ហោរាសាស្រ្តថ្ងៃសៅរ៍ទី១៧ខែមិនាឆ្នាំ២០១៨ ស៊ែរផងបងៗដើម្បីឲ្យបងៗដទៃទៀតបានអានផង!!! – Kalib9 ហុងស៊ុយ | Kalib9
kalib9

ហោរាសាស្រ្តថ្ងៃសៅរ៍ទី១៧ខែមិនាឆ្នាំ២០១៨ ស៊ែរផងបងៗដើម្បីឲ្យបងៗដទៃទៀតបានអានផង!!!

សូមអោយក្រោយពីស៊ែរចេញទៅ ឆ្នាំទាំង១២ ខាងក្រោមនេះ នឹងមានសំណាង ទទួលបាន ការជូនពរ សំណាង ហេងៗ ពេញមួយថ្ងៃ (១៧ មិនា ២០១៨) ដូចបំណង ហើយក៏សូមជូនពរបន្ថែម ប្រសិនបើលោកអ្នក មានរឿងអ្វីក្នុងចិត្ត ប្រាថ្នា ចង់បាន សូមអោយ បានសម្រេច ស័ក្តសិទ្ធិ ១០០% ផងចុះ សាធុ សាធុ សាធុ៖

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​អ្វីមួយ​ពីព្រោះថា​តែង ផ្តល់​ជា​ផ្លែផ្កា​ជានិច្ច​។ លោកអ្នក​អាចមាន​ដំណឹង​ល្អ​និង​មានរ​រឿង​ឱ្យ​សប្បាយចិត្ត​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​, ផ្លូវអាកាស​, ផ្លូវគោក​ក្តី តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម​គួរ​ជាទី​រីករាយ ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិន​ឆ្លើយតប​ផល​ល្អ​ដូច​ជាទី​ពេញចិត្ត​នោះ ឡើយ​គឺជា​រឿយៗ​តែងមាន​បញ្ហា​យាយី​បន្តិចបន្តួច​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពិសេស​ស្ត្រី​ងាយ​ជួប​គ្រោះអាក្រក់​ណាស់ដែរ​ចូរ​ចេះ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​មិនត្រូវ​ទុកចិត្ត​ដៃគូ​ភាគី​ម្ខាង​ពេក​ដែរ​ប្រយ័ត្ន​ប៉ះ​ប្រុស​ព្រាន​ត្រូវ​បង់​កាយ​បង់ប្រាណ​ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​ជួប​បញ្ហា​អ្វី​លោកអ្នក​គប្បី​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​ពីព្រោះថា​ផល អាក្រក់​ងាយ​យាយី​ណាស់​ផង​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​សន្សំទ្រព្យ​ល្អិត ល្អោច​ឡើងទៅ​កុំ​ខំ​ប្រមូល​ទ្រព្យ​ធំ​ព្រោះ​ថ្ងៃនេះ​សម្បូរ​តែ​ទ្រព្យ​ល្អិតល្អោច​ច្រើនជាង​។ ការធ្វើដំណើរ ទីជិត​ឆ្ងាយ​ពុំគប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ព្រោះ​នាំ​ភាព​ទុក្ខសោក​មកវិញ​។​

​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​ថែមទៀត​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​នៅមាន​ការប៉ះទង្គិច ប៉ុន្តែ​ក៏​អាច​នៅ​ដំណើរការ​ទៅមុខ ធម្មតា​ទេ​។ ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានចិត្ត​ត្រជាក់​និង​មិនត្រូវ​ចិត្ត​ក្តៅ​ឡើយ ហើយ​ត្រូវ​ចង ចាំ​ពាក្យចាស់​ថា​”​ខឹង​ខូច​ខឹង​ខាត​”​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​និង​សម្រេចចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ពិតជា​គាប់​ដូច​បំណង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានការ​ជឿនលឿន​ទៅមុខ​ច្រើន ឯការ​ថយក្រោយ​វិញ​នោះ ក៏​ខ្លាំង​ដែរ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ទោះ​ទៅណា​មក​ណា​មាន​ក្រុមមនុស្ស​ស្រឡាញ់​រាប់អាន​និង​ផ្តល់​ការ យកចិត្តទុកដាក់​ច្រើន​ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានជោគ​មានជ័យ​ត្រឡប់មកវិញ​ដែរ​។ ការរស់នៅ វិញ​កំពុងមាន​ភាព​សុខដុម​និង​មាន​ភាព​ស្រស់ស្រាយ​គួរសម​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន ភាព​លូតលាស់​ទៅមុខ​ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល ចូល​ផ្ទះ​វិញ​គ្រាន់​ស្រួល​ចិត្ត​។
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​បន្ថែម​ការយក​ចិត្ត​ទុកដាក់​និង​បន្ថែម​ក្តី​ស្រឡាញ់​ពិតជា​ប្រែក្លាយ​ពី​ភាព​អួអាប់​មក​ភ្លឺ​ថ្លា​ជាក់​ជាពុំខាន​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកធ្លាក់​ស្រុតចុះ​ម្ល៉ោះហើយ​ធ្វើឱ្យ​ការប្រកប ការងារ​អ្វី​ឃើញថា​ជួប​ភាពរអាក់រអួល​និង​រឿង​រាវ​ច្រើន​ផង​។ ការប្រកប​ការងារ​ត្រូវ​ប្រយ័ត្ន ប្រយែង​ហើយ​ទោះ​ធ្វើ​អ្វីៗ​ក៏​តោង​ប្រយ័ត្ន​ពីព្រោះថា​ក្រុមមនុស្ស​ចាំតែ​ព្យាបាទ​យាយី​ប៉ុណ្ណោះ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ អស់ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ចង់​ទុំ​មុន​ស្រគាល​ពីព្រោះ​ថាបើ​ជួប​បញ្ហា ហើយ​ពិតជា​មិន​ងាយ​ស្រាយ​ចេញ​ឡើយ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ត្រឹម​កម្រិត​មធ្យម ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ មិនអាច​លោភលន់​បានទេ ពីព្រោះថា​ផល​អាក្រក់​នៅ​ចំពោះមុខ​នោះ​ក៏​ច្រើន​ដែល​នៅ​រង់ចាំ​ឱ្យ​ត្រូវ រែកពន់​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទ្បើ​យ ព្រោះ​បើ​មិន​បោល​ហួស គឺ​ឈោង​ចាប់​មិនសូវ​ជាប់​នោះឡើយ​។ ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​កូនតូចៗ​និង​មនុស្ស​ចាស់​កើត​ជំងឺ ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​រកាំចិត្ត​ពី​ព្រោះតែ​ការប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​ថា​ស្ថិត​នៅទីណា​ទេ​គឺ​មិនត្រូវ​យក​ភាព ប្រកែប្រកាន់​ឬ​ចិត្ត​ស្រាល​ដាក់ខ្លួន​ឡើយ​បើ​ពុំនោះ​ប្រយ័ត្ន​បានតែ​រឿង​រាវ​ត្រឡប់មកវិញ​។ ក្រៅពីនេះ បើ​មាន​ប្រកបការងារ​វិញ​គឺ​តែងមាន​ដំណើរការ​ទៅ​មុខជា​បន្តបន្ទាប់​ហើយ​បើ​មានការ​សម្រុក​តិច​ច្រើនក្តី​ក៏​តែង​ហុច​ផល​ល្អៗ​មកជា​មួយ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ ថែមទៀត​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញហើយ​ត្រូវ​ដេក សោក​កា​អាត្មា​ខ្លួន​៕

ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ទាំង​ល្អ​និង​មិនល្អ​នៅ​លាយឡំ​គ្នា​ដូច នេះ​ធ្វើឱ្យ​ជួប​បញ្ហាលំបាក​ត្រូវ​រែកពន់​ផង​។ ការប្រកប​ការងារ​ស​ព្វ​បែបយ៉ាង​របស់លោក​អ្នក​ទោះ ចាប់​កាន់​កិច្ចការ​ថ្មី​ចាស់​តែង​ហុច​ផ្លែផ្កា​ល្អៗ​មកវិញ​ជានិច្ច​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​គួរសម​ហើយ​បើ​មាន​បើកហាង​ថ្មី​ក៏​ផ្តល់​ផល​គាប់ប្រសើរ​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការរកស៊ី​ជួញដូរ​និង​ទំនាក់ ទំនង​ការងារ​អ្វីមួយ​ពីព្រោះថា​ផ្លែ​ផ្លា​តែង​ហុច​មកវិញ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ ទិញ​ចូល​លក់​ចេញ​គ្រាន់បើ​ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំច​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​មិនល្អ​ប្រសើរ ដូចនេះ​បើ​ចង់​សម្រេចចិត្ត​អ្វីមួយ​សំខាន់ គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​ងាយ​កើត​ចំពោះមុខ​ផង​។​ការប្រកប​ការងារ បើទោះបី​ជួប​ការលំបាក​ម្តេច​ម្តា​តែបើ​ខិតខំ​ពុះពារ​តែង​សម្រេច​មួយកម្រិត​ដែរ​។ ការធ្វើដំណើរ​ទីជិត ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​មិនត្រូវ​មានចិត្ត​ប្រកែប្រកាន់​ច្រើន​នោះឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​ចូល​ផ្ទះ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ទទួលរង​ការប៉ះទង្គិច មួយចំនួន​យាយី​ផង ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តោង​ប្រយ័ត្នប្រយែង​ដែរ​ពីព្រោះថា​ផល​អាក្រក់​ងាយ​រត់ ចូល​ជាង​សព្វមួយដង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​បញ្ហា​មិនល្អ​និង​ផល​ប៉ះទង្គិច​ច្រើន យាយី​ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​អត់ធ្មត់​ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.