ហាមដាច់ខាត! ប្រការទាំង១០យ៉ាង ដែលអ្នកមិនគួរធ្វើលើសក់របស់អ្នកនោះទេ – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

ហាមដាច់ខាត! ប្រការទាំង១០យ៉ាង ដែលអ្នកមិនគួរធ្វើលើសក់របស់អ្នកនោះទេ

សក់ក៏ជាផ្នែកមួយនៃសម្រស់ដែលអាចជាភាពទាក់ទាញអោយមានការចាប់អារម្មណ៏ពីអ្នកដទៃផងដែរ។ យើងសង្កេតឃើញថា មានអត្ថបទដែលសរសេរអំពីការថែរក្សាសរសៃនិងស្បែកក្បាលច្រើនណាស់នៅលើបណ្តាញសង្គម ចំណែកនៅក្នុអត្ថបទនេះវិញ យើងនឹងលើកយកប្រការសំខាន់ដែលអ្នកទាំងអស់គ្នាគួរតែជៀសវាងដើម្បីភាពស្រស់ស្អាតនៃសក់ និងសុខភាពរបស់វាផងដែរ។

តោះកុំអោយខាតពេលយូរ មកទស្សនាទាំងអស់គ្នា៖

1. កុំទុកសក់ដល់វែង បានកាត់ រឺតំរឹម

ប្រសិនជាសក់របស់អ្នកមិនត្រង់ រឺសំពោង នោះអ្នកគួរតែទៅហាងកាត់សក់ជាប្រចាំដើម្បីកាត់តំរឹងកូនសក់ រឺសក់ណាដែលដុះសំពីងសំពោងចេញ។ កុំចាំរហូតដល់វាវែងចាំកាត់ វាអាចធ្វើអោយសម្រស់របស់អ្នកធ្លាក់ចុះបាន។

2. កុំលាបសក់ខ្លួនឯង

កុំព្យាយាមសន្សំលុយមិនហ៊ានទៅកាន់ហាងធ្វើសក់ដើម្បីអោយអ្នកជំនាញលាបពណ៏សក់អោយអ្នកអី ព្រោះថាប្រសិនជាអ្នកមិនចេះរើសថ្នាំលាបសក់ និងរបៀបនៃការលាបសក់អោយបានត្រឹមត្រូវ នឹងធ្វើអោយសក់របស់អ្នកខូច រឺមិនស្អាត ដែលត្រូវចំណាយច្រើនជាងការទៅអោយគេលាបលើកមុនទៅទៀត។

3. កុំសិត រឺធ្វើម៉ូតសក់នៅពេលសក់កំពុងសើម

ការសិត រឺធ្វើសក់នៅពេលសក់កំពុងសើម អាចធ្វើអោយសក់ងាយនឹងខូច បាក់ដាច់ខ្លាំងណាស់។ ដូច្នេះអ្នកគួរតែទុកអោយវាស្ងួត រឺប្រើម៉ាស៊ីនផ្លុំសក់អោយវាស្ងួតល្អសិន រួចប្រើប្រាស់ផលិតផលការពារកំដៅនៅលើសក់ ចាំអ្នកសិត រឺធ្វើម៉ូតសក់ដែលអ្នកស្រលាញ់ពេញចិត្ត ទើបប្រសើរ។

4. កុំប្រើស្និតសិតសក់ដែលគគ្រិច រឺចាស់

នៅពេលដែលអ្នកសិតសក់ប្រាកដជាមានសក់ជ្រុះតោងជាប់នឹងស្និទជាក់ជាមិនខាន។ សក់ដែលជ្រុះនោះជាជំរកដ៏ល្អសម្រាប់មេរោគ រឺបាក់តេរីផ្សេងៗសម្រាប់រស់នៅ។ ដូច្នេះអ្នកគួរតែលាងសំអាតក្រាស់អោយបានស្អាតជាមុនសិន មុនពេលសិតសក់។

5. កុំកក់សក់ជាមួយទឹកក្តៅញឹកញាប់ពេក

ជាធម្មតា គេកក់សក់ជាមួយទឹកក្តៅសម្រាប់អ្នកដែលមានជាតិខ្លាញ់លើស្បែកក្បាលច្រើន ប៉ុន្តែគេណែនាំអោយកក់ ២ដងសម្រាប់អ្នកមានខ្លាញ់ធម្មតា ៣ដងសម្រាប់អ្នកមានជាតិខ្លាញ់ច្រើន។ ដូច្នេះ សូមកុំកក់សក់ជាមួយនឹងទឹកក្តៅរាល់ថ្ងៃ ព្រោះវាអាចបណ្តាលអោយអ្នកជ្រុះសក់បាន។

6. កុំប្រើប្រាស់សាប៊ូបន្ទន់សក់ ជំនួសអោយសាប៊ូកក់សក់

សាប៊ូបន្ទន់សក់ និងសាប៊ូកក់សក់គឺជារបស់ពីរផ្សេងគ្នា អ្នកមិនអាចប្រើមួយណាជំនួសអោយមួយណានោះទេ។ អ្នកគួរតែប្រើវាទាំង២តែម្តង គឺទីមួយត្រូវកក់សក់ជាមួយសាប៊ូ រួច ចាំប្រើសាប៊ូបន្ទន់សក់តាមក្រោយទើបប្រសើរ។

7. មិនប្តូរផលិតផលថែរក្សាសក់ នៅពេលដែលសុខភាពសក់មានការផ្លាស់ប្តូរ

ជាធម្មតាសុខភាពសក់របស់យើងមិនទៀងទាត់នោះទេ វាអាចប្រែប្រួល ដូច្នេះអ្នកមិនគួរប្តូរផ្តាច់ប្រើប្រាស់ផលិតផលដដែលនោះទេ ព្រោះនៅលើទីផ្សារ មានសាប៊ូច្រើនប្រភេទ តម្រូវទៅតាមប្រភេទសក់ និងស្ថានភាពសក់។ ដូច្នេះអ្នកត្រូវតាមដានសុខភាពសក់របស់អ្នកជាប្រចាំ និងចេះជ្រើសរើសផលិតផលថែរក្សាសក់អោយបានត្រឹមត្រូវ។

8. កុំសិតសក់ចេញពីគល់សក់ញឹកញាប់ពេក

ប្រសិនជាអ្នកឧស្សាហ៏សិតបែបនេះ នឹងធ្វើអោយមានការជ្រុះសក់កាន់តែច្រើន នឹងធ្វើអោយឬសសក់មានសភាពទន់ខ្សោយថែមទៀតផង។ ដូច្នេះសិតតែពីគល់សក់តែម្តងបានហើយ នៅពេលសិតលើកទី២ រឺលើកក្រោយៗទៀត សិតត្រឹមពាក់កណ្តាលសក់ចុះក្រោយទើបប្រសើរ។

9. កុំចងសក់តឹងៗញឹកញាប់ពេក

ប្រសិនជាអ្នកធ្វើបែបនេះ នោះឬសសក់របស់អ្នកនឹងមិនរឹងមាំទៀតឡើយ ដែលអាចបណ្តាលអោយជ្រុះសក់បាន។ ដូច្នេះសក់វាតឹងល្មមបានហើយ។

10. កុំអោយវាត្រូវពន្លឺព្រះអាទិត្យក្តៅខ្លាំងយូរពេក

កាំរស្មីអ៊ុលត្រាវីយូឡេអាចបំផ្លាញសក់របស់អ្នកបាន ប្រសិនជាអ្នកឈរក្រោមវាក្នុងរយះពេលយូរនោះ។ ដូច្នេះអ្នកអាចប្រើប្រាស់ ក្រែមសម្រាប់ការពារសក់របស់អ្នកពីរស្មី UVបានប្រសិនការងាររបស់អ្នកចាំបាច់ត្រូវឈរក្រោមកំដៅព្រះអាទិត្យនោះ។

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

អត្តបទ : http://amapapa.me/article/31617

ប្រភព៖ https://brightside.me/inspiration-girls-stuff/the-16-worst-things-you-can-do-to-your-hair-421860/