#ដាំកូនដូងឲ្យបានតឿនិង៣ឆ្នាំចេញផ្លែ – Kalib9 ប្លែកៗ | Kalib9
kalib9

#ដាំកូនដូងឲ្យបានតឿនិង៣ឆ្នាំចេញផ្លែ

1-ត្រូវភ្ជួរដីសំលាប់ស្មៅអោយបានស្អាតល្អ។ លើករងជីកប្រឡាយ បើសិនជាដីលិចទឹកជ្រៅ។ កូនដូងអាយុក្រោម៣ឆ្នាំវាលិចទឹកលើសពី៣ខែគឺងាប់។ បើវាធំលើសពី៣ឆ្នាំឡើងទៅ លិចទឹកមិនងាប់ឡើយ។


2-ត្រូវរៀបចំបណ្ដុះកូនដូងអោយបានធំមានអាយុ៣ខែឡើងទៅនិងមានស្លឹក១២សន្លឹកឡើងទៅ។
3- មានជីកំប៉ុសឬហោចណាស់មានលាមកសត្វស្ងួតគ្រប់គ្រាន់សំរាប់ទ្រាប់បាតរណ្តៅ។
4-ជីករណ្តៅកន្លះម៉ែត្រ៤ជ្រុង ជំរៅស្មើនឹងផ្លែដូងឬស្មើនឹងកំពស់នៃថង់ផ្សាំ។ ជីករណ្តៅអោយបានមានមាត់រណ្តៅទេរ(ជំរេល)មុំ៤៥ដឺក្រេ បែរមុខទៅរកទិសខាងកើត។
»ពន្យល់ : ដើម្បីអោយវាមានគល់ធំល្អ បង្រួញពេលវេលាអោយវាឆាប់ចេញផ្លែ។ ការដាក់ដាំឲ្យផ្តេកគឺវានឹងងើបត្រង់មកវិញនៅ៤ទៅ៥សប្តាហ៍បន្ទាប់ពីដាំ។ ការដាក់ដាំអោយចុងស្លឹកបែរទៅទិសខាងកើតគឺដើម្បីអោយវាទទួលយកពន្លឺថ្ងៃគ្រប់គ្រាន់មកចិញ្ចឹមដើម។ ហាមដាច់ខាតមិនអោយកាត់ឬកាប់ស្លឹកដូងទោះបីស្លឹកងាប់ក៏ដោយ គឺត្រូវទុកអោយវាជ្រុះដោយខ្លួនឯង។


5-ថែទាំកំចាត់សត្វបំផ្លាញមានដូចជា ដង្កូវឌួង ខ្ញុង កញ្ចែ កណ្តុរ ដោយប្រើថ្នាំកំចាត់សត្វល្អិតបំផ្លាញដូងផ្សំពី EM។(ស្វែងរកវិធីផលិតនៅលើផេក IMan-KH)
6- ចាប់ពីកូនដូងមានអាយុ៣ឆ្នាំឡើងទៅត្រូវដាក់អំបិលនៅគល់របស់វា អោយបាន១ក្តាប់ដៃ ពីរដងក្នុង១ឆ្នាំ។ ដាក់កប់ឆ្ងាយពីគល់ចំងាយ១ម៉ែត្រ។

7-ត្រូវចេះវិធីផ្សំលំអងកេសរដូងដោយខ្លួនឯងដើម្បីអោយវាកាន់ផ្លែបានច្រើន។
8- មិនគួរប្រើជីគីមីសំរាប់ដាក់ជំនួយវាឡើយ គួរព្យាយាមប្រើជីធម្មជាតិអោយបានច្រើន។
ដូងជាដំណាំដែលគ្មានរដូវឡើយ បើមានទឹកនិងជីគ្រប់រដូវវាចេញផ្លែគ្រប់ពេលវេលា។
*** ឯកសារអំពីវិធីកំចាត់សត្វបំផ្លាញដំណាំដូង មាននៅទីនេះ https://goo.gl/BkKhZ2
– យកថ្នាំដេញក្រឡាតដែលគេដាក់ក្នុងទូរខោអាវមកបុក២គ្រាប់លាយដីខ្សាច់១កំប៉ុង ដាក់ទ្រាប់បាតរណ្តៅដើម្បីបណ្តេញដង្កូវឌូងនិងកណ្តៀរ ។ ដំណាំដូងត្រូវការជី 16-16-16 សំរាប់ធ្វើអោយវាផ្លែច្រើន។ ត្រូវការអំបិលសំរាប់បំប៉នដើមនិងធ្វើអោយទឹករបស់វាផ្អែម។
– កំចាត់ខ្ញុងស៊ីដូង កញ្ចែ និង សត្វបំផ្លាញនានា
ត្រូវប្រើ EM5

++ រូបមន្តធាតុផ្សំ: EM=1L, ស្កររងូ=1L, ទឹកខ្មេះ=1L, ស្រាស=1L និង ទឹក=6L កូរអោយសព្វទុកចោល៧ថ្ងៃទើបអាចប្រើបាន។ រូបមន្តប្រើគឺ EM5=1L លាយទឹក500L បាញ់រៀងរាល់៣ថ្ងៃឬ៧ថ្ងៃបាញ់ម្តង។ បាញ់លើស្លឹកដូង ដើមដូង កៀនកោះនៅលើខ្ពរឬកដូង បាញ់អោយជោក។
Credit **** រក្សាសិទ្ធិ របស់ នី ណាក់ ៙៚

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.