ក្នុងផ្ទះណាបើមាន ឆ្នាំឆ្លូវ ម្សាញ់ មមី និង​ មមែ ​ឆ្នាំ ទាំង៤ ស្អែកនេះ នឹង​មាន​ការប្រែប្រួល​ប្រកបដោយ​ជោគជ័យ និង លាភ​ហូរ​ចូលច្រើនៗ – Kalib9 ហុងស៊ុយ | Kalib9
kalib9

ក្នុងផ្ទះណាបើមាន ឆ្នាំឆ្លូវ ម្សាញ់ មមី និង​ មមែ ​ឆ្នាំ ទាំង៤ ស្អែកនេះ នឹង​មាន​ការប្រែប្រួល​ប្រកបដោយ​ជោគជ័យ និង លាភ​ហូរ​ចូលច្រើនៗ

 

ក្រោយ​ស៊ែរ​ចេញ វត្ថុសក្តិសិទ្ធិ និង ទេវត្តា​ ម្ចាស់ទឹក​ម្ចាស់ដី ព្រមទាំង​លោក​តា​លោក​យាយ​គ្រប់អង្គ នឹង​ជូន​ពរ​អ្នក​ដូច​ខាងក្រោម៖

ឆ្នាំឆ្លូវ

រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ផ្តល់ផលល្អសម្រាប់លោកអ្នកក្នុងការបណ្តាក់ទុនពង្រីក មុខរបរអ្វីមួយ ឬចាប់ផ្តើមប្រកបកិច្ចការងារអ្វីមួយឡើង ។ អ្នកប្រកបរបររកស៊ីជួញដូរមិនថា ទី ជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញ គួរជាទីកក់ក្តៅចិត្ត ។ ការធ្វើដំណើរ ទីជិតឆ្ងាយមានតែក្រុមមនុស្សអាណិត ស្រឡាញ់និងជួយជ្រោមជ្រែងជានិច្ច។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំ ទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកហើយ ព្រោះអាចជួបគូព្រេង ពិតដូចគាប់បំណងតែយ៉ាងណាស្ត្រី ចូរប្រយ័ត្នប្រុសព្រានបន្តិចព្រោះលោក អ្នកក៏តែងងាយជួបណាស់ផង ៕

 

 

ឆ្នាំម្សាញ់

រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ឃើញថា ដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អ ប្រសើរវិញហើយ ធ្វើអ្វីតែងហុចនូវលទ្ធគ្រាន់ជាទីកក់ក្តៅផង ។ចំពោះអ្នកប្រកបរបររកស៊ី ជួញដូរមានការធូរស្បើយបញ្ហាប្រាក់កាសជាងមុនបន្តិចហើយបើចង់បង្វិលដើមទុនក៏មានលក្ខណៈ ប្រសើរជាងមុនដែរ ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង ។ រីឯបញ្ហាកំលោះក្រមុំលោកអ្នក ហាក់មាននិស្ស័យល្អជាមួយគូស្នេហ៍ដែលប្រៀបបាន ទៅនឹងព្រះអាទិត្យនឹង សត្វលោកដែលមិនអាចខ្វះបានហើយ បើលោកអ្នកចេះថែរក្សាចំណងនេះ គឺគ្មានអ្វីបំបែកបំបាក់បានឡើយ ៕

ឆ្នាំមមី

រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែង ការងារចាស់ថ្មី ពីព្រោះថាតែង ជោគជ័យដូចគាប់បំណងនោះខ្ពស់គួរសម។ ការប្រកបការងារសព្វបែបយ៉ាង របស់លោកអ្នកទោះចាប់កាន់កិច្ចការ ថ្មីចាស់តែងហុចផ្លែផ្កាល្អៗមកវិញជា និច្ច។ ចំណែកអ្នកប្រកប របររកស៊ីជួញដូរ បើចង់ជួញទីជិតឆ្ងាយមានភាពកាក់កបគួរសម ហើយបើមានបើកហាង ថ្មីក៏ផ្តល់ផលគាប់ប្រសើរដែរ ។
រីឯញ្ហាសេចក្តីស្នេហាកំលោះ ក្រមុំមានភាពស្រស់ស្រាយ និងផ្អែមល្ហែមប្រពៃណាស់ ៕

ឆ្នាំមមែ

រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ផ្តល់ល្អសម្រាប់លោកអ្នកដោះស្រាយបញ្ហាដែលធ្លាប់ បង្កមានកំហុសនាកន្លង មកពីព្រោះថាតែងទទួលភាពជោគជ័យច្រើនចំពោះមុខ។ សម្រាប់អ្នក ប្រកបរបររកស៊ីជួញដូរមានការទិញ ចូល លក់ចេញគ្រាន់បើ ឯផលកម្រៃទៀតសោតគ្រាន់ ជាទីកក់ក្តៅ។ ការធ្វើ ដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្ស ស្វាគមន៍រាក់ទាក់ជានិច្ច។
រីឯបញ្ហាស្នេហាប្រុសស្រីមាន ភាពលូតលាស់ទៅមុខហើយបើចង់ទំនាក់ទំនងស្នេហា ថ្មីថ្មោងផងគាប់ប្រពៃណាស់ ៕

 

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.