ជោគជតារាសីចំពោះ ថ្ងៃ​ ព្រហស្បតិ៍ ទី ២២ ខែ មីនា ឆ្នាំ ២០១៨ – Kalib9 ចែកចាយ | Kalib9
kalib9

ជោគជតារាសីចំពោះ ថ្ងៃ​ ព្រហស្បតិ៍ ទី ២២ ខែ មីនា ឆ្នាំ ២០១៨

ឆ្នាំជូត៖ ការងារ គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន រាល់​ការលំបាក​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួចរាល់​។ លុយកាក់ ល្អប្រសើរ ចំណូល​មាន​ចូល​មិន​ដាច់​។ មនោសញ្ចេតនា ថ្ងៃនេះ​អ្នក​មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​៕​

ឆ្នាំឆ្លូវ៖ ការងារ មិន​ល្អ​ប្រសើរ ត្រូវ​ពុះពារ​ប្រឈម​បញ្ហា​កុំអាល​រាថយ​។ លុយកាក់ ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស រុកកួន​អ្នក​ក្នុង​រឿង​លុយកាក់​។ មនោសញ្ចេតនា កុំ​រវល់​តែ​ការងារ​ធ្វើឲ្យ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​រប​ស់​អ្នក​និង​គូស្នេហ៍​។​

ឆ្នាំខាល៖ ការងារ ជួប​រឿង​ទាល់ច្រក រក​វិធី​ដោះ​មិន​ចេញ​។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​ចេះ​សន្សំសំចៃ​។ មនោសញ្ចេតនា គួរលៃ​ពេល​ដើរ​កម្សាន្ត លំហែកាយ​ជាមួយ​គូស្នេហ៍​ឲ្យបាន​ច្រើន​។​

ឆ្នាំថោះ៖ ការងារ គ្រប់យ៉ាង​មិន​បាន​ដូច​បំណង មាន​ឧបសគ្គ​ច្រើន​។ លុយកាក់ ត្រូវមាន​វិធី​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យបាន​ល្អ បញ្ចៀស​ត្រូវ​ខាតបង់​ច្រើន​។ មនោសញ្ចេតនា កើតមាន​ទំនាស់​ការឈ្លោះប្រកែក​គ្នា​។​

ឆ្នាំរោង៖ ការងារ ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ ពុំ​មាន​ជួប​បញ្ហា​រាំងស្ទះ​ណាមួយ​ឡើយ​។ លុយកាក់ គួរ​ប្រយ័ត្នប្រយែង ក្នុង​រឿង​ខ្ចីបុល​ប្រាក់​អ្នកដទៃ​។ មនោសញ្ចេតនា ថ្ងៃនេះ​អ្នក​មាន​ឱកាស​រក​ឃើញ​មនុស្ស​ក្នុង​សុបិន្ត​។​

ឆ្នាំម្សាញ់៖ ការងារ គួរ​មាន​ភាព​រួសរាយ​និង​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួន ទើប​ការងារ​របស់​អ្នក​រីកចម្រើន​លឿន​។ លុយកាក់ ថ្ងៃនេះ​នឹង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​។ មនោ​សញ្ចេ​ត ពោរពេញ​ដោយ​ភាព​រីករាយ សុភមង្គល គួរ​ថែរក្សា​ស្ថានភាព​នេះ​ឲ្យនៅ​រហូត​។​

ឆ្នាំមមី៖ ការងារ អាច​មាន​បំពាន​កំហុស​ក្នុង​ការងារ ត្រូវ​ប្រយ័ត្នប្រយែង​ជាមុន​។ លុយកាក់ មិនបាន​ល្អ មិន​ត្រូវ​ស្តាប់​ព័ត៌មាន​គ្មាន​ប្រភព​ច្បាស់​លាស់​បណ្តាល​ឲ្យ​ចាញ់បោក​អស់​ប្រាក់​ពី​កាបូប​។ មនោ​សញ្ចេ​ត គួរ​គោរព​សេរីភាព​ឯកជន​របស់​គូស្នេហ៍​។​

ឆ្នាំមមែ៖ ការងារ សភាព​ផ្លូវចិត្ត​មិនល្អ ឥទ្ធិពល​ដល់​ការងារ ត្រូវ​ខំ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ឡើងវិញ ទើប​អាច​សម្រេច​កិច្ចការ​ជោគជ័យ​។ លុយកាក់ ត្រូវ​ចំណាយ​ប្រាក់​ច្រើន ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។ មនោសញ្ចេតនា កើត​មាន​ការឈ្លោះប្រកែក​គ្នា​យ៉ាង​តានតឹង​។​

ឆ្នាំវក៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅ​រលូន​។ លុយកាក់ ទាល់តែ​ខំប្រឹងប្រែង ទើប​មាន​ឱកាសល្អ ក្នុង​ការ​រក​លុយ​ចូល​។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល​។​

ឆ្នាំរកា៖ ការងារ រីកចម្រើន​ល្អ ត្រូវបាន​ថ្នាក់លើ​សរសើរ​។ លុយកាក់ មានឱកាស​បង្កើន​ថែម​ចំណូល តែ​ក៏​ត្រូវ​ប្រយ័ត្ន​មាន​លេងល្បិច​លើ​។ មនោសញ្ចេតនា អ្នក​គួរ​មាន​ពេល​ឲ្យបាន​ច្រើន​ជាង​មុន​សម្រាប់​គូស្នេហ៍​។​

ឆ្នាំច៖ ការងារ ថ្ងៃនេះ​អ្នក​ត្រូវ​សម្របសម្រួល​ឲ្យបាន​ល្អ​ជាមួយ​អ្នក​រួម​ការងារ កុំឲ្យ​កើតមានរឿង​អាក់អន់ចិត្ត​គ្នា​។ លុយកាក់ មិន​ស្ថិរភាព គួរ​កាត់បន្ថយ​តម្រូវការ​ទិញ​របស់​។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។​

ឆ្នាំកុរ៖ ការងារ មិន​កើត​មាន​រឿង​អ្វី​ក្រៅ​បំណង តែ​អ្នក​ក៏​គួរតែ​ប្រយ័ត្នប្រយែង​ពេលធ្វើការ ដើម្បី​បញ្ចៀស​កំហុសឆ្គង​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ មាន​ឱកាស​រក​ចំណូល​ច្រើន ហើយ​វិនិយោគ​ទទួល​បាន​ចំណេញ​ភ្លាមៗ​។ មនោសញ្ចេតនា ល្អប្រសើរ​។​