ការជួយសង្ក្រោះមិនឲ្យស្ទះផ្លូវដង្ហើម នៃអ្នកសន្លប់បាត់បង់ស្មារតី! – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

ការជួយសង្ក្រោះមិនឲ្យស្ទះផ្លូវដង្ហើម នៃអ្នកសន្លប់បាត់បង់ស្មារតី!

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

ជនរងគ្រោះសន្លប់បាត់ស្មារតីអាចស្លាប់ដោយស្ទះផ្លូវដង្ហើមដោយសារកាកសំណល់ផ្សេងៗ កំអួត ស្លេស អណ្តាតធ្លាក់ចុះស្ទះផ្លូវដង្ហើម ដកដង្ហើមមិនរួច ។
ក) ពិនិត្យមើលស្មារតីជនរងគ្រោះ
– តើគាត់ដឹងខ្លួនឬទេ?
– អង្រន់ដាស ឬហៅជនរងគ្រោះ?

ខ) ពិនិត្យដំណកដង្ហើម
– ផ្ងើយក្បាលអ្នករងគ្រោះដោយដៃម្ខាងទបើក្បាល និងដៃម្ខាងទៀតទប់ចង្ការ
– ត្រចៀកស្តាប់ខ្យល់ដង្ហើមចេញចូល ភ្នែកសំឡឹងមើលចលនាដើមទ្រូង
គ) ពិនិត្យជីពចរ ដោយផ្ងើយក្បាលឡើង ស្ទាបដោយម្រាមដៃបីលើបំពងក រួចស្ទាបទាញមកម្ខាងដែលយើងអង្គុយ

ឃ) របៀបសង្គ្រោះ
-បន្ធូរសំលៀកបំពាក់ និងរបស់ដែលតឹងរិតចេញ
– ផ្ងើយក្បាលឲ្យផ្លូវដង្ហើមចំហរ
– ត្រួតពិនិត្យសំអាតក្នុងមាត់
– ត្រួតពិនិត្យមើលដង្ហើម ជីពចរឡើងវិញ បើមានដំណកដង្ហើមនិងជីពចរ យើងត្រូវរៀបចំស្ថានភាពដំណេកផ្អៀងឲ្យមានសុវត្ថិភាព ដើម្បីធានាមិនឲ្យស្ទះផ្លូវដង្ហើម

ង) បច្ចេកទេសរៀបចំស្ថានភាពដំណេកផ្អៀងឲ្យមានសុវត្ថិភាព (PLs)
១- បច្ចេកទេសទី ១
-ដោះវែនតាជនរងគ្រោះចេញ បើមាន
– ដាក់ជើងទាំងសងខាងលាត្រង់
– ដាក់ដៃគាត់ម្ខាងនៅជិតយើង ឲ្យបត់ជាមុំកែង ដោយបាតដៃផ្ងាឡើងលើ។
– ដាក់ដៃគាត់ម្ខាងទៀតរបស់គាត់ឲ្យប៉ះថ្ពាល់ ហើយទប់ដោយដៃយើងម្ខាង ឲ្យជាប់ត្រង់ថ្ពាល់នោះ
– ដៃយើងម្ខាងទៀតចាប់ទាញជើងរបស់ជនរងគ្រោះដែលនៅឆ្ងាយពីយើង ចាប់កាន់ត្រងជង្គង់ ដើម្បីបត់បញ្ឈរជង្គង់ឡើង។
– ហើយដៃម្ខាងទប់ត្រង់ថ្ពល់ រួចបង្វិលគាត់ឲ្យមកខាងយើងអង្គុយ ហើយដាក់ប្រអប់ជើងលើដី
– ពិនិត្យមើលស្ថានភាពក្បាលដែលត្រូវងើយបន្តិច មាត់បែរមកខាងដី
– ត្រួតពិនិត្យផ្លូវដង្ហើមឡើងវិញ។

២- បច្ចេកទេសទី ២
-ទាញដៃម្ខាងដែលនៅឆ្ងាយពីយើងឡើងមកខាងលើត្រង់តាមទំរង់ដងខ្លួន
– ទាញដៃម្ខាងដែលនៅក្បែរយើងបត់ឡើងមកខាងលើដងខ្លួន(លើទ្រូង)
– ទាញជង្គង់ម្ខាងដែលនៅក្បែរយើងបញ្ឈរឡើងលើ
– ដៃយើងម្ខាងទៀតលូកចូលទប់ក្រោមក្បាល និងទប់ក្រោមស្មារបស់ជនរងគ្រោះ
– បន្ទាប់មកដៃយើងម្ខាងទៀតទប់ក្បាលជង្គង់ រួចបង្វិលជនរងគ្រោះមកម្ខាងទៀត លើផ្ទៃរាបដោយថ្នមៗ

– រក្សាដៃម្ខាងទប់ក្រោមក្បាល ទប់ស្មារបស់ជនរងគ្រោះ និងទាញយកដៃម្ខាងទៀតរបស់ជនរងគ្រោះ ដោយលាបាតដៃដាក់លើផ្ទៃរាប ទប់ក្រោមដើមទ្រូង
– រៀបចំស្ថានភាពរបស់ជនរងគ្រោះ និងពិនិត្យផ្លូវដង្ហើមឲ្យចំហរ សម្រួលការដកដង្ហើម
– ដាក់ជនរងគ្រោះក្នុងស្ថានភាពផ្អៀង និងពិនិត្យតាមដានចលនាដង្ហើម រហូតដល់ក្រុមសង្គ្រោះមកដល់
“ក្នុងករណីប្រទះជួបស្ថានការណ៏ដូចបានរៀបរាប់ជូនខាងលើ សូមមេត្តារៀបចំបញ្ជូនអ្នកសន្លប់មកមន្ទីរពេទ្យដែលនៅជិតបំផុត ដោយត្រូវដាក់ជនរងគ្រោះក្នុងស្ថានភាពដំណេកផ្អៀងសុវត្ថិភាព ដើម្បីរងចាំរថយន្តគិលានសង្គ្រោះមកដល់។”

ប្រភព www.facebook.com/calmette.gov.kh/