បើកបង្ហាញតារាស្រី ៥ ដួងដែលពូកែខាងកូរគេធ្វើឲ្យអ្នករួមការងារសើចសប្បាយគ្រប់ពេល! – Kalib9 ចែកចាយ | Kalib9
kalib9

បើកបង្ហាញតារាស្រី ៥ ដួងដែលពូកែខាងកូរគេធ្វើឲ្យអ្នករួមការងារសើចសប្បាយគ្រប់ពេល!

បងប្អូនប្រិយមិត្តគ្រប់រូប ពិតជាបានស្គាល់រួចមកហើយ នូវតារាសម្ដែងទាំង ៥ រូបខាងក្រោមនេះ ពួកគេសុទ្ធតែជាតារាល្បីៗ និងថែមទាំងមានទេពកោសល្យក្នុងការសម្ដែងទៀតផង។ មិនតែប៉ុណ្ណោះពួកគេថែមទាំងមានទេពកោសល្យមួយទៀត គឺភាពកំប្លុងកំប្លែង និងបង្កើតភាពសប្បាយរីកគ្រប់ពេល ដែលមានវត្តមានពួកគេផងដែរ។ ចង់ដឹងថា តារារូបណាខ្លះនោះ តោះ! យើងទៅមើលទាំងអស់គ្នា៖

១. អ្នកនាង Pat Napapa ដែលអ្នកគាំទ្របានដឹងហើយថា រូបនាង តែងតែមានស្ទាយ រាំប្លែកៗ និងកំប្លែង ដែលធ្វើឲ្យក្រុមការងារសប្បាយរហូត។

២.  តារាស្រី Ice Preechaya ជាតារាម្នាក់ដែលស្រស់ស្អាត តែអ្នកមិនធ្លាប់ដឹងទេថារូបនាង ក៏ជាតារាម្នាក់ដែលកំប្លែង និងជាពិធីការិនីដែលពូកែខាងវោហារ។

៣. តារាស្រី Jiyeon ទោះបីជារូបនាង មិនទទួលបានភាពជោគជ័យនៅការសម្ដែង តែរូបនាង ជាពិធីការិនីមួយរូបដ៏មានប្រជាប្រិយភាព ហើយថែមទាំងបានធ្វើនូវ MC ក្នុងកម្មវិធីល្បីជាច្រើន។

៤. តារាស្រី Puifai Nattapat ត្រូវបានបណ្ដាអ្នកគាំទ្របានទទួលស្គាល់ថារូបនាង ជាតារាស្រីដ៏កំប្លែងមួយរូបនៅក្នុងសាច់រឿង”Cupids The Series”។

៥. តារាស្រី Sara Hohler តែងតែនិយាយរឿងកំប្លែងសើចនៅក្នុងកម្មវិធីដ៏ល្បីគឺកម្ម វិធី “The Mask Singer” ហើយនៅមានកម្មវិធីជាច្រើនទៀត។

ប្រភព៖ todaysharing

អត្ថបទដោយ៖ បុត្រា