គួរតែអានឲ្យដឹងទៅវាមិនអស់អីទេ!! របៀបសម្គាល់មនុស្សប្រភេទ ចចកពាក់ស្បែកចៀម – Kalib9 ចែកចាយ | Kalib9
kalib9

គួរតែអានឲ្យដឹងទៅវាមិនអស់អីទេ!! របៀបសម្គាល់មនុស្សប្រភេទ ចចកពាក់ស្បែកចៀម

នៅក្នុងហ្វូងចៀម មិនអត់ទេសត្វចចកដែលចូលមកបន្លំខ្លួនដើម្បីស៊ីសាច់ចៀម ខណៈដែលវាជាសត្វងាយស្រួលបែកចែកផង។ចំពោះមនុស្សវិញ យើងរឹតតែមិនអាចប្រកែកបានថានៅក្បែរខ្លួនយើងគ្មានមនុស្សប្រភេទចចកនោះជាពិសេសកន្លែងការងារដែលប្រកួតប្រជែងខ្លាំងតែម្តង។ដូច្នេះដើម្បីការពារខ្លួនទុកជាមុន អ្វីដែលល្អគឺរៀនចាប់ផ្តើមសម្គាល់និងប្រុងប្រៀបខ្លួនអោយរួចរាល់ខ្លាចក្រែងចចកយកទុក្ខមកអោយយើងទាំងមិនដឹងខ្លួន៖

១.ព្យាយាមបំបាក់អ្នកនៅមុខមេនិងអ្នកដទៃ ដោយសម្តែងធ្វើជាអចេតនា៖ មនុស្សប្រភេទដែលផ្គាប់ផ្គន់មេទាំងនៅក្រៅនិងក្នុងបន្ទប់ប្រជុំ និងព្យាយាមសួរមកអ្នកកន្លែងណាដែលអ្នកភ្លាត់ស្នៀត

២.ផ្អែមនៅនឹងមុខ៖ សណ្តានចចកតែបែបហ្នឹង គឺព្យាយាមនិយាយផ្អែមល្អែម សរសើរអ្នកច្រើនជាអ្នករួមការងារឯទៀត ប៉ុន្តែមនុស្សប្រភេទនេះភាគច្រើនចូលចិត្តចាក់អ្នកមួយកាំបិតពេលអ្នកមិនប្រយ័ត្ន។

៣.ធ្វើគុណមកលើអ្នកសិននៅពេលដំបូង៖ យុទ្ធសាស្រ្តដែលជួយអ្នក អាចជាធ្នាក់ដើម្បីអោយអ្នកជាប់រើខ្លួនមិនរួចនៅពេលណាគេត្រូវការអ្នកអោយធ្វើរឿងអ្វីមួយ នៅពេលនោះអ្នកនឹងខ្លាចពាក្យមនុស្សរមើលគុណហើយសុខចិត្តធ្វើតាមបង្គាប់គេ។

៤.រឿងរបស់គេពេញដោយចន្លោះប្រហោង៖ វាជាចំណុចងាយស្រួលជាងគេក្នុងការចាប់ថ្នាក់មនុស្សចចក ព្រោះថាមនុស្សប្រភេទក្រឡិចក្រឡុចនេះតែប្រឌិតរឿងមកនិយាយអោយអ្នកផ្សេងជឿខ្លួន ដូច្នេះបើអ្នកឆ្លាតកុំប្រញាប់តបតទៅវិញ ត្រូវស្តាប់តាមដានអោយជាប់២ ៣ដងទៅ ហើយធ្វើការដកខ្លួនអោយឆ្ងាយទៅ។

អ្វីដែលបានរៀបរាប់មិនមែនជាការធ្វើអោយមិត្តភាពនិងសាមគ្គីភាពបែកបាក់នោះទេ ប៉ុន្តែវាជាការពញ្ញាក់ស្មារតីអ្នកទាំងអស់គ្នា។ ត្រូវចាំថាចចកអាចមាននៅគ្រប់ទីកន្លែង មានតែភាពវៃឆ្លាតរបស់យើងទេទើបគេចចេញពីក្រញាំរបស់មនុស្សប្រភេទនេះបាន។

ប្រភព៖ Lifehack