លេងសើចមិចបាន! តុដែលលោក អូបាម៉ា ធ្លាប់អង្គុយពិសា Bun Cha កាលពី ២ ឆ្នាំមុនត្រូវម្ចាស់ហាង … – Kalib9 ចែកចាយ | Kalib9
kalib9

លេងសើចមិចបាន! តុដែលលោក អូបាម៉ា ធ្លាប់អង្គុយពិសា Bun Cha កាលពី ២ ឆ្នាំមុនត្រូវម្ចាស់ហាង …

កាលពី ២ ឆ្នាំមុន ក្នុងពេលដែលលោក បារ៉ាក អូបាម៉ា កាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក លោកធ្លាប់បានបំពេញទស្សនកិច្ចក្នុងប្រទេវៀតណាម ហើយក្នុងកំឡុងពេលនោះអតីតប្រធានាធិបតីអាមេរិករូបនេះ រួមជាមួយលោក Anthony Bourdain បានឆ្លៀតពេលចូលទៅពិសា Bun Cha និងស្រាបៀ នៅក្នុងហាងដ៏តូចមួយនៅក្នុងទីក្រុង ហូជីមិញ ។

សកម្មភាពចូលពិសាអាហារក្នុងហាងបែបគ្រួសារដ៏តូចមួយនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលពាសពេញពិភពលោក ហើយសារព័ត៌មានជាច្រើនជ៉ំវិញពិភពលោកក៏បានធ្វើការចុះផ្សាយពីរឿងរ៉ាវនេះផងដែរ ជាពិសេសហាងដែលបុគ្គលល្បីឈ្មោះរបស់អាមេរិក ២ រូបនេះបានចូលក៏ក្លាយជាហាងល្បីខ្លាំងមួយរំពេច ។

គិតមកដល់បច្ចុប្បន្ននេះវាមានរយៈពេល ២ ឆ្នាំមកហើយ ប៉ុន្តែហាងនោះនៅតែកាក់កបដដែលដោយសារតែវត្តមានរបស់លោក អូបាម៉ាកាលពី ២ ឆ្នាំមុននោះ ហើយបើអ្នកបានចូលញ៉ាំអាហារក្នុងហាងនោះ អ្វីដែលអ្នកបានឃើញ និងចាប់អារម្មណ៍បំផុតនោះគឺ រូបថតសកម្មភាពលោក អូបាម៉ា និងលោក  ថានថូនី អង្គុយក្នុងហាងនោះត្រូវបានម្ចាស់ហាងផ្ដិតនិងបិតជាប់ជញ្ជាំង ហើយសូម្បីតែតុ និងរបស់ប្រើប្រាស់ដែលលោក អូបាម៉ា និង លោក អានថូនី បានប្រើប្រាស់កាលពី ២ ឆ្នាំមុននោះក៏ត្រូវបានម្ចាស់ហាងយកកញ្ចក់ព័ទ្ធជ៉ំវិញផងដែរ សូម្បីតែដបស្រាបៀក៏ដូចគ្នា ។