មានកូន ២ ហើយក៏ពិតមែន ប៉ុន្តែតារាចិន Shengyi ស្លៀកឈុតកូនក្រមុំម្ដងទៀតនៅតែស្រស់ស្អាតដដែរ !! – Kalib9 ចែកចាយ | Kalib9
kalib9

មានកូន ២ ហើយក៏ពិតមែន ប៉ុន្តែតារាចិន Shengyi ស្លៀកឈុតកូនក្រមុំម្ដងទៀតនៅតែស្រស់ស្អាតដដែរ !!

តារាស្រីចិន Huang Shengyi គឺជាតារាស្រីជួរមុខរបស់ប្រទេសចិនដដែលបើទោះបីជារៀបការមានកូនរួចហើយក្ដី ។ ដោយឡែកនាពេលថ្មីៗនេះ តារាស្រី Huang Shengyi និងស្វាមីដែលមានឈ្មោះថា Yang Zi ត្រូវបានទស្សនាវដ្ដី Cosmo Bride អញ្ជើញឲ្យថតរូបគ្របមុខប្រចាំខែមេសា​ ។

គូស្វាមីភរិយាមួយគូនេះតម្រូវឲ្យស្លៀកឈុតកូនក្រមុំ និងកូនកម្លោះ ពិតជាស្រស់ស្អាត និងសង្ហារដូចគូស្នេហ៍ទើបតែនឹងរៀបការថ្មីៗ ប៉ុន្តែជាការពិតនោះគឺអ្នកទាំងពីរបានរៀបការជាមួយនឹងគ្នាអស់រយៈពេល ១១ ឆ្នាំមកហើយ និងមានកូន ២ នាក់ទៀតផង ។ តារាស្រី Huang Shengyi មានអាយុ ៣៥ ឆ្នាំហើយតែបើមើលពីសម្រស់របស់នាងវិញនោះគឹនៅតែស្រស់ស្អាតដូចក្មេងវ័យជំទង់ ។ អ្នកគាំទ្រមួយចំនួនតែងតែនិយាយថា Huang Shengyi មានមុខដូច Liu  Yifei ហើយសមត្ថភាពសម្ដែង និងសម្រស់មិនចាញ់គ្នានោះទេ ។

រីឯស្វាមីរបស់តារាស្រីរូបនេះវិញ លោក Yang Zi ក៏ជាតារាសម្ដែងដែរ ប៉ុន្តែក្រោយមកបានវិវត្តន៍ខ្លួនទៅជាប្រធានគ្រប់គ្រងផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុនមួយ ៕

ប្រភព៖ kenh14

អត្ថបទដោយ៖ សុខអីុម

error: Content is protected !!