ត្រឡប់​ទៅ​មើល​បច្ចេក​វិទ្យា​ទំនើបៗ កាល​ពី​ឆ្នាំ​២០១៧ នៅ​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍!!! – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

ត្រឡប់​ទៅ​មើល​បច្ចេក​វិទ្យា​ទំនើបៗ កាល​ពី​ឆ្នាំ​២០១៧ នៅ​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍!!!

ឆ្នាំ​២០១៧​ទើប​តែ​កន្លង​ផុត​ទៅ​បាន​ជាង​មួយ​ខែ​ប៉ុណ្ណោះ ប៉ុន្តែ អ្នក​ច្នៃ​ប្រឌិត​បច្ចេក​វិទ្យា​ក៏​បាន​ត្រៀម​ខ្លួន​រួច​មក​ហើយ ក្នុង​ការ​បង្ហាញ​នូវ​ការ​ច្នៃ​ប្រឌិត​បង្កើត​ឧបករណ៍​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន​សម្រាប់​ឆ្នាំ២០១៨។

យ៉ាងណាមិញ បើយើងត្រឡប់ទៅមើលឧបករណ៍បច្ចេកវិទ្យាដែលបង្កើតឡើងកាលពីឆ្នាំ២០១៧ យើងឃើញមានឧបករណ៍បច្ចេកវិទ្យា​ជាច្រើននៅតែអស្ចារ្យ ហើយមនុស្សជាច្រើនមិនទាន់បានប្រើវាឲ្យបានទូលំទូលាយនៅឡើយ។ តើឧបករណ៍បច្ចេកវិទ្យាទាំងនោះមានអ្វីខ្លះ? សូមទស្សនាដូចខាងក្រោមនេះ ៖

  1. ប្រអប់ឡាស៊ែតូចម៉ាក Cubiio

មិនគួរឲ្យចង់ជឿ! ជាមួយឧបករណ៍តូចមួយនេះ អ្នកអាចប្រើប្រាស់ភ្លាមៗ ក្នុងការរចនាម៉ូដដែលអ្នកចង់បាន គ្រប់ទីកន្លែង ដូចជានៅលើតុ កៅអី ចាន ក្រដាស ជាដើម។

  1. ឆ្នាំងសាកចល័តទំនើបម៉ាក Laer

ឆ្នាំងសាក​មួយនេះ ត្រូវបានរចនាឡើងយ៉ាងឥតខ្ចោះ មានរាងដូចជាកាបូបដាក់កំព្យូទ័រយួរដៃ ដែលអ្នកអាចសាកថ្មកំព្យូទ័រ ទូរស័ព្ទដៃ និងឧបករណ៍ផ្សេងៗទៀត និងអាចយកតាមខ្លួនបានយ៉ាងងាយស្រួល។

  1. ឧបករណ៍ពហុប្រយោជន៍ Z4 Aurora

Z4 Aurora អាចប្រើជាឧបករណ៍ចាក់ចម្រៀងយ៉ាងទំនើបមិនគួរឲ្យជឿ ជាឧបករណ៍បញ្ចាំងខ្សែភាពយន្ត ដែលអាចភ្ជាប់ជាមួយទូរស័ព្ទដៃ ទូរទស្សន៍ និងអ៊ីនធឺណែតបានយ៉ាងងាយស្រួល។

  1. ឆ្នាំងសាកទូរស័ព្ទស្តើងបំផុតម៉ាក Kado

ឆ្នាំងសាក Kado ត្រូវបានរចនាឡើងជាមួយកម្រាស់ត្រឹម៥មីលីម៉ែត្រ និងទម្ងន់ត្រឹម២១ក្រាម ដែលអ្នកអាចដាក់វាតាមកាបូបលុយបានយ៉ាងស្រួល និងអាចប្រើប្រាស់បានទាំងឧបករណ៍ប្រភេទ iOS និង Android។

  1. ឧបករណ៍បញ្ចាំងខ្សែភាពយន្តវៃឆ្លាត (Smart Projector)

មិនថាទៅដល់ទីណា អ្នកអាចបង្កើតបរិយាកាសយ៉ាងរីករាយដល់កូនៗរ​បស់អ្នក ឬផ្តល់បទបង្ហាញជាមួយក្រុមការងារ តាមរយៈឧបករណ៍បញ្ចាំងខ្សែភាពយន្តវៃឆ្លាតខ្នាតតូច (Smart Projector)។

  1. សោរកង់សុវត្ថិភាពដ៏វៃឆ្លាត

បើគិតត្រឹមអត្ថប្រយោជន៍ចាក់សោរកង់ មនុស្សភាគច្រើនមិនសូវជាចាប់អារម្មណ៍ឡើយ។ ប៉ុន្តែវាជាសោរអេឡិចត្រូនិច ដែលអាចបើកបានដោយលេខសម្ងាត់ និងអាចរាយការណ៍ប្រាប់អ្នកនៅពេលដែលមានអ្នកព្យាយាមលួចកង់របស់អ្នកទៀតផង។ មិនតែប៉ុណ្ណោះ អ្នកអាចចែកចាយលេខសម្ងាត់ទៅមិត្តភក្តិ នៅពេលដែលគេត្រូវការខ្ចីកង់របស់អ្នកផងដែរ។

ចង់ដឹងច្បាស់ថា អស្ចារ្យយ៉ាងណា? សូមអញ្ជើញទស្សនាវីដេអូដូចខាងក្រោម៖

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.