បានទស្សនាវីដេអូសត្វរូបរាងដូចប៉េងប៉ោងភាគថ្មីហើយឬនៅ ធានាថាសើច ! – Kalib9 ចែកចាយ | Kalib9
kalib9

បានទស្សនាវីដេអូសត្វរូបរាងដូចប៉េងប៉ោងភាគថ្មីហើយឬនៅ ធានាថាសើច !

កាលពីជាង ៥ ឆ្នាំមុនក្រុមអ្នកបង្កើតវីដេអូ Animation មួយក្រុមឈ្មោះថា ROLLIN’ WILD បានធ្វើការបង្ហោះនូវវីដេអូ Animation របស់ខ្លួនដែលបង្ហាញពីការស្រមើស្រមៃនៅពេលដែលសត្វព្រៃមានរូបរាងកំប៉ោង ដូចជាប៉េងប៉ោង ដែលវីដេអូនោះបានទទួលការចាប់អារម្មណ៍ជាខ្លាំង ។

ក្រោយការបង្ហោះមិនបានប៉ុន្មានផងវាបានទាក់ទាញអ្នកទស្សនារហូតដល់ទៅរាប់លាននាក់ ហើយមកដល់បច្ចុប្បន្ននេះមានចំនួនចូលទស្សនាសរុបរហូតដល់ទៅជិត ១០ លានដង នេះបើយើងរាប់ត្រឹមតែនៅលើ Channel ផ្លូវការរបស់ ROLLIN’WILD មិនរាប់បញ្ចូលចំនួនទស្សនានៅលើ Channel ផ្សេងដែលយកទៅបង្ហោះបន្ត ក៏ដូចជាចំនួនអ្នកទស្សនាផ្សេងៗទៀតនៅលើវីដេអូដែលបង្ហោះដោយ Page ផ្សេងលើ Facebook ។

ជាមួយនឹងភាពជោគជ័យនេះ ROLLIN’ WILD តែងតែផលិតនូវវីដេអូបង្ហាញពីសត្វរូបរាងដូចប៉េងប៉ោងនេះជាបន្តបន្ទាប់ (១ ឆ្នាំ ១ ឬ ២) ហើយខាងក្រោមនេះគឺជាភាគថ្មីបំផុតដែលត្រូវបានបង្ហោះកាលពី ៩ ខែមុន ដែលលើកនេះមិនមែនជាសត្វព្រៃដូចមុននោះទេ តែជាសត្វនៅក្នុងស្រុក ឬ សត្វចិញ្ចឹមវិញម្ដង ។

ទស្សនាវីដេអូដែលបង្ហោះកាលពី ៥ ឆ្នាំមុន ៖

ប្រភព ៖ Youtube