នារី​ឆ្នាំ ម្សាញ់ មមី ច និង កុរ ជាស្រ្តី​ប្រភេទណា ហើយ​នាំ​លាភ​យ៉ាងណា ដល់​ស្វា​មី នាថ្ងៃ​មុខ? – Kalib9 ចែកចាយ | Kalib9
kalib9

នារី​ឆ្នាំ ម្សាញ់ មមី ច និង កុរ ជាស្រ្តី​ប្រភេទណា ហើយ​នាំ​លាភ​យ៉ាងណា ដល់​ស្វា​មី នាថ្ងៃ​មុខ?

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

ស្រ្តី​ភាគច្រើន សុទ្ធ​តែ​ស្រលាញ់​ប្តី គោរព​ប្តី និង លះបង់​គ្រប់​យ៉ាង​ដើម្បីប្តី និង​ គ្រួសារ ។ ស្រ្តី​គឺ​ជា​មាតា​នៃពិភពលោក ហេតុ​​ដូច​នេះ​ហើយ​ទើប​ គេហទំព័រ Chinese Horoscope 2018 បាន​ធ្វើ​ការបក​ស្រាយ​ពី​គុណសម្បត្តិ​ និង គុណវិបត្តិ នៃ​ស្រ្តី​ក្នុង​ឆ្នាំ​ទាំង ១២ ដើម្បី​អោយ​ដឹង​ថា ស្រ្តី ឆ្នាំណា​ មាន​គុណ​តម្លៃ​បែ​បណា​លើ​ស្វាមី ហើយ​នាង​ជា​ស្រ្តី​បែប​ណា​ក្នុង​គ្រួសារ និង​នាំ​នូវ​លាភ​សំណាង​អ្វី​ចូល​មក​នា​ថ្ងៃ​មុខ ។ ដើម្បី​អោយ​កាន់​តែ​ច្បាស់​សូម​តាម​ដាន​ដូច​តទៅ៖

១. នារី​ឆ្នាំ​ម្សាញ់ ៖ នាង​ជា​ស្រ្តី​មាន​លក្ខណៈសម្បត្តិ​ប្រពៃ​តាំងពី​កំណើត នាង​ជា​នារី​ម្នាក់ ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ដល់​ស្វាមី​បាន​គ្រប់​យ៉ាង ជា​ពិសេស​អាច​ជួយ​ជ្រោមជ្រែង​ស្វាមី​ធ្វើ​ឲ្យ​មុខ​របរ​រីក​ដូច​ផ្កា។ នាង​ជា​មនុស្ស​ដែល​តែង​តែ​ទុកគ្រួសារ​ស្វាមី នៅជួរ​មុខ​គេ​ជានិច្ច ហើយ​នាង​នឹង​មិន​រា​ថយ​ ១វិនាទី ណា​ឡើយ​ក្នុង​ការ​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​អោយ​គ្រួសារ​នាង មាន​សុភមង្គល ។ បុរសណា​មាន​នាង​ជា​ភរិយា ប្រកកជា​រកស៊ី ដាក់​ចុះ​ដុះ​តាម​ដៃ ធ្វើអ្វី​ក៏សមប្រកប​ដែរ ។

២. នារីឆ្នាំ​មមី ៖ ​នាង​ជា​ស្រ្តី​ដែល​មាន​លាភ​សំណាង​ជាប់​ខ្លួន និង ចរិក​ល្អ ថ្លៃថ្នូរ តាមពីកំណើត​មក​ម្ល៉េះ ហើយ ភាគ​ច្រើន បុរ​សទាំង​ឡាយ​ណា​ដែល​បាន ប្រពន្ធ​ដែលកើត​ក្នុង​ឆ្នាំមមី​នេះ គឺ​គេ​នឹង​មាន​យីអ៊ុនខ្ពស់ មាន​លាភចូលយ៉ាង​ពេញ​ចិត្ត​នាថ្ងៃ​មុខ ហើយ​​ធ្វើ​ឲ្យ​មុខរប​ររបស់បុរស​ដែល​ជា​​ស្វាមីនោះ នឹងកាន់​តែ​រីក​ចម្រើន និង​ដំណើរការ​ទៅ​មុខ​ជា​លំដាប់ រីឯកេរ្តិ៍ក៏ល្បី​រន្ទឺ ព្រោះ​មនុស្ស​ស្រី​ឆ្នាំ​នេះ នឹង​មិន​ឈរ​អោប​ដៃ​មើល​សា្វមី​ខ្លួន គ្រួសារខ្លួន ​អន់​ជាង​អ្នក​ដទៃ ឬក៏ គ្រួសារ​ដទៃ​ឡើយ ។


៣. នារីឆ្នាំ​ច ៖
 នាង​ជា​ស្រ្តី​ដែល​មាន​ចិត្ត​ល្អ និង ពូកែ​គិត​គូ​រ តាំង​ពីចាប់​កំណើត​មក​ម្ល៉េះ មួយវិញទៀត​នាង​មិន​ត្រឹម​តែ​ជា​នារី​ម្នាក់​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​នោះ​ទេ តែ​នាង​ថែម​ទាំង មាន​គំនិត​ប្រាជ្ញា ជួយ​ស្វាមី​ឲ្យ​រួចផុត​ពី​ទុក្ខ​លំបាក ហើយ​ក្លាយ​ជា​មនុស្ស​ដែល​សំបូរ​ទ្រព្យ​ផង​ដែរ ចំពោះ​គ្រួសារ​របស់​នាង​វិញ នាង​នឹង​មើល​ថែ​ដិល​ដល់​បាន​ខ្លាំង​បំផុត ដោយ​មិន​បណ្តោយ​អោយ​អ្នក​ណា នាំ​រឿង​អោយ​ដល់ សមាជិក​ក្រុមគ្រួសារ ណាមួយ​របស់​នាង​បាន​ឡើយ ។

៤. នារីឆ្នាំកុរ៖ នាង​ជា​ស្រ្តី​ល្អ ស.សន្តាន អមដោយ​វិចារណញាណ​យ៉ាង​ល្អ​ប្រពៃ ព្រមទាំង ពូកែ​រក​ស៊ី​ខ្លាំង​បំផុត ចាប់​តាំងពី​នាង ធំ​ដឹង​ក្តី​មក ។ ភាគច្រើន បើ​បុរសណា​បាន​នាងធ្វើ​ជា​ភរិយា មិន​ថា​បុរស​នោះ ខ្ជិលច្រអូស ឬក៏ ឧស្សាហ៍​នោះទេ ក៏​បុរស​នោះ​នៅ​តែ អាច​មាន​លុយ​ច្រើន អាច​មាន​កិត្តិយស​ប្រពៃ និង អាច​មាន​មនុស្ស​ល្អ​សុំ​រាប់​អាន​ច្រើន នេះ​ក៏ព្រោះ​តែ​នារី​ឆ្នាំ​នេះ ចូល​ចិត្ត​លើក​ដំកើង​ប្តីណាស់​ និង តែ​ងតែ​និយាយ​ត្រង់​ៗ ទៅ​កាន់​ប្តី​ដើម្បី​អោយ​ប្តី​បាន​ដឹង​ពី​កំហុស​ឆ្គង​ហើយ​កែ​តម្រូវ​វា អោយ​ទៅ​ជាល្អ ឬក៏​ ល្អលើស​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន​គេ​ផង​ដែរ ។ នាង​ពូកែ​ខាង​រកនឹកមុខរបរដើម្បីធ្វើ ឬក៏ ជួយ​កែខៃ​មុខ​របរ​ប្តី​អោយ​ដំណើរ​ការ​អោយ​បាន​រលូន ជានិច្ច ។ នារី​ឆ្នាំ​នេះ​បើ​មាន​កូន​គឺ​ស្រលាញ់ណាស់ តែ​មិន​ដែល​ភ្លេច​ប្តី​ ១​វិនាទី ណា​ឡើយ ។

រក្សាសិទ្ធិដោយ៖ Moha Sneha

error: Content is protected !!