សីល និង អ្នកមានបុណ្យតាមជួយថែរក្សារ ពួកគេចូលស្វែងរកលាភទ្រព្យដោយសុច្ចរិត ចេញពីកំលាំងញើសឈាមខ្លួនឯង មិនចូលចិត្តធ្វើអ្វីៗបោកប្រាស់អ្នកដទៃឡើយ

ជាហេតុធ្វើអោយពួកគេនឹងទទួលបាននូវលាភសម្បត្តិសេដ្ឋី មានទ្រព្យសម្បត្តិ មាសប្រាក់ លុយកាក់យ៉ាងច្រើនគួរជាទីគាប់ចិត្ត ហើយអ្វីដែលពិសេសនោះគឺពួកគេជាមនុស្សដែលមានចិត្តបុណ្យ ចូលចិត្តសណ្តោសប្រណីជួយយកអាសារអ្នកដទៃថែមទៀតផង ទើបធ្វើអោយពួកគេរស់នៅប្រកបដោយសុភមង្គលទៅថ្ងៃមុខជាក់ជាមិនខានឡើយ ។

ដូចនេះហើយសូមស៊ែរចេញ នាំលាភធំចូល !ហេងហេង! ទទួលពរជ័យពី ស្តេចទេវតា ទេវតាទ្រព្យទាំង៣ បារមីវត្ថុ ស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ និង ទេវត្តាឆ្នាំថ្មី ព្រមទាំងទេវត្តាតាមថែរក្សាឆ្នាំទាំង ១២ ប្រទានពរជ័យ ដែរស៊ែរនៅបំណងប្រាថ្នាបានសម្រេចដូចការទស្សន៍ទាយថ្ងៃនេះ ស័ក្តិសិទ្ធិ ១០០% ផងចុះ ! សាធុ…សាធុ…សាធុ…

 

ឆ្នាំជូត ​រាសី​ល្អ​ជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​លោក​អ្នក​មាន​រឿងរ៉ាវ​ថ្មីៗ​ចូល​មក​ច្រើន​ដូច្នេះ​ត្រូវ​ចេះ​តស៊ូ​អត់ធ្មត់​តស៊ូ​ការងារ​ច្រើន​ទើប​ឆ្លង​គ្រា​លំបាកៗ​ដែល​កើតឡើង​ទាំងឡាយ​ចំពោះមុខ​ទៅរួច​។​ចំពោះ​ការធ្វើ​អ្វី​មួយ​វិញ​លោក​អ្នក​មិន​ត្រូវ​ឆាប់​ជឿ​សម្តី​គេ​ឡើយ​ប្រយ័ត្ន​ជួប​ផល​លំបាក​អ្វីមួយ​ត្រូវ​ដោះស្រាយ​នៅ​គ្រា​ខាងមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំនោះ​ទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិលត្រឡប់​មក​ផ្ទះ​វិញ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេល​នេះ​វិញ​មានដំណើរ​ថយ​ក្រោយ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕
ឆ្នាំជូត (កណ្តុរ នាំលាភ ឧបរាជចឹញ្ចឹម ជួបតែរឿងល្អៗ ក្នុងជីវិត មានលាភ មានសំណាង ជួបតែមនុស្សជួយ ជ្រុំជ្រែងសំរេចរាល់ក្តីបំណង)

ម៉ោងនៃលាភសំណាង (៧ព្រឹក ដល់ ៧ល្ងាច)
ពណ៏នៃលាភសំណាង : ពណ៏ស និងផ្កាឈូក
លេខនៃលាភសំណាង : លេខ ៤៥ និង លេខ ៦៧

 

ឆ្នាំខាល រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ​ពីព្រោះ​ថា​ផ្លែផ្កា​ល្អៗ​តែង​ផ្តល់​មក​វិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់​ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពត្រជាក់ត្រជុំ​ដូច​ទឹក​អ​ម្រិត​៕
ឆ្នាំខាល ( ខ្លាសេដ្ឋីចឹញ្ចឹម មានប្រាជ្ញាឈ្លាសវៃ មានគំនិតភ្លឺថ្លា ហើយ អនាគត ក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ)


ម៉ោងនៃលាភសំណាង (៧ព្រឹក ដល់ ៦យប់)
ពណ៏នៃលាភសំណាង : ពណ៏ស និងលឿង
លេខនៃលាភសំណាង : លេខ ៥ និង លេខ ៦៦

 

ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ការងារ​ឬ​យក​ថ្ងៃ​នេះ​ធ្វើបុណ្យ​ទាន​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការរីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាស​ល្អ​ក្នុង​ការពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់​ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួល​បាន​តែង​ហុច​មក​វិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ មានការ​ជឿនលឿន​ទៅ​មុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​៕
ឆ្នាំរោង (ពស់នាគរាជ មន្រ្តីចឹញ្ចឹម ធ្វើកិច្ចការ អ្វីមួយ អ្នកតែងមានគំនិតជ្រះថ្លា ប្រាថ្នាអ្វីបានសម្រេច ធ្វើការតូចធំមានតែអ្នកគាំទ្រ ទំនុកបំរុងសព្វគ្រប់បែបយ៉ាង )

ម៉ោងនៃលាភសំណាង (៨ព្រឹក ដល់ ១០យប់)
ពណ៏នៃលាភសំណាង : ពណ៏ប្រផេះ និងបៃតង
លេខនៃលាភសំណាង : លេខ ២០ និង លេខ ៦៦

 

ឆ្នាំម្សាញ់ ​រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃនេះ​លោក​អ្នកខ្លះ​បាន​ធូរ​កាយ​សប្បាយចិត្ត​គ្រាន់​គាប់​ប្រសើរ​បន្តិច​វិញ​និង​ពិសេស​អាច​ទទួលបាន​អ្វីមួយ​ថែមទៀត​។​សម្រាប់​ស្ត្រី​នៅពេល​នេះ​ដំណើរ​ជីវិត​មាន​ភាព​ធូរស្បើយ​ផ្លូវចិត្ត​វិញ​តែ​បុរស​ជួប​ភាព​តានតឹង​ពោល​គឺ​មិន​សូវ​សុខ​ស្រួល​ខ្លួន​ប៉ុន្មាន​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​នៅ​ពេល​នេះ​មុន​នឹង​ចង់​ដាក់ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួល​ផល​សម្រេច​ល្អៗ​ទៅរួច​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ចូល​និយាយ​ដល់​ចាស់ទុំ ឬ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ហើយ​៕
ឆ្នាំម្សាញ់ ( ពស់ទេវតាចឹញ្ចឹម នាំលាភ ឧបរាជចឹញ្ចឹម មានលាភមានជ័យ រាសីខ្ពស់ត្រដែត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ)

ម៉ោងនៃលាភសំណាង (៧ព្រឹក ដល់ ៧ល្ងាច)
ពណ៏នៃលាភសំណាង : ពណ៏ទឹកក្រូច និងស
លេខនៃលាភសំណាង : លេខ ៧៧ និង លេខ ៨៩

 

ឆ្នាំវក រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃ​នេះ​សម្រាប់​ជា​ស្ត្រី​ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា​ល្អប្រសើរ​ប៉ុន្តែ​យ៉ាងណា​សម្រាប់​បុរស​ជួប​គ្រោះ​យាយី​ច្រើន​គប្បី​មាន​ការប្រយ័ត្នប្រយែង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោក​អ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោត​ដោយ​ក្រុម​មនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញ​ខ្លួន​កាន់តែច្រើន ហើយ​នាំ​ជួប​ស្ថានភាព​លំបាក​នៅ​គ្រា​ខាងមុខ​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរ​ហើយ​ជា​ឱកាស​ល្អ​បំផុត​ក្នុង​ការផ្សំផ្គុំ​ជា​គ្រួសារ​៕
ឆ្នាំវក (ស្វាមន្រ្តីចឹញ្ចឹម នាំលាភ នាំជ័យ នាំសុភមង្គល រាសីខ្ពស់ត្រដែត ប្រាថ្នាអ្វីបានសម្រេច ហើយ អនាគត ក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ)

ម៉ោងនៃលាភសំណាង (៥ព្រឹក ដល់ ៦ល្ងាច)
ពណ៏នៃលាភសំណាង : ពណ៏ស និងខ្មៅ
លេខនៃលាភសំណាង : លេខ ០១ និង លេខ ៥៥

 

ឆ្នាំច រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែង​មាន​ការ​ជឿនលឿន​គួរសម​ម្ល៉ោះហើយ​រាល់​កិច្ច​ការងារ​បើ​សម្រុក​តែង​ជោគជ័យ​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញ​ថា​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោល​មិនមាន​អ្វី​ប្រែប្រួល​ដូចជា​ទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​រត់​ចូល​ច្រើន​គប្បី​មាន​ការប្រយ័ត្នប្រយែង​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ព្រោះ​តែ​ពេល​នេះ​មានរឿង​រាវ​ចូល​មក​កកូរ​ផ្លូវចិត្ត​ធ្វើឱ្យ​កើត​ការប្រទាំងប្រទើស​គ្នាច្រើន ៕
ឆ្នាំច ( សុនខ នាំលាភ ឧកញ៉ាចឹញ្ចឹម មានសំណាង ឈ្នះ អស់មារសត្រូវ ប្រាថ្នាអ្វីបានសម្រេច និង អនាគតបានក្លាយជាសេដ្ឋី គហបតី ឬក៏ អភិជនជាន់ខ្ពស់)

ម៉ោងនៃលាភសំណាង (៨ព្រឹក ដល់ ៧យប់)
ពណ៏នៃលាភសំណាង : ពណ៏ផ្ទៃមេឃ និងស្វាយ
លេខនៃលាភសំណាង : លេខ ៤៥ និង លេខ ៦៦

 

ឆ្នាំកុរ ​រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​លោកអ្នក​ប្រកប​ការងារ​អ្វី​តែង​ជឿនលឿន​និង​ហុច​ជា​ស្នាដៃ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​លោកអ្នក​អាច​សម្រុក​ការងារ​ពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទីជិត​ឆ្ងាយ​ទោះ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ពិតមែនតែ​ក៏​មាន​ភាព​សុខដុម​ប្រពៃ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​តែ​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពជឿន​លឿន​ទៅមុខ​និង​កំពុង​មាន​ភាព​ស្រុះស្រួល​គ្នា​ប្រពៃ ៕
ឆ្នាំកុរ (ជ្រូក នាំលាភ នាំជ័យ នាំសុភមង្គល រាសីខ្ពស់ត្រដែត ប្រាថ្នាអ្វីបានសម្រេច ហើយ អនាគត ក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ)

ម៉ោងនៃលាភសំណាង (៦ព្រឹក ដល់ ៦ល្ងាច)
ពណ៏នៃលាភសំណាង : ពណ៏ស និងក្រហម
លេខនៃលាភសំណាង : លេខ ៥៦ និង លេខ ៨៨